ឡាន​​ដឹក​ទំ​និញ​​ក្រុ​ម​ហ៊ុ​ន នា​គ​​ខៀ​វ បន្ត​ស​ម្លា​ប់​​អ្ន​ក​ដំ​ណើរ និ​ង​​បំ​ផ្លា​ញ​​ស្ពា​​ន​​​ផ្លូវ ជា​ច្រើ​ន​​​​ក​ន្លែង ធ្វើ​​ឲ្យ​​ខា​ត​ប​ង់​​ថ​វិកាជាតិ​ យ៉ា​ង​ច្រើន​​ស​ន្ធឹក 
​ដោយ វត្តភ្នំ ម៉ោង 10:35
ថ្ងៃទី9 ខែJanuary ឆ្នាំ2017
សូមរាយការណ៍

​ខេត្តកណ្តាល ៖ អ្នករួម​ដំ​ណើរ​​ម្នាក់ ត្រូ​វបាន​​ស្លាប់ ដោ​យ​បែក​​ខ្លួន​​ខ្ទេច និង​​អ្នកបើ​ក​ប​រ​ម៉ូតូ ម្នា​ក់​ទៀត បាន​​រង​របួស​​ស្រាល ដោយ​សា​រ​រថ​យន្ត រប​ស់​ក្រុ​មហ៊ុន​ ​នាគ​ខៀវ បើក​បុក កាល​ពី​ម៉ោង​​ជិត ១២ ថ្ងៃត្រង់ ទី​៧ ខែម​ករា ឆ្នាំ​២​០១៧នៅ​ចំណុច​ភ្លើងស្តុប គល់ស្ពាន​ព្រែក​ហូរ លើផ្លូវ​លេខ​១១៥ ភូមិ​តា​ក្តុល​ត្បូង សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​​

​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ផ្លាកលេខ ភ្នំពេញ​3A-2831 អ្នកបើកបរ ឈ្មោះ ផូយ គ​ន្ធា ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ រស់នៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ចំណែក​ជនរងគ្រោះ ឈ្មោះ អាន ប៊ុន​ថេ​ង ភេទ​ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ ជ្រៃ​រយោង ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល រងរបួស​ស្រាល និង​អ្នករួមដំណើរ​ម្នាក់ ឈ្មោះ ម៉ាត់ ម៉ូ​សា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ ស្រុក​កោះធំ ខេត្តកណ្តាល បាន​ស្លាប់ នៅ​កន្លែងកើតហេតុ អ្នក​ទាំង ២ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស៊ុយ​សូ​គី ស្មាស​រី​វ៉ូ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កណ្តាល 1G-9307​។​

​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ ជិះ​ម៉ូតូឌុប​គ្នា ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​បង្ក បើក​មកពី​ក្រោយ ក៏​ជ្រុល​ទៅបុក​ម៉ូតូ បណ្តាល​ឲ្យ​ដួល បោក​ទៅ​និង​ថ្នល់ អ្នកបើកបរ​ម៉ូតូ រងរបួស​ស្រាល ចំណែក​អ្នករួមដំណើរ បាន​ខ្ទាតចូល ក្រោម​កង់​រថយន្ត កិន​ចំពាក់​កណ្តាល​ខ្លួន ធ្លាយ​ពោះវៀន ចេញមកក្រៅ ស្លាប់​ភ្លាមៗ​នៅ​នឹង កន្លែងកើតហេតុ ហើយ​ភ្លាមៗ​នោះ នគរបាល​ជួយ​អន្តរាគមន៍ ឃាត់ខ្លួន អ្នកបើកបរ​រថយន្ត ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ហើយ​ចំណែក​សាកសព ត្រូវប្រគល់​ទៅ​ឲ្យ ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​។​

​ប្រភពព័ត៌មាន​ពី មន្ត្រីនគរបាល បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក ជា​របស់​ក្រុមហ៊ុន នាគ​ខៀវ ដឹកទំនិញ ពី​ព្រំដែន​វៀតណាម ចូលមក​កម្ពុជា ហើយ​រថយន្ត របស់​ក្រុមហ៊ុន​នេះ តែងតែ​បើក​លឿនៗ មិន​គិតថា ទី​ចង្អៀត ឬ​ទូលាយ​នោះទេ ដោយសារ អ្នកបើក​ទាំងនោះ សំអាងថា ម្ចាស់​ក្រុមហ៊ុន ជា​អ្នកមានអំណាច នៅក្នុង​ជួរ​អង្គរក្ស ដូច្នេះ​គេ​មិនបាន គិតពី​អាយុជីវិត​ពលរ​រដ្ឋ ដែល​ធ្វើដំណើរ តាម​ដងផ្លូវ​នោះទេ គេ​គិតតែ​ធ្វើ យ៉ាងណា ឲ្យ​តែ​ទាន់ ពេលវេលា​កំណត់ របស់​ក្រុមហ៊ុន​។​

​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ បាន​និយាយថា រថយន្ត​របស់ ក្រុមហ៊ុន នាគ​ខៀវ មិន​ត្រឹមតែ សម្លាប់​ប្រជាពលរដ្ឋ អ្នកដំណើរ បន្តបន្ទាប់​នោះទេ ថែមទាំង​បាន បំផ្លាញ​ស្ពាន ផ្លូវ ជាច្រើន​ជា​កន្លែង ធ្វើ​ឲ្យ​ខាតបង់​ថវិកាជាតិ ក្នុង ១​ឆ្នាំ​មិនចេះ​តិច​។ ដោយឡែក រថយន្ត​ក្រុមហ៊ុន ខាងលើនេះ ដឹកទំនិញ​ផ្ទុក លើស​ទំងន់ រាប់​តោន ក្នុង ១​រថយន្តៗ ដូច្នេះ​ទោះបីជា ខាង​ក្រុមហ៊ុន ស្ថាបនា​ផ្លូវ ខិតខំ​យកចិត្តទុកដាក់ ក្នុងការ​ស្ថាបនា យ៉ាងណាក៏ដោយ ក៏​ផ្លូវ​មិនអាច មានគុណ​ភាព ប្រើប្រាស់ បានយូរ​អង្វែង​ដែរ បើ​ស្ពាន​នីមួយៗ ធានា​ទំងន់ បានត្រឹមតែ ១៥​តោន តែ​រថយន្ត​នោះ ដាក់​រហូតដល់​ទៅ ៤០​តោន​ឬ ៦០​តោន​ឯណោះ ធ្វើ​ម៉េច អាច​ទ្រទ្រង់បាន​ទៅ​៕

p-0901f p-0901g p-0901h

Loading...