​​ឧ​ក​ញ៉ា អ៊ុ​ក គឹ​ម​​សា​ន ចា​ប់​ផ្តើ​ម​​ប្រ​មូ​ល​​ឈើប្រណិត ​ចូ​ល​​ឃ្លាំ​ង​​វាយថ្ម នៅ​​ស្រុ​ក​​សៀ​ម​​ប៉ា​ង ដឹ​ក​ចេញ​ទៅ​​វៀ​ត​ណា​ម ផ្ទុ​យ​​ពី​​លិ​ខិត​​អ​នុ​ញ្ញា​តិ​
​ដោយ វត្តភ្នំ ម៉ោង 12:24
ថ្ងៃទី28 ខែDecember ឆ្នាំ2016
សូមរាយការណ៍

​ខេត្តស្ទឹងត្រែង ៖ ក្រុមម​ន្ត្រី​​បា​នលើ​ក​ឡើង​​ថា លោ​ក​ឧ​​កញ៉ា អ៊ុ​ក គឹម​​សា​ន បា​ន​ចាប់​ផ្តើ​ម ចេញ​មុខ​​សា​ជា​ថ្មី ក្នុង​​មុខ​របរ ដឹកជ​ញ្ជូន​​ឈើ​​ប្រ​ណីត បន្ទា​ប់​ពី​ផ្លូវ នៅ​ស្រុក​​សៀម​​ប៉ាង ភ្ជាប់​​មក​​ចំ​ណុច ផ្លូវបំ​បែក​​ដុំ​​ក្រ​ឡ ត្រូវ​បា​ន​ជួស​ជុល​រួ​ច​រាល់ហើយ​មកទល់នឹង​ពេលនេះ យ៉ាងតិច​មាន រថយន្ត​យី​ឌុប ប្រភេទ​ធំៗ ជាង ៣០​គ្រឿង បាន​ដឹកឈើ​ធ្នង់ ចេញពី​ឃ្លាំង​វាយ​ថ្ម របស់​ឧកញ៉ា អ៊ុក គឹម​សាន​។​

​ប្រភព​បាន​ធ្លោយ​ឲ្យ​ដឹងថា រថយន្ត​ដឹកឈើ ជាង ៣០​គ្រឿង​នេះ គឺមាន​ចំនួន ៩​គ្រឿង គ្មាន​ប៉េសេ ដឹក​តាមរបៀប លោត​ឆត្រ ដោយសារ​មានការ ត្រូវរ៉ូវ​គ្នា រវាង​ក្រុមហ៊ុន និង​រដ្ឋបាល​ព្រៃឈើ​ខេត្ត ។  ដោយឡែក ក្រុម​ឈ្មួញ កំពុង​ជ្រួលច្របល់ និង​ត្រេកអរ​គ្រប់ៗ​គ្នា បន្ទាប់ពី​លេច​ឮថា ឧកញ៉ា អ៊ុក គឹម សាន កំពុង​កេណ្ឌ​ប្រមូល អតីត​អ្នករកស៊ី អោយ​ដឹកឈើ មក​ដាក់​នៅក្នុង ឃ្លាំង​វាយ​ថ្ម បន្តទៀត គាត់​មាន​សិទ្ធិ ចាំ​ប្រមូល​ទិញ ទាំង​មិនមាន​ព្រៃ​សម្បទាន នៅ​ស្រុក​សៀម​ប៉ាង​។​

​លោក ឧកញ៉ា អ៊ុក គឹម​សាន ដឹកជញ្ជូន​ឈើ​ប្រណីត ប្រភេទ​ធ្នង់ ចេញពី​ឃ្លាំង​វាយ​ថ្ម ស្ថិតក្នុង ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង មាន​ប៉េសេ ត្រឹមត្រូវ និង​យកមក​ស្តុក​ទុក នៅ​ចំណុច ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល ដែល​ករណីនេះ គ្រាន់តែ​ជា​រូបភាព ធ្វើ​បន្លំ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ជាក់ស្តែង រាល់​ការដឹកជញ្ជូន​ឈើ ពី​ស្រុក​សៀម​ប៉ាង មក​នោះ មិនបាន​ចូល ក្នុង​ឃ្លាំង​ស្របច្បាប់ បែរជា​បន្លំ​ដឹក​បន្ត ទៅកាន់​ខេត្តព្រៃវែង ស្វាយរៀង ឆ្លងទៅ​វៀតណាម គ្មាន​នរណា ហ៊ាន​ត្រួតពិនិត្យ ឬ​បង្ក្រាប​នោះឡើយ​។​

