ផឹក​ទឹកត្នោតជូរ​អស់ ២០​លីត្រ ឡើងទៅ​ដេក​ឱប​កូនក្រមុំ​គេ ត្រូវ​ប៉ូលិស​វាយខ្នោះ​
​ដោយ វត្តភ្នំ ម៉ោង 07:08
ថ្ងៃទី10 ខែJanuary ឆ្នាំ2017
សន្តិសុខ និងសង្គម

​រាជធានី​ភ្នំពេញ ៖ កីឡា​ករ​​ប្រដា​ល់​​ម្នាក់ នៅ​​ក្លិប សុភា​​នូ មា​ន​ជ័យ  ស្រ​វឹង​ទឹក​ត្នោត​ជូរ ចូ​ល​ទៅ​​ដេក ឱប​​កូនក្រ​មុំ​​គេ រហូត​ដល់​នា​ង​​ដឹ​ងខ្លួន ស្រែក​​ឆោ​ឡោ ប្តឹ​ង​សម​ត្ថកិច្ច​​ឲ្យ​ឃា​ត់​ខ្លួន ពីប​ទ​​បៀត​បៀ​ន កេរ្តិ៍​ខ្មាស កា​លពី​​វេ​លា​​ម៉ោង ១​​និង​​៣០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះជួល ស្ថិតនៅ​ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ។​

​ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ ឌី​ន ឆៃ​ណា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជា​កីឡាករ​ប្រដាល់ នៅ​ក្លិប សុភា​នូ​មានជ័យ ស្នាក់នៅ ភូមិ​កើតហេតុ មាន​ស្រុកកំណើត នៅ​ស្រុក​អន្លង់វែង ខេត្តបន្ទាយមានជ័យ ហើយ​ចំណែក​ជនរងគ្រោះ អាយុ ១៦​ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅ ផ្ទះកើតហេតុ ស្ថិតនៅ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ។​​ម្ដាយ​ជនរងគ្រោះ​ឈ្មោះ អ៊ី​ន រ៉​ន អាយុ ៤៣​ឆ្នាំ មុខរបរ​ជា បុគ្គលិក​អនាម័យ ក្រុម ហ៊ុន​មួយ បាន​ប្រាប់ថា មុនពេល​កើតហេតុ កូនស្រី​គាត់ ដេក​នៅផ្ទះ​ជួល ជាមួយ ប្អូនស្រី ៣​នាក់​ទៀត​។

ក្រោយមក ស្រាប់តែ​ជនសង្ស័យ ជា​កីឡាករ​ប្រដាល់ បាន​ចូលទៅ​ដេក ឱប​កូនស្រី​ច្បង របស់គាត់ តែ​នាង​មិនបាន ចាប់​អារ​ម្មរណ៍​ទេ ទាល់តែ​ពេល ភ្ញាក់​ដឹងខ្លួន​ឡើង ទៅ​បត់ជើងតូច មើលទៅ មិនមែន​បងប្អូន ក៏​ស្ទុះ​ចេញ ស្រែក​ផ្អើលឆោឡោ ហើយ​កូនស្រី រត់​ទៅ​គោះទ្វារ​បន្ទប់ គាត់​ទើប​គាត់​ដឹង ហើយ​ទៅប្ដឹង សមត្ថកិច្ច ឲ្យ​ជួយ​អន្តរាគមន៍ ចាប់​ជនសង្ស័យ ដែលជា​កីឡាករ ស្នាក់នៅ​ក្នុង​ក្លិប សុភា​នូ​មានជ័យ ដើម្បី​ចាត់ការ តាមច្បាប់​តែម្តង​។ 

​មុនពេល​កើតហេតុ ជនសង្ស័យ បាន​ទៅ​ផឹក​ទឹកត្នោតជូរ ជាមួយ​មិត្តភក្តិ និង​ឪពុកមា របស់​ជនរងគ្រោះ មាន​គ្នា ៣​នាក់ អង្គុយ​ផឹក នៅផ្ទះ​មិត្តភក្តិ ក្បែរ​ផ្ទះ​ជនរងគ្រោះ ដោយ​ផឹក​ទឹកត្នោតជូរ អស់ ២០​លីត្រ រហូត​ស្រវឹង​ជោកជាំ ហើយ​ស្រាប់តែ បាត់​ឪពុកមា របស់​ជនរងគ្រោះ  ទើប​រូបគេ​ដើររក ក៏​ចូល​ច្រឡំ​ផ្ទះ ទៅ​ដេក​ឱប ជនរងគ្រោះ ដែល​កំពុង​ដេក ជាមួយ​ប្អូន ៣​នាក់​។ ជនសង្ស័យ បាន​សារភាព ដូច​ការចោទប្រកាន់ របស់​ម្តាយ​នារី​រងគ្រោះ ទើប​នគរបាល ប៉ុស្តិ៍​វាល​ស្បូវ បាន​កសាង​សំណុំរឿង បញ្ជូនទៅ អធិការដ្ឋាន ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាមច្បាប់ ៕  

p-1001

Loading...