ប៉ូលិស​ឃាត់ខ្លួន មេការ​សំណង់​ជជុស​ម្នាក់ ទាក់ទិន​ករណី​ឆបោក រឿង​សាង​សង់ផ្ទះ​
​ដោយ វត្តភ្នំ ម៉ោង 08:24
ថ្ងៃទី10 ខែJanuary ឆ្នាំ2017
សន្តិសុខ និងសង្គម

​រាជធានី​ភ្នំពេញ ៖ សម​ត្ថកិ​ច្ច​នគ​របា​ល ប៉ុស្តិ៍​​ចោ​ម​ចៅ បាន​​ឃាត់​ខ្លួន មេកា​រ​សំ​ណ​ង់​​ម្នាក់ តាម​​ពាក្យ​ប​ណ្ដឹង របស់​​​ម្ចា​ស់​ផ្ទះ ដោយ​​ចោទ​ប្រ​​កា​ន់ថា បា​​ន​បោ​ក​​យ​ក​លុ​យ រប​ស់​​គាត់ ចំ​នួន ២​​​ពា​ន់​​ដុល្លារ ដោ​យមាន​កិ​ច្ចស​ន្យា ព្រម​ព្រៀង​​ក្នុង​​ការ​​សង់ផ្ទះ ហើយ ក្រោយពេល ទទួលបាន​លុយ​ដល់ដៃ មិន​ព្រម​ធ្វើតាម កិច្ចសន្យា​នោះឡើយ ទើប​ជនរងគ្រោះ ប្តឹង​ឲ្យ​សមត្ថកិច្ច ចាប់​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង ៥​ល្ងាច ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា បុរស​ជនសង្ស័យ  ឈ្មោះ ស៊ី ថា អាយុ​ប្រហែល ៣០​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​កើតហេតុ​ខាងលើ ចំណែក ជនរងគ្រោះ ឈ្មោះ ខាន់ ស្រ​ស់ណា អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ជាមួយគ្នា​។ កាលពី ៩ ថ្ងៃមុន ជនរងគ្រោះ បាន​ទាក់ទង ជាមួយ​ជន សង្ស័យ ដើម្បី​ឲ្យ​សង់ផ្ទះ ហើយ​បាន​និយាយ ត្រូវរ៉ូវ​គ្នា ក្នុងតម្លៃ ១៣,០០០​ដុល្លារ ហើយ​ជន​រង គ្រោះ បានក​ក់លុយ​មុន ចំនួន ២​ពាន់​ដុល្លារ ដោយ​ជនកំហូច​នោះ បាន​ប្រាប់​ម្ចាស់ផ្ទះ​ថា ចង់​ធ្វើ​នៅ​ថ្ងៃ​ណា ទូរស័ព្ទ​ប្រាប់​ផង ខ្លួន​នឹង​ទៅធ្វើ​។​

​បន្ទាប់មក ជនរងគ្រោះ បាន​ទៅ​មើល​ហោរា ទាយ​ពីថ្ងៃ​ល្អ ហើយ​គ្រូ​បាន​ប្រាប់ថា ថ្ងៃ​ចន្ទ គឺជា​ថ្ងៃ​ល្អ បន្ទាប់មក​ជនរងគ្រោះ បាន​ប្រាប់​ឲ្យ​ជន​នោះ ទៅធ្វើ​ផ្ទះ នៅ​ថ្ងៃ​ចន្ទ ទី​២ ខែមករា ឆ្នាំ​២០១៧ ពេលនោះ​ជន​ខាងលើ ក៏បាន​ទៅ ប៉ុន្តែ​ទើបតែ កាប់​ដី​បាន ២​រណ្ដៅ ប៉ុណ្ណោះ ឯ​សម្ភារៈ​សំណង់ ក៏​មិនឃើញ​ដឹក​ចូលទៅ ទីតាំង​ដែល​ត្រូវធ្វើ ហើយ​ជន​ឆបោក​ខាងលើ បានទាមទារ ឲ្យ​ជនរងគ្រោះ កក់​លុយ​ចំនួន​៥ ពាន់​ដុល្លារ បន្ថែមទៀត បើ​មិន​ដូច្នេះ​ទេ លុយ​កក់ ២​ពាន់​ដុល្លារ​នោះ នី​ង​ត្រូវ​ដាច់ ហើយ​ដោយសារតែ មើលឃើញ​ពី ទង្វើ​បោក​ស្រស់ៗ​ពេក ជនរងគ្រោះ ក៏បាន​ប្ដឹង​ឲ្យ​សមត្ថកិច្ច ចុះទៅ​ចាប់ ខ្លួន​តែម្ដង​៕

p-1001d

Loading...