មន្ត្រី​​​​​មិ​ន​​ស​ប្បា​យ​ចិ​ត្ត ចំ​ពោះ​​កា​រ​តែ​ង​តាំ​ង​​លោ​ក ហេ​ង សំ​បូរ ជា​​ប្រ​ធា​ន​ស្តី​ទី សា​ខា​គ​យ​​ខេ​ត្ត​កំ​ព​ត ដែ​ល​​កើ​​ត​ចេ​ញ​ពី វប្ប​ធ​ម៌​​អ​ន្ត​រា​គ​មន៍​
​ដោយ វត្តភ្នំ ម៉ោង 13:51
ថ្ងៃទី29 ខែDecember ឆ្នាំ2016
សូមរាយការណ៍

​ខេត្តកំពត ៖ ក្នុង​​ថ្ងៃ​​ដែល​​លោក ហេង សំបូរ អ​តីត​​ប្រ​ធាន ការិ​យា​ល័​យ​​គយ និង​​រដ្ឋាក​រ តន់​​ហ​ន់ ត្រូវ​បា​ន​តែង​តាំ​ង ជា​អ​នុ​ប្រ​ធាន​​ក្តា​ប់​រួម នៃ​​សា​ខា​គយ និ​ង​រដ្ឋា​ករ ខេ​ត្តកំ​ពត ខណៈ​​លោក ស៊ុ​ក គឹម​​ហេន ជា​ប្រ​ធាន​​សា​ខា បាន​​ចូលនិ​វត្តន៍ កាលពី​រសៀល ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៦ គេ​សង្កេតឃើញ មន្ត្រី​គយ​ជាច្រើន មិន​សប្បាយចិត្ត​នោះទេ ដោយសារតែ​លោក ហេង សំបូរ ធ្លាប់មាន​រឿ ង​អាស្រូវ​ពុករលួយ ហើយ​គេ​ដឹងថា ការឡើង​តំណែង របស់លោក ហេង សំបូរ ដោយសារ​តែមាន​ចាយលុយ និង​មាន​អន្តរាគមន៍ ពី​លោកជំទាវ​ម្នាក់​។​

​មន្ត្រី​គយ​មួយចំនួន បាន​ធ្លោយ​ឲ្យ​ដឹងថា ការដែល​ពួកគាត់ មិន​សប្បាយចិត្ត ដោយសារតែ លោក ហេង សំបូរ កាល​នៅ​ជា ប្រធានការិយាល័យ គយ​និង​រដ្ឋាករ ច្រក​តន់​ហន់ សំបូរ​រឿងអាស្រូវ ការដឹកនាំ មិនមាន តម្លាភាព អសកម្ម និង​មិន​អនុវត្តន៍ តាម​សេចក្តីណែនាំ របស់​ថ្នាក់លើ​។ លោក ហេង សំបូរ កាល​នៅ​ជា​ប្រធាន ច្រក​តន់​ហន់ អនុវត្តន៍​ការងារ តាមរបៀប​ជិះសេះ​លែងដៃ បង្កអោយមាន ភាពមិន​ក្រ​ក្រ​តី ជាច្រើន ក្នុង​ការលួចបន្លំ​ចំណូល​ពន្ធ និង​ឃុបឃិត​អោយ​ឈ្មួញ នាំ​ទំនិញ​ខុសច្បាប់ ឆ្លងកាត់​ព្រំដែន ទាំងយប់​ទាំង​ថ្ងៃ ដោយសារតែ​ឈ្មួញ​ទាំងនោះ មាន​ទំនាក់ទំនង​ល្អ ជាមួយ​លោក ហេង សំបូរ​។ 

​ច្រក​តន់​ហន់ ជា​ច្រក​មួយ មានការ​ដឹកជញ្ជូន​ឈើ ទៅ​ប្រទេស​វៀតណាម យ៉ាង​អនាធិបតេយ្យ ហើយ ក៍មាន​ឈ្មួញ ជាច្រើន​ទៀត បាន​ដឹកជញ្ជូន ទំនិញ​ចូល​តាម ច្រក​តន់​ហន់ ទាំងយប់​ទាំង​ថ្ងៃ ដោយ​ទំនិញ​ទាំងនោះ សង្ស័យ​បង់ពន្ធ មិន​ត្រឹមត្រូវ នាំ​ឲ្យ​បាត់បង់ ចំណូល​ថវិការ​ជាតិ យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ដោយសារតែ​លោក ហេង សំបូរ មាន​ទំនាក់ទំនង​ល្អ ជាមួយ​ឈ្មួញ​ទុច្ចរិត  ទើប​គាត់ អាចមាន​សមត្ថភាព ក្លាយជា​អនុប្រធាន ក្ដាប់​រួម​ក្នុង​សាខាគយ ខេត្តកំពត ដោយសារតែ អនុប្រធាន​សាខា ផ្សេងៗ​ទៀត មិនមាន​លទ្ធភាព ជ្រែតំណែង ដូច​លោក ហេង សំបូរ រហូតដល់​មន្ត្រី​ខ្លះ​រិះគន់ថា ថ្នាក់លើ មាន​ក្រសែភ្នែក មិនសូវ​ល្អ ក្នុងការ​តែងតាំង លោក ហេង សំបូរ ជា​អនុប្រធាន​ក្តាប់​រួម នៃ​សាខាគយ ខេត្តកំពត​៕

wat-2312i

Loading...