ប៉េអឹម​បង្ក្រាប មុខសញ្ញា​គ្រឿងញៀន ២​នាក់ ដែល​តែងតែ​អុកឡុក ក្រុង​កំពង់ឆ្នាំង 
​ដោយ វត្តភ្នំ ម៉ោង 07:01
ថ្ងៃទី11 ខែJanuary ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកំពង់ឆ្នាំង ៖ មុខ​សញ្ញា ប្រើ​ប្រា​ស់​គ្រឿ​ង​ញៀន ២​នា​ក់ រួម​និ​ង​វ​ត្ថុ​តាង ត្រូវ​បាន​​សម​ត្ថ​កិច្ច កងរា​ជអា​វុធ​ហត្ថ​ស្រុ​ក ស​ហ​ការ​ជា​មួយ កងរា​ជអា​វុធ​ហត្ថ ខេ​ត្តកំព​ង់ឆ្នាំ​ង ធ្វើការ​​ឃា​ត់​ខ្លួន​បា​ន ខ​ណះ​​ដែល​​គេ​​កំ​ពុង ធ្វើ​ស​កម្មភា​ព ចែ​កចាយ និង​ប្រើប្រាស់​គ្រឿងញៀន កាលពី​វេលា​ម៉ោង ៥​និង​០០ នាទី ល្ងាច​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ទ្រា ឃុំ​ស្រែ​ថ្មី ស្រុក​រលៀប្អៀ ខេត្តកំពង់ឆ្នាំង​។ 

​សមត្ថកិច្ច បានអោយដឹងថា  ជនសង្ស័យ ជួញដូរ​គ្រឿងញៀន ដែល​ត្រូវ​ឃាត់ខ្លួន រួមមាន ១-​ឈ្មោះ អ៊ុំ ពុ​ទ្ធី ហៅ អា​ទូច ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មានមុខ​របរ ជា​ជំនួយការ ខុ​ទ្ធ​ការ​ល័យ កង​ទ​ព័​ជើងគោក ឋា​នះ​អនុសេនីយ៍ឯក ស្នាក់​នៅក្នុង ភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​និង​ខេត្ត កំពង់ឆ្នាំង ទី​២-​ឈ្មោះ ទន់ ប៊ុនលី ហៅ​អា​ក្រហម ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មានមុខរ​បរជា អ្នកបើកបរ​អា​ប៊ុល រស់នៅក្នុង​ភូមិ​ទ្រា ឃុំ​ស្រែ​ថ្មី ស្រុក​រលៀប្អៀរ ខេត្ត​កំពង់​ឆ្នាង ។ 

​ក្នុងករណី​បង្ក្រាប​នេះ សមត្ថកិច្ច​រកឃើញ ម្សៅ​ក្រាម ពណ៍​ស​ថ្លា ១០​កញ្ចប់ នៅក្នុង​រថយន្ត និង​បន្តធ្វើ​ការត្រួតពិនិត្យ នៅក្នុង​បន្ទប់ដេក សមត្ថកិច្ច​រកឃើញ កញ្ចប់​ច្រកថ្នាំ​១ កញ្ចប់ ដែល​ក្រុម​ជនល្មើស ប្រើប្រាស់ ម៉ូតូ​សេ​១២៥ មួយគ្រឿង ទូរ​សព្ទ័​ដៃ ២​គ្រឿង បារី ២​កញ្ចប់ ដែកកេះ​៦ ដប​ដាក់​ទឹក​សុទ្ធ សម្រាប់​បំរើ​ដល់​ការជក់​២ លុយ​រៀល ១៧​ម៉ឺន លុយ​ដុល្លា ១០០​ដុល្លា  រួម​និង​ឧបករណ៍ បំរើ​ដល់​ការជក់ មួយចំនួន​ផងដែរ ។ 

​ក្រោយ​ការសាកសួរ សមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង បាន​សាង​ឯកសារ បញ្ជូន​ទាំង​មនុស្ស និង​វត្ថុតាង ទៅ​សាលាតំបូង​ខេត្ត ចាត់ការ​តាម​និតិ​វិធី​។ ដោយឡែក​ឈ្មោះ  អ៊ុំ វុទ្ធី ហៅ​ទូច ក៍​ជា​មុខសញ្ញា​ក្មេង​ទំនើង តែងតែ​បង្ក​ការអុកឡុក នៅក្នុង​ក្រុង​កំពង់ឆ្នាំង កន្លងមក មិនដែល​ញញើត និង​សមត្ថកិច្ច ខ​ណះ​ដែល​គេ មាន​ខ្នង ហើយក៍​ជា​អ្នក ប្រើប្រាស់​គ្រឿងញៀន ជា​យូរ​មកហើយ មិនដែល​សមត្ថកិច្ច​ណា បង្ក្រាបបាន​នោះឡើយ ទើបតែ​ពេលនេះ អស់​លក្ខ​ណ័ ជាប់អន្ទាក់ កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង​៕

p-1101k p-1101

Loading...