កម្មការិនី​ រោងចក្រ​កាត់ដេរ ឡុង​លិ​ក ជាង ៥០​នាក់ ភ័យ​នឹងភ្លើងឆេះ ដួលសន្លប់​
​ដោយ វត្តភ្នំ ម៉ោង 12:06
ថ្ងៃទី6 ខែJanuary ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកំពង់ឆ្នាំង ៖ កម្មកា​រិនី រោង​ចក្រ​​កា​ត់ដេ​រ មួយ​កន្លែង ចំ​នួន ៥​៣​​នាក់ ភ​យ័​​ស្លន់​​ស្លោ ដួល​ស​ន្លប់ ខ​​ណះ​ដែ​លមា​ន អ​គី្គ​ភ​​យ័​ឆា​បឆេះ​​ជ​រ័ នៅ​​ម៉ា​ស៊ីន ចង្វា​ក់​ផលិ​តកម្ម នៅក្នុង​រោ​ងច​ក្រ នាំ​ឲ្យ​​មា​ន​ការ​ភ្ញា​ក់​ផ្អើល នៅ​វេលា​​ម៉ោ​ង ៨​​និ​ង​០០នាទី ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៧ នៅក្នុង​រោងចក្រ ឡុង​លិ​ក (LONGLEAD) ដែល​ស្ថិតក្នុង ភូមិ​ចំការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាម​គ្គឺ​មាន​ជ​យ័ ខេត្តកំពង់ឆ្នាំង​។  

​សមត្ថកិច្ច បានអោយដឹងថា នៅ​មុនពេល​កើតហេតុ កម្មករ កម្មការិនី កំពុងធ្វើការ នៅក្នុង​រោងចក្រ ស្រាប់តែ​អ​គ្គឺ​ភ​យ័ បាន​ឆាបឆេះ​ជ​រ័ នៅ​ម៉ាស៊ីន ចង្វាក់​ផលិតកម្ម ខ​ណះ​ដែល​អ្នក នៅក្នុង​រោងចក្រ បាន​យក​បំពង់ ពន្លត់​អ​គ្គឺ​ភ​យ័ បាញ់​ពន្លត់ ហើយ​មាន​ផ្សែង ហុយ​ឡើងលើ​ខ្លាំង បណ្តាលអោយ​កម្មករ ដែល​កំពុង ធ្វើការ​តក់​ស្ល​ត់ ដួលសន្លប់ តៗ​គ្នា​តែម្តង​។ 

​សមត្ថកិច្ច បានអោយដឹងថា ក្រោយពេល​កើតហេតុ ខាង​ភាគី ម្ចាស់​រោងចក្រ ដឹក​កម្មការិនី​ទាំងអស់  យកមក​ធ្វើការ សង្គ្រោះ​ភ្លាមៗ នៅ​ឃ្លី​និ​ច​ឯកជន តែ វណ្ណា ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ផងដែរ​។ ជុំវិញ​ករណី​ខាងលើនេះ ប្រធាន​មន្ទី​ការងារ រ​ខេត្តកំពង់ឆ្នាំង លោក ពៅ ស៊ីថា មិនអាច ទំនាក់ទំនង​បានទេ ខ​ណះ​ដែល​ទូរ​សព្ទ័​ចូល ពុំមាន​នរណា​លើក​។​

 ដោយឡែក​លោក វេជ្ជបណ្ឌិត តែ វណ្ណា បានអោយដឹងថា កម្មការិនី​រោងចក្រ (LONGLEAD) ដែល​ភ័យ ដួលសន្លប់ មិនមាន​នរណាម្នាក់ រងរបួស​នោះឡើយ ខ​ណះ​ដែល​ពួកគាត់ កំពុង​សម្រាក​ព្យាបាល ត្រួតពិនិត្យ យ៉ាង​យកចិត្តទុកដាក់ ពី​ក្រុម​គ្រួ​ពេទ្យ ក្នុងនោះ​សរុប មាន​ចំនួន ៥៣​នាក់ ក្នុងចំណោម​នោះ ៤​នាក់ មាន​ផ្ទៃពោះ តែ​មិនមាន​ប៉ះពាល់ ដល់​សុខភាព របស់​ពួគគាត់ នោះឡើយ ៕  ដោយ ទេ​ពក​ង្រី​

unnamed-2 unnamed-3 unnamed-4

Loading...