ជាង​ប៉ះ​កង់ចល័ត ជិះ​ម៉ូតូ​បញ្ច្រាស​ផ្លូវ ត្រូវ​ឡាន​ដឹក​ស៊ីម៉ង់ត៍ កិន​ស្លាប់​គួរ​ឲ្យ​សង្វេគ​
​ដោយ វត្តភ្នំ ម៉ោង 09:08
ថ្ងៃទី10 ខែJanuary ឆ្នាំ2017
សន្តិសុខ និងសង្គម

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​ បាន​​ស្លា​ប់​​ភ្លា​មៗ នៅ​នឹ​ង​កន្លែង ដោយ​សារ​​​ជិះ​ម៉ូតូ បញ្ច្រា​ស​ទិស​ដៅ​​ចរា​ចរណ៍ ក្នុង​​ល្បឿន​​លឿន ហើយ​​ត្រូវ​រ​ថយ​ន្ត ដឹក​​ស៊ីម៉​ង់ត៍ បុក​​អូស​​ជាច្រើន​​ម៉ែត្រ កាលពី​វេ​លា​​ម៉ោង ២០​និ​ង​៣០ នាទី យប់​​ថ្ងៃទី​​៩ ខែ​មករាឆ្នាំ​២០១៧ ចំណុច​មុខ ស្ថានីយប្រេងឥន្ធនៈ សូ​គី​មិច ស្ថិត​តាម​បណ្ដោយ ផ្លូវ​ភ្នំពេញ ហាណូយ ស្ថិត​ក្នុងភូមិ អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ។​

​ជនរងគ្រោះ​ដែល​ស្លាប់ មានឈ្មោះ ហៀ​ប ភេទ​ប្រុស អាយុ ៥០​ឆ្នាំ មុខរបរ​ប៉ះ​កង់ចល័ត ស្នាក់នៅ កន្លែង​ប៉ះ​កង់ ក្នុងភូមិ​បន្លា​ស្អិត ស្ថិតក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ស្រុកកំណើត ស្រុក​កោះធំ ខេត្តកណ្ដាល ។ សាក្សី​បានអោយដឹងថា មុនពេល​កើតហេតុ គេ​ឃើញ បុរសរងគ្រោះ ជិះ ម៉ូតូ​មួយគ្រឿង ម៉ាក​ហ្វ្រេស ពណ៌​កាប់​ស្ទាំង មួយគ្រឿង ពាក់​ស្លាក​លេខ កំពត ១D ៩៣៦១ បើកបរ​តាមផ្លូវ​ខាងលើ ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​។ 

​លុះ​មកដល់ ចំណុចកើតហេតុ បាន​ជិះ​ឆ្លងផ្លូវ មក​ខាងឆ្វេង ចូលក្នុង​គន្លង​ផ្លូវ​បញ្ច្រាស   ស្រាប់​តែមាន​រថយន្ត ដឹក​ស៊ីម៉ង់ត៍ មួយគ្រឿង របស់​ក្រុមហ៊ុន K Cement ពាក់​ស្លាក​លេខ  ភ្នំពេញ 3A 2620 បើក​មកពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​ដូចគ្នា ក៏​ជ្រុល​ទៅបុក ម៉ូតូ​ពេញទំហឹង កិន​បណ្ដាលអោយ ជនរងគ្រោះ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។ ដោយ​ឃើញ សភាព​មិន​ស្រួល រថយន្ត​បាន​បើក​ទៅមុខ ប្រមាណ ១០០​ម៉ែត្រ ទើប​អ្នកបើកបរ ចុះ​រត់​គេចខ្លួនបាត់ ទុក​តែ​រថយន្ត​ចោល នៅ​កន្លែងកើតហេតុ តែម្តង​៕

p-1001a p-1001b p-1001c

Loading...