បើកឡាន​បុក​គូទ​យី​ឌុប ដឹក​គ្រឿងសំណង់ ដែល​ចត​តាមផ្លូវ ជុង​ដែក​ស្លាប់​ម្នាក់ 
​ដោយ វត្តភ្នំ ម៉ោង 11:48
ថ្ងៃទី9 ខែJanuary ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកំពង់ធំ ៖ រថយ​ន្ត​​ម៉ាក RAV4 បាន​​ជ្រុល​​ចង្កូត ទៅ​បុក​​រថយ​ន្ត ​យី​ឌុប ម៉ាក​​ហ៊ី​យ៉ាន​​​ដាយ ដឹក​​គ្រឿង​សំណ​ង់ ដែល​កំ​ពុង​​ចត តាម​ចិ​ញ្ចើ​ម​ថ្នល់ បណ្ដា​ល​​ឲ្យ អ្នក​ជិះ​ទន្ទឹម តៃកុ​ង​ម្នា​ក់ បាន​​ស្លាប់​​ភា្ល​ម ដោ​យ​មុត នឹង​​ដែក​ថ្នាំង​អំពៅ កាល​ពី​ព្រឹក​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៧ នៅលើ​កំណាត់ ផ្លូវជាតិ​លេខ​៦ ស្ថិតនៅ​ភូមិ ទួល​ដំណាក់ ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ នៅ​

​សាក្សី​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា រថយន្ត​យី​ឌុប ពាក់​ស្លាក​លេខ កំពង់ធំ 3A-1500  បាន​ចត​លើ​ចិញ្ចើម​ផ្លួ​វ ទំនងជា​ខូច ឬ​ឈប់សម្រាក  ស្រាប់តែ​រថយន្ត ម៉ាក RAV4 ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2P-8441 បើក​ចេញ ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន ជ្រុល​ចង្កូត ទៅបុក​ពីក្រោយ រថយន្ត​ដឹក គ្រឿងសំណង់ ពេញទំហឹង បណ្តាល​ឲ្យ ដែកថ្នាំងអំពៅ មុត​ធ្លាយ​ទ្រូង​ខាងស្តាំ អ្នកជិះ​ទន្ទឹម​តៃកុង ចំនួន ៣​ដើម ស្លាប់​ភ្លាមៗ គួរឱ្យ​អាណោច​អ​ធ័​ម​។​

​ប្រភព​បាន​ឲ្យ​ដឹងថា តៃកុង រថយន្ត RAV4 ត្រូវជា ឪពុកមា​បង្កើត និង​ម្នាក់ទៀត ត្រូវជា​ម្តាយបង្កើត របស់​ជនរងគ្រោះ ពុំមាន​នរណា រងរបួស​ឡើយ​។ ជនរងគ្រោះ ដែល​ស្លាប់ មានឈ្មោះ ទី សៀង​ហុក អាយុ ២៤​ឆ្នាំ ឯ​តៃ​រថយន្ត មានឈ្មោះ ឡុង ប៉ូ​ឡែ​ន អាយុ ៣៦​ឆ្នាំ ទីលំនៅ ក្រុងភ្នំពេញ​ដូចគ្នា ចំណែក​ខាង រថយន្ត​ដឹក គ្រឿងសំណង់ បានគេច​ខ្លួន បាត់ស្រមោល​៕

p-0901 p-0901i

Loading...