ផឹកស្រា​ស្រវឹង​ស្រឿងៗ ខឹង​ប្តី​បបួល​ចូលដេក លោត​ពីលើ​ជាន់​ទី​១ បាក់​ចង្កេះ​
​ដោយ វត្តភ្នំ ម៉ោង 10:53
ថ្ងៃទី11 ខែJanuary ឆ្នាំ2017
សន្តិសុខ និងសង្គម

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នា​ក់ បាន​​ផឹក​ស្រា ស្រ​វឹង​​ស្រឿ​ងៗ ពេល​​ប្ដី​​បបួល​​ទៅ​​ដេក ក៏​ខឹ​ង ហើ​យ​បា​ន​​លោត ពី​លើ​​ផ្ទះ​ជួល ជាន់​​ទី​១ បណ្ដា​ល​ឲ្យ​រ​ងរ​បួស​​ធ្ងន់ បង្ក​កា​រភ្ញាក់​ផ្អើល នៅវេលា​​ម៉ោង ១០​និ​ង​៣០ នាទី​​យប់ ថ្ងៃទី​១​០ ខែម​ករា ឆ្នាំ​២​០១៧ នៅ​​ចំណុច ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ស្ត្រី​ចិត្តសឿង​រូបនេះ ឈ្មោះ ភិន សុខ​ឡេង អាយុ ៤៤​ឆ្នាំ មុខរបរ​លក់​លៀស ស្នាក់នៅ ផ្ទះជួល ក្នុង​កន្លែងកើតហេតុ​។ ចំណែក​ប្ដី មានឈ្មោះ យុន សុផល អាយុ​ជាង ៤០​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ជាមួយគ្នា រួមទាំង​មានកូន នៅក្នុង​បន្ទុក ៤​នាក់ ស្រី ២​នាក់ និង​ប្រុស ២​នាក់ ។ នៅ​មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ  បាន​អង្គុយ​ហូប​ស្រាថ្នាំ កន្លះ​លីត្រ ជាមួយ​មិត្ត​ភ​ក្រ័ ហើយ​និង​ប្ដី នៅមុខ​បន្ទប់​ជួល ជាន់​ទី​១ គឺ​នៅខាងមុខ បន្ទប់​មិត្ត​ភ័​ក្រ​។​

​ខ​ណះ​ផឹក​អស់​ស្រាថ្នាំ អស់​ចំនួន​កន្លះ​លីត្រ ប្ដី​បាន​បបួល​ទៅ​ដេក នៅ​បន្ទប់រ​ប់​ខ្លួន ដែល​នៅ​ជាន់​ខាងក្រោម ព្រោះ​យប់​ជ្រៅ​ហើយ  ពេលនោះ​ស្ត្រី​រងគ្រោះ បាន​ឆ្លើយថា គ្រាន់តែ​នៅ​ផឹក​បន្តិចទៀត ក៏​មិន​បានដែរ តិច​លោត ទៅ​ក្រោម​ឥឡូវ ។ និយាយ​ភ្លាម ស្ត្រី​រងគ្រោះ ក៏​លោត​តែម្ដង បណ្ដាលអោយ សន្លប់​មួយសន្ទុះ និង​រងរបួស ធ្ងន់​បាក់​ចង្កេះ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ភ្លាមៗ​ផងដែរ​៕

p-1101d

Loading...