​ករណី​ខ្លះទៀត ក្បួន​រថយន្ត​ដឹកឈើ របស់លោក​ឧកញ៉ា អ៊ុក គឹម​សាន បានធ្វើ​តាមរបៀប បន្លំ​ភ្នែក ត្រង់​ថា ដឹកឈើ​ចេញពី​ចំណុច ឃ្លាំង​វាយ​ថ្ម ស្រុក​សៀម​ប៉ាង ចូល​ទឹកដី ខេត្តស្ទឹងត្រែង បែរជា​បង្វែ​ទិសដៅ ទៅកាន់​ខេត្តព្រះវិហារ ខេត្តកំពង់ធំ និង​ចូល​ខេត្តកំពង់ចាម ខេត្តកណ្តាល ដើម្បី​កាច់ចង្កេះ ទៅ​វៀតណាម  ផ្ទុយ​ពី​លិខិតអនុញ្ញាត​។ អ្នកធ្វើ​សកម្មភាព បន្លំ​ដឹកឈើ​ប្រណីត ចេញពី​ចំណុច ឃ្លាំង​វាយ​ថ្ម ដើម្បី​កាច់ចង្កេះ ជ្រក​ក្រោម ប៉េសេ ឧកញ៉ា អ៊ុក គឹម​សាន គឺមាន​ឈ្មោះ ណែម ត្រូវជា​ប្អូន​ឧកញ៉ា អ៊ុក គឹម​សាន និង​ឈ្មោះ ផល្លី ត្រូវជា​ឪពុកមា​។​

យ៉ាងណាក៏ដោយ បុរស​ម្នាក់ ដែល​ព្យាយាម មិន​ប្រាប់​ឈ្មោះ តែ​គេ​ដឹង​ជា មេការ​របស់ លោក​ឧកញ៉ា អ៊ុក គឹម​សាន បាន​ទូរស័ព្ទ មកកាន់ កាសែត វត្តភ្នំ ដោយ​អះអាងថា ក្រុមហ៊ុន​មានច្បាប់ ត្រឹមត្រូវ​ក្នុងការ ដឹកជញ្ជូន​ឈើ ចូល​ឃ្លាំង នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ក្នុងនោះ មានការ​ត្រួតពិនិត្យ ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ គឺ​មិនមាន​ការដឹកឈើ ឆ្ពោះទៅកាន់​ប្រទេស វៀតណាម ដូចដែល​អ្នកកាសែត បាន​ចុះផ្សាយ​នោះទេ​។​

​មហាជន បាន​រិះគន់ថា ក្រុម​ទាំងអស់នេះ មិនទាន់​បោះបង់ចោល នៅឡើយ​ទេ នូវ​គំនិត​ទុច្ចរិត ក្នុង ការរកស៊ី ឈើ​ប្រណីត ល្មើសច្បាប់ បន្លំ​ជាមួយ នឹង​ច្បាប់​កាត់​ប៉េសេ​។ ដូច្នេះ សមត្ថកិច្ច អាជ្ញាធរ និង​ជំនាញ រដ្ឋបាល​ព្រៃឈើ គួរ​មាន​វិធានការ ពង្រឹង​នីតិវិធី ការងារ​របស់ខ្លួន ដើម្បី​ចូលរួម អនុវត្ត​ទៅតាម គោលនយោបាយ របស់​រដ្ឋាភិបាល លើ​យន្តការ បង្ក្រាប បទល្មើស​ព្រៃឈើ ព្រោះ​គេ​ដឹងថា ក្រុម​អ្នករកស៊ី ឈើ​ល្មើសច្បាប់ ភាគច្រើន គឺជា​អ្នកមានអំណាច និង​ឧកញ៉ា ដែល​ចូលចិត្ត បង្កើត​ឲ្យ​មាន អំពើ​ល្មើសច្បាប់ ផ្គើន​បទបញ្ជា របស់​ប្រមុខ រាជរដ្ឋាភិបាល​៕ 

wat-2812l

Loading...