តា​ចាស់​វ័យ ៥១​ឆ្នាំ ចាប់រំលោភ​ក្មេងស្រី បានសម្រេច ៣​ដង រយះពេល​មួយ​ម៉ោង​
​ដោយ វត្តភ្នំ ម៉ោង 08:30
ថ្ងៃទី11 ខែJanuary ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តក្រចេះ ៖  សមត្ថ​កិច្ច​​នគ​រ​បាល ការិ​យាល័​យ​ប្រ​ឆាំង ការជួញ​ដូរ​​មនុស្ស និង​​ការ​ពារ​អ​នីតិ​ជន នៃ​​ស្នង​ការដ្ឋាន​​នគ​របាល ខេ​ត្តក្រ​ចេះ បាន​​បញ្ជូន​ជ​ន​ស​ង្ស័យ ១​នាក់ ទៅ​​តុលា​ការ នៅ​ព្រឹ​ក​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០​១៧ ទាក់ទិ​ន​ក​រណីរំលោភ​សេពសន្ថវៈ លើ​ក្មេងស្រី អាយុ ១៤​ឆ្នាំ​ម្នាក់ បានសម្រេច រហូតដល់​ទៅ ៣​ដង ក្នុង​រយៈពេល​ជាង ១​ម៉ោង កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​ក្រញូង​សែន​ជ​យ័ ឃុំ​ក្រញូង ស្រុក​ស្នួល ខេត្តក្រចេះ​។ 

​សមត្ថកិច្ច បានឱ្យដឹងថា ជនជាប់សង្ស័យ មានឈ្មោះ ស៊ុំ ឡឹម អាយុ ៥១​ឆ្នាំ ស្នាក់នៅ បណ្តោះអាសន្ន ស៊ីឈ្នួល​ដក​ដំឡូង នៅ​ភូមិ ក្រញូង​សែន​ជ័យ​ខាងជើង ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល និង​មាន​ស្រុកកំណើត នៅ​ភូមិ​អញ្ចាញ ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង ។ ជនជាប់សង្ស័យ ឈ្មោះ ស៊ុំ ឡឹម ត្រូវបាន​កម្លាំង នគរបាល​ព្រហ្មទណ្ឌ ស្រុក​ស្នួល  ចាប់​ឃាត់ខ្លួន​បាន​ភ្លាមៗ កាលពី​ថ្ងៃទី​៨ ខែមករា ក្រោយពី​ទទួលបាន ពាក្យបណ្តឹង ពី​ឪពុក ក្មេងស្រី​រងគ្រោះ ។​

​ជនជាប់សង្ស័យ និង​គ្រួសារ​ក្មេងស្រី​រងគ្រោះ ជា​អ្នក​ក្បែរ​ខាង​និង​គ្នា ហើយ​ផ្ទះ​ជីដូន ក្មេងស្រី​រងគ្រោះ មាន​លក់​គ្រឿងទេស ។ នៅ​ថ្ងៃកើតហេតុ ព្រឹក​ថ្ងៃទី​៨ ខែមករា ជនសង្ស័យ បាន​ដើរមក​ទិញ ស្រាស ២​លីត្រ យកទៅ​ផឹក នៅ​រោង​កម្មករ លុះ​មួយសន្ទុះ​ក្រោយមក ជនល្មើស​បាន​ហៅ ក្មេងស្រី​រងគ្រោះ ឱ្យ​យក​ស្រា​បៀរ ចំនួន ៣​កំប៉ុង ទៅឱ្យ​រូបគេ នៅ​រោង​កម្មករ ។ 

​ខណៈដែល ក្មេងស្រី​រងគ្រោះ ដើរ​យក​ស្រា​បៀរ ទៅឱ្យ​ជននេះ​ដល់​រោង ជនជាប់សង្ស័យ ក៏បាន​ចាប់​ក្មេងស្រី​រងគ្រោះ ធ្វើ​សកម្មភាព​រំលោភ តែ​មិនបាន​សម្រេច ដោយសារ​ជីដូន ក្មេងស្រី​រងគ្រោះ ស្រែកហៅ ។ ក្រោយមក ជននេះ បាន​ហៅ ក្មេងស្រី​រងគ្រោះ​ម្តងទៀត ឱ្យ​យក​ស្រា​បៀរ​មកឱ្យ ជនជាប់សង្ស័យ នៅ​រោង​ដដែល ពេល​ក្មេងស្រី​រងគ្រោះ​ទៅដល់ ជននេះ បានធ្វើ​ ចាប់រំលោភ រហូត​បានសម្រេច ​តែម្តង ។ 

​ក្រោយពី​ធ្វើ​សកម្មភាព ជននេះ​បាន​គំរាម ក្មេងស្រី​រងគ្រោះ និង​សម្លាប់ចោល មួយ​ពូជ បើសិនជា យក​រឿងនេះ ប្រាប់​ឱ្យគេ​ដឹង​។ យោងតាម ចម្លើយសារភាព របស់​ជនជាប់សង្ស័យ បាន​ប្រាប់​នគរបាល​ថា រូបគេ​ពិតជា បានធ្វើ​សកម្មភាព ចាប់រំលោភ​សេពសន្ថវៈ ក្មេងស្រី​រងគ្រោះ បានសម្រេច រហូតដល់​ទៅ ៣​ដង ពិតប្រាកដ​មែន ៕

p-1101j

Loading...