ទើបតែ​ចេញពី​ខួបកំណើត​មិត្តភក្តិ ជិះ​ម៉ូតូ​បុក​ឡាន​ដឹក​សំរាម ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​
​ដោយ វត្តភ្នំ ម៉ោង 08:34
ថ្ងៃទី9 ខែJanuary ឆ្នាំ2017
សន្តិសុខ និងសង្គម

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​បាន​​ស្លាប់ នៅនឹង​​​ក​ន្លែង រីឯ​នារី​ម្នា​ក់​ទៀត ត្រូវជា​​ប្អូនជី​ដូន​មួយ បាន​​រងរ​បួស បាក់​ជើង​​ខាង​ឆ្វេង ត្រូវ​​បញ្ជូន​ទៅ សង្គ្រោះ​ប​ន្ទាន់ នៅ​​មន្ទីរ​ពេទ្យ ដោយ​សារ​​ជិះ​ម៉ូតូ​​លឿន ទៅ​បុក​រ​ថយន្ត​​ស៊ិ​ន​ទ្រី ដែល​​កំពុ​ង​​ប្រមូល​សំរាម កាលពី​វេលា​ម៉ោង  ១១​និង​៣០ យប់​ថ្ងៃទី ៨ ខែមករា ឆ្នាំ​២០១៧ នៅតាម​ផ្លូវ សហព័ន្ធ​រ៉ុ​ស្សី មុខ​ក្រុមហ៊ុន លក់​រថយន្ត NISSAN ស្ថិត​ក្នុងភូមិ ប៉​ប្រ៉​ក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់ មានឈ្មោះ លី ឆាយ​ហុង អាយុ ២១​ឆ្នាំ​ភេទ​ប្រុស មុខរបរ​បុគ្គលិក ក្រុម​លក់ គ្រឿងបន្លាស់​ទូរស័ព្ទ រីឯ​នារី​ម្នាក់ទៀត ត្រូវជា​ប្អូនជីដូនមួយ រងរបួស​បាក់ជើង មានឈ្មោះ តា​ល់ ស្រី​ណុ​ច អាយុ ២០​ឆ្នាំ ធ្វើការ​ជាមួយគ្នា ស្នាក់​នៅផ្ទះ ភូមិ​តាំង​កសាង​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ ទាំង ២​នាក់​ជិះ​ម៉ូតូ ម៉ាក​ស្ស៊ុ​យ​ស៊ី​គី​និ​ច ពណ៍​លឿង ពាក់​ស្លាក់​លេខ ភ្នំពេញ 1FF-0575 ធ្វើដំណើរ​ពី​កើ​តទៅ​លិច បើតាម​សម្តី របស់​សាច់ញាតិ ប្រាប់​អោយដឹងថា ជនរងគ្រោះ ទើបនឹង​ចេញពី ខួបកំណើត​មិត្តភក្តិ​៕

p-0901e p-0901j p-0901k

Loading...