ហៅ​នាង​ទៅ​បោសសម្អាត ដល់​ក្នុង​បន្ទប់​ជួល ហើយ​ចាប់រំលោភ រហូត​មាន​ផ្ទៃពោះ ៥​ខែ​
​ដោយ វត្តភ្នំ ម៉ោង 11:23
ថ្ងៃទី11 ខែJanuary ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្ត​ប៉ៃលិន ៖ បុរស​​ម្នាក់ ត្រូវ​បាន​​សមត្ថ​កិច្ច ឃាត់​ខ្លួន ជាប់​​ពាក់​ព័ន្ធ​​ក​រណី ចាប់រំ​លោភ​​នារី​​ម្នាក់ រហូត​​មាន​​ផ្ទៃ​ពោះ ៥​​ខែ កាលពី​​ថ្ងៃទី​​៩ ខែម​ករា ឆ្នាំ​២​០​១៧ បន្ទាប់ពី​​ស​មត្ថ​កិច្ច ទទួល​បាន ពាក្យ​ប​ណ្តឹង ពី​អា​ណាព្យា​បាល នារី​​រង​គ្រោះប្តឹង​កាលពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ ២០១៧ និង​ក្រោយពី​នារី​រងគ្រោះ បាន​ទម្លាយ​រឿង ប្រាប់​ឪពុកម្តាយ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យ ដែល​ត្រូវ​ចាប់ខ្លួន ឈ្មោះ ចក់ ផង់ អាយុ ៣២​ឆ្នាំ មុខរបរ​ជា ជាងភ្លើង​ប្រចាំ បុរី​ម្កុដ​ពេជ្រ ស្ថិតនៅ​ភូមិ ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​។ រីឯ នារី​រងគ្រោះ អាយុ ២៥​ឆ្នាំ ជា​បុគ្គលិក​សម្អាត អនាម័យ នៅ​បុរី​ម្កុដ​ពេជ្រ រស់នៅ​ឃុំ​ស្ទឹង កាច់ ស្រុក​សាលា​ក្រៅ​។ ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ បាន​សារភាពថា ពិតជា​បាន ចាប់រំលោភ នារី​រងគ្រោះ រហូតដល់ ៥​លើក រហូត​ធ្វើ​ឲ្យ នារី​រងគ្រោះ មាន​ផ្ទៃពោះ ចំនួន ៥​ខែ​។ យ៉ាងណាក៏ដោយ ក្រុមគ្រួសារ នារី​រងគ្រោះ បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ ជា​មនុស្ស​សតិ មិនសូវ​គ្រប់​។​

​នារី​រងគ្រោះ បាន​រៀបរាប់ ប្រាប់​ឪពុកម្តាយ​ថា កាលពី​អំឡុង ខែកក្កដា និង​ខែសីហា ឆ្នាំ​២០១៦ ជនសង្ស័យ បាន​បង្ខំ​រួមភេទ ជាមួយ​នាង នៅ​ចំណុច​ផ្ទះជួល ជនសង្ស័យ នៅក្នុង​បុរី​ម្កុដ​ពេជ្រ ប៉ុន្តែ​ពេលនោះ នាង​បាន​ព្យាយាម គេច​ពី​ការ ចាប់រំលោភ របស់​ជនសង្ស័យ​។ លុះ​ក្រោយមកទៀត ជនសង្ស័យ បាន​ទូរស័ព្ទ ឲ្យ​នាង​ទៅ​បោសសម្អាត ដល់​បន្ទប់​របស់គេ  ហើយ​បាន បបួល​នាង​រួមរ័ក តែ​នាង​មិន​ព្រម​។ មិន​តែ ប៉ុណ្ណោះ​ជនសង្ស័យ បាន​យក​ទូរស័ព្ទដៃ របស់គេ​បើក​រឿង អាសអាភាស ឲ្យ​នាង​មើល  និង​សន្យា ឲ្យ​លុយ ៥​ដុល្លារ ហើយ​ជនសង្ស័យ ក៏​ចាប់​នាង​រំលោភ នៅក្នុង​បន្ទប់​តែម្តង​៕

p-1101b

Loading...