លោកគ្រូ​អ្នកគ្រូ សាលាបឋមសិក្សា អ្នកតា​ហាង ឬ​កំពង់ត្រឡាច​ក្រោម ស្នើសុំ​ប្រមុខ រាជរដ្ឋាភិបាល ជួយ​កសាង​សាលារៀន​មួយ​ខ្នង ៦​បន្ទប់ 
​ដោយ វត្តភ្នំ ម៉ោង 12:01
ថ្ងៃទី9 ខែJanuary ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកំពង់ឆ្នាំង ៖ សាលា​ប​ឋម​សិក្សា អ្នក​តា​​ហាង ឬ សា​លា​កំព​ង់ត្រ​ឡាច​​ក្រោ​ម ក្នុង​​ឃុំ​​កំព​ង់ត្រឡា​ច ស្រុក​​កំពង់​ត្រឡាច ​កំពុង​ជួ​ប​កា​រលំ​បាក ព្រោះ​តែ​កំ​ណើ​ន សិស្សា​នុ​សិស្ស ធ្វើ​អោយ ខ្វះ​​ថ្នា​ក់រៀន ។ ដោយ​ហេតុ​​នេះ​ហើយ ទាំង​​លោក​គ្រូអ្នកគ្រូ អាជ្ញាធរ​មូលដ្ឋាន  និង​ប្រជាពលរដ្ឋ បាន​សំណូមពរ​ដល់ អាជ្ញាធរខេត្ត ក្រសួង​ពាក់​ព័​ន្ឋ និង​ជាពិសេស ប្រមុខ​រាជរដ្ឋាភិបាល សូមមេត្តា ជួយ​កសាង សាលា​មួយ​ខ្នង មាន ៦​បន្ទាប់ សង់​លើដី ដែល​ទើប​ចាក់​ថ្មី ជាប់​ពី​ខាងក្រោយ សាលា​នេះ​ផង ។

អ្នកគ្រូ​​ម្នាក់ នៅ​សាលាបឋមសិក្សា​ខាងលើ បានអោយដឹងថា សាលាបឋមសិក្សា  កំពង់ត្រឡាច​ក្រោម​នេះ មានតែ​មួយ​ខ្នង​ទេ ហើយ​មានតែ ៣​បន្ទប់​ប៉ុណ្ណោះ ចំណែក​សិស្ស បាន​កើន​ឡើងដល់ ៦​ថ្នាក់ គឺ​ពី​ថ្នាក់​ទី​១ ដល់ទី​៦ ម្ល៉ោះហើយ ធ្វើអោយ​ខ្វះខាត បន្ទប់រៀន សិស្ស​ត្រូវ​ចែកវេន​គ្នា រៀន​បន្តបន្ទាប់ ។ ដោយហេតុ​នេះហើយ ក្នុងនាម លោក​គ្រួ​អ្នកគ្រូ ដែលជា​តំណាង អោយ​លោកគ្រូ​អ្នក​គ្រួ ប្រចាំ​សាលា​នេះ ក៍​ដូចជា​ប្រជាពលរដ្ឋ បានធ្វើការ សំណូមព​ដល់ អាជ្ញាធរខេត្ត ក្រសួង​អប់រំ​យុវជន និង​កីឡា ពិសេស ប្រមុខ​រាជរដ្ឋាភិបាល  សូមមេត្តា​ជួយ​សាងសង់ សាលា​មួយ​ខ្នង ដែលមាន​៦ បន្ទប់ រួមទាំង ថ្នាក់​ជាម​ត្តេ​យ្យ​មួយ​ថ្នាក់​ផង ដោយ​សាងសង់ លើដី​ទើប​ចាក់​ថ្មី ដែលជា​ជំនួយ សប្បុរសជន ក្នុង​និង​ក្រៅប្រទេស នេះ​ផង ។ 

​ជាមួយគ្នា​នោះ​ផងដែរ លោក សេន សារ៉ន ជា​ប្រធាន​សមាគមន៍ ទ្រទ្រង់​សង្គម​ឥស្លាម កម្ពុជា បានអោយដឹងថា ដោយ​មើលឃើញ ទីតាំង​សាលា​នេះ​លិច​ទឹក លោក​ក៍បាន អំពាវនាវ ដល់​មិត្ត​ភ័​ក្រ របស់លោក​ជា​និ​សិ​ត្ស នៅ​ប្រទេស​សិង្ហ​បុរី ហើយក៍​បាន​ថវិការ ចំនួន ១៥​លាន​រៀល យកមក​ចាក់ដី​បំពេញ សម្រាប់ ទុក​សាងសង់ សាលា​មួយ​ខ្នង នៅ​ខាង​ក្រោយនេះ ដើម្បី​ត្រៀម​ទុក សម្រាប់​សិ​ស្សា​នុ​ស្សិ ។  ជាមួយគ្នា​នោះដែរ លោក ច​ន្ទ័ ភឹម មេភូមិ កំពង់ត្រឡាច​ក្រោម  និង​លោក សឹម សា​វី ជំនួយការ ឃុំ​កំពង់ត្រឡាច ក៍បាន​និយាយ ដូចគ្នានេះដែរ​ថា សាលាបឋមសិក្សា កំពង់ត្រឡាច​ក្រោម​នេះ ខ្វះខាត តាំងពី​ទីធ្លា​សាលា ព្រោះតែ​នៅ ជាប់​ផ្លូវថ្នល់ និង​ច្រាំងទន្លេ បើសិនជា​បាន សាលា​មួយ​ខ្នង មាន ៦​បន្ទប់ ធ្វើ​នៅ​ទីធ្លា​ចាក់​ថ្មី ខាងក្រោយ​សាលា​ចាស់​នេះ គឺ​អស់​បារ​ម្មណ៍​ថា ខ្វះខាត​ថ្នាក់ សម្រាប់​សិស្សានុសិស្ស សម្រាប់​រៀន​ទៀតហើយ  ។ 

​ចំណែក​សាលា​ចាស់ ដែល​កំពុង​រៀន​នេះ ក៍មាន​សភាព​ទ្រុឌទ្រោម ណាស់​ហើយ​ដែរ ព្រោះ សាលា​នេះ បាន​កសាងឡើង នៅ​ឆ្នាំ​១៩៨៧ មកដល់ពេលនេះ គ្មាន​របង​សាលា អោយបាន​ត្រឹមត្រូវ​ទេ លោក​គ្រួ អ្នកគ្រូ ក៍​ជួប​ការលំបាក ក្នុងការ​មើលថែ​សិស្ស​ដែរ ពិសេស សិស្ស​ថ្នាក់​ទី​១ ។ ហេតុនេះហើយ ក្នុងនាម​គាត់ ជា​អាជ្ញាធរ​ភូមិ ឃុំ​មេត្តា ស្នើសុំ ឯកឧត្តម​អភិបាលខេត្ត ក្រសួង​ពាក់​ព​ន្ឋ័ ពិសេស​ប្រមុខ រាជរដ្ឋាភិបាល សូមមេត្តា ជួយ សង់សាលា​រៀន មួយ​ខ្នង ជូន​ដល់​សិស្សានុសិស្ស សម្រាប់​បំរើ ដល់​ការរៀនសូត្រ មួយ​នេះ​ផង​៕  ដោយ ទេ​ពក​ង្រី​

p-0901r p-0901o p-0901p p-0901q

Loading...