ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ រហូត​ប្រពន្ធ​រត់ចោល ចុងក្រោយ​ផឹកថ្នាំ​ពុល ស្លាប់​បានសម្រេច​
​ដោយ វត្តភ្នំ ម៉ោង 07:34
ថ្ងៃទី9 ខែJanuary ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកោះកុង ៖ បុរស​​ម្នាក់ ដែល​​យ​ក​ស្រា ធ្វើ​ជា​​មិត្ត ផឹក​​ស្រវឹង​​រា​ល់ថ្ងៃ បាន​ស​ម្រេ​ច​​ចិត្ត ផឹក​ថ្នាំ​​បំ​ពុល ស​ត្វ​ល្អិត សម្លា​ប់​ខ្លួន​ឯង ព្រោះ​​តូចចិ​ត្ត​ប្រ​ពន្ធ​រ​ត់​ចោល នាំ​​ឲ្យ​​មានការ​ភ្ញាក់​ផ្អើល កាលពី​យ​ប់ ថ្ងៃទី​៧​ ខែម​ករា ឆ្នាំ​២​០១៧ នៅ​​ចំណុច​​ចំ​ការមួយកន្លែង ក្នុងភូមិ​ចំលង​គោ ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ​។​

​ប្រពន្ធ​ជនរងគ្រោះ បាន​និយាយថា ជនរងគ្រោះ មានឈ្មោះ ព្រាប វេត ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ ស្នាក់នៅ ចំណុចកើតហេតុ​ខាងលើ នាង​រត់ចោល​គាត់ ដោយសារតែ ជនរងគ្រោះ​ជា​មនុស្ស​ប្រមឹក ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ​។ ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ បាន​ចុះទៅពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ រួច​បានប្រគល់​សព ជូន​សាច់ញាតិ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕

p-0901m p-0901n

Loading...