ផ្លូវ​លំ​​ប្រ​វែ​ង ​៤​៥​០០​​ម៉ែ​ត្រ ក្រោ​យ​ពី​​​ជួស​ជុ​ល បា​ន​​មួ​យ​​ដ​ង្ហើ​ម​ច​ង្រិ​ត ក្រុម​​​ឈ្មួ​ញ​​នាំ​គ្នា ដឹ​ក​ទំ​និ​ញ​​មក​ពី​​ច្រ​ករ​បៀ​ង បំ​ផ្លា​ញ​សឹង​​​ខ្ទេ​ច​ខ្ទីរ 
​ដោយ វត្តភ្នំ ម៉ោង 14:55
ថ្ងៃទី4 ខែJanuary ឆ្នាំ2017
សូមរាយការណ៍

​ខេត្តកណ្តាល ៖ ប្រ​ជាព​លរដ្ឋ បាន​​រិះគ​ន់​ថា អាជ្ញា​ធរ​​មូល​ដ្ឋាន មិន​បា​ន​យ​កចិត្ត​ទុក​ដាក់ ហើយ​ក៍​​បាន បណ្តែ​ត​ប​ណ្តោយ អោ​យ​ក្រុម​​ឈ្មួញ រកស៊ី​​ដឹកជ​ញ្ជូន ទំ​និញ​គ្រប់​ប្រ​ភេទ ដែល​មាន​​ចំណុះ លើ​ស​​តោន ទាំង​​តូច​ទាំ​ង​​ធំ តាម​​ច្រក​របៀ​ងពី​វៀតណាម ឆ្លងកាត់​ផ្លូវលំ នៅ​ចំណុច វត្ត​ទួល​ស្បូវ ក្នុងភូមិ​លេខ​៧ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ទាំងយប់​ទាំង​ថ្ងៃ បង្ក​អោយ​ខូច​ផ្លូវ​នេះ ស្ទើរ​ទាំងស្រុង ធ្វើអោយ​ប្រជាពលរដ្ឋ រស់នៅ តាម​ដងផ្លូវ​លំ​នេះ ធ្វើដំណើរ​ឆ្លងកាត់ ស្ទើរ​មិន​រួច ដែល​ករណីនេះ គឺ​បណ្តាលមកពី អាជ្ញាធរ​មូលដ្ឋាន ឃុំ​ស្រុក​មើលរំលង​។ 

​ប្រជាពលរដ្ឋ បានអោយដឹងថា ផ្លូវលំ​នេះ អាជ្ញាធរ​ទើបតែ ធ្វើការ​ជួសជុល​រួច ក្នុង​រយះ​ប្រហែល ជាង ១​ខែ នោះទេ​។ បន្ទាប់មក គេ​សង្កេតឃើញ ក្រុម​ឈ្មួញ ទាំង​តូច​ទាំង​ធំ បាន​នាំ​សំរុក ធ្វើ​សកម្មភាព ដឹកជញ្ជូន​ទំនិញ គ្រប់​ប្រភេទ ចេញចូល ពី​វៀតណាម មក​កម្ពុជា ពី​កម្ពុជា ចូលទៅ​វៀតណាម យ៉ាង​គគ្រឹកគគ្រេង ដោយ​មិនដែល ឃើញ​អាជ្ញាធរ ឬ​សមត្ថកិច្ច ធ្វើការ​ពិនិត្យ ទប់ស្កាត់​នោះឡើយ​។ ទង្វើ​បែបនេះ គេ​ស​ង្ស​យ័​ថា ផ្តើមចេញពី អំពើពុករលួយ របស់​អាជ្ញាធរ មូលដ្ឋាន ដែល​ឃុបឃិត ចា​មួយក្រុម​ឈ្មួញ ទើប​បណ្តែតបណ្តោយ ឲ្យ​ផ្លូវលំ​មួយ​ខ្សែ​នេះ ខូច​ខ្ទេច​។​

​អ្នកយក​ព​ត័​មាន បានធ្វើ​ការទាក់ទង តាមរយះ​ទូរ​សព្ទ័ ទៅ​លោក អ៊ុក ស្រន មេឃុំ​សំពៅ​ពូន ដើម្បី​សុំ​ការបកស្រាយ អំពី​បញ្ហា ដែល​ប្រជាពលរដ្ឋ​រិះគន់ ដូចខាងលើ​នោះ តែ​លោក​មេឃុំ ឆ្លើយតប​មកវិញ យ៉ាងខ្លី​ថា លោក​បានដឹង​ដែរ តែ​លោក​មិនដឹង ហាមឃាត់​យ៉ាងម៉េច ហើយ​លោក​ថា កំពុង​ជាប់​ប្រជុំ​បក្ស នៅ​ខេត្ត ហើយក៍​បិត​ទូរ​សព្ទ័​តែម្តង​។ ប្រជាពលរដ្ឋ សូម​អំពាវនាវ យ៉ាងទទូច ដល់​លោក ម៉ៅ ភិ​រុណ អភិបាល នៃ​គ​ណះ​អភិបាល ខេត្តកណ្តាល មេត្តាជួយ​ចុះ​ពិនិត្យ មើល​ផ្លូវលំ ១​ខ្សែ មាន​ប្រវែង ៤៥០០​ម៉ែត្រ ដែលជា​ច្រករបៀង​មួយ ត្រូវបាន​ក្រុម​ឈ្មួញ ធំ​តូច ធ្វើ​សកម្មភាព ដឹកជញ្ជូន​ទំនិញ លើស​តោន បំផ្លាញ​ផ្លូវលំ​នេះ ស្ទើរ​ទាំងស្រុង ហើយ​សូម្បីតែ​ដើរ ក៏​ដើរ​មិន​រួច​ផង​៕

p-0401o

Loading...