ឡាន​បុក​និង​កិន ប្រុស​ស្រី ២​នាក់​ស្លាប់ ក្នុង​ថ្លុកឈាម និង ២​នាក់​ទៀត​របួសធ្ងន់​
​ដោយ វត្តភ្នំ ម៉ោង 09:13
ថ្ងៃទី9 ខែJanuary ឆ្នាំ2017
សន្តិសុខ និងសង្គម

ខេត្តកណ្តាល ៖ យ៉ាង​ហោច​ណាស់ មនុស្ស ២​​នាក់ បាន​រ​បួសធ្ង​ន់ និង ០២​​នាក់​​ទៀត បា​ន​​ស្លាប់ យ៉ាង​​អាណោ​ច​អា​ធ័ម ដោ​យ​សារ​រ​ថយ​ន្ត បុក​​ជា​មួយ​​ម៉ូតូ កាលពី​​វេ​លា​ម៉ោង ២០​​និង​​១០ នាទី ថ្ងៃទី​​០៧ ខែ​មករា ឆ្នាំ​២០១៧ នៅលើ​​ផ្លូវ​ជាតិ​​លេខ ៦ ចន្លោះ​គីឡូម៉ែត្រ លេខ​២៤-២៥ ស្ថិតក្នុង​ភូមិ​លើ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល ហើយ​គ្រោះថ្នាក់​នេះ កើតឡើង​ដោយសារ ក្រុមហ៊ុន​ចិន បិទផ្លូវ​មួយ​ចំហៀង សម្រាប់​ការសាងសង់​។ 

​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1DE-9762 បើកបរ​ដោយ ឈ្មោះ ស៊ី សៀក ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​តាំង​ជ្រៃ ឃុំ​សណ្ដែក ស្រុក​បាធាយ ខេត្តកំពង់ចាម មាន​ឌុប​មនុស្ស​ម្នាក់ ឈ្មោះ ផាន់ សុធា​រ៉ា  អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​ដូន​រាម ឃុំ​ស្ដៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង ធ្វើដំណើរ ពី​ត្បូង​ទៅ​ជើង​។​

​លុះ​មកដល់ ចំណុចកើតហេតុ បានមក​បុក រថយន្ត ០១​គ្រឿង ម៉ាក​ស៊ី​អរ​វី ពណ៌​សំបក​ឪឡឹក ពាក់​ផ្លាកលេខ ភ្នំពេញ 2D-8848 បើកបរ​ដោយ ឈ្មោះ ស ហៀ​ង ភេទ​ស្រី អាយុ ៧២​ឆ្នាំ មាន​ទីលំនៅ ផ្ទះ​លេខ​២២ ផ្លូវ​៣៣៩ ភូមិ​៥ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង បណ្ដាល​ឲ្យ​ម៉ូតូ ដួល​នៅលើ​ទ្រូងផ្លូវ ស្របពេលនោះ ក៍មាន​រថយន្ត​០១​គ្រឿង មិន​ស្គាល់​ម៉ាក មកពី​ទិស​ខាងត្បូង បានមក​កិន មនុស្ស​ដែល​ដួល ទាំង ០២​នាក់​នោះ បណ្ដាល​ឲ្យ​ស្លាប់ នៅ​កន្លែងកើតហេតុ​។​

​ស្របពេល​នោះដែរ ក៍មាន​ម៉ូតូ ០១​គ្រឿង​ទៀត ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1FD-6678  អ្នកបើកបរ មិន​ស្គាល់ឈ្មោះ ដោយ​សន្លប់​បាត់​ស្មា​តី និង​មាន​ឌុប មនុស្ស​ម្នាក់​ពីក្រោយ មិន​ស្គាល់ឈ្មោះ សន្លប់​បាត់​ស្មា​តី ធ្វើដំណើរ​ពី ត្បូង​ទៅ​ជើង បានមក​បុក ម៉ូតូ​ហុងដា ខាងលើ​នោះ​បន្ថែម បណ្ដាល​ឲ្យ​របួសធ្ងន់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​ព្យាបាល នៅ​មន្ទីរពេទ្យ​ភ្នំពេញ ចំពោះ​សព​ទាំង ០២​នាក់ បានប្រគល់​ជូន ក្រុម​គ្រូ​សារ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​។ ចំណែក អ្នកបើកបរ​រថយន្ត បាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល ស្រុក​មុខកំពូល​៕

p-0901b p-0901c p-0901d

Loading...