​ឧក​ញ៉ា ឌី ឌុ​​ក ប្រើ​​ស្លា​ក​ក្រុ​ម​ហ៊ុ​ន សំ​អឿ​ន ​សុ​វណ្ណ ត​​ម្លើ​​ង​​​រោ​ង​​ច​​ក្រ​​​អា​​រ​​ឈើ​​​ខ្នា​​ត​​​យ​​ក្ស និង​​​បំ​ផុស​ឲ្យ​អ្ន​ក​ភូ​មិ​​កា​ប់​​ឈើ ក្នុង​​តំប​ន់​អ​ភិ​រក្ស​
​ដោយ វត្តភ្នំ ម៉ោង 10:48
ថ្ងៃទី24 ខែDecember ឆ្នាំ2016
សូមរាយការណ៍

​ខេត្តព្រះវិហារ ៖ លោក​​ឧក​ញ៉ា ឌី ឌុ​ក ដែល​​កំពុ​ង​ជ្រក ក្រោម​​ស្លាក ក្រុម​ហ៊ុន សំអឿ​ន សុវណ្ណ​ បា​ន​ត​ម្លើង រោង​ចក្រ អារឈើ​​ខ្នាត​​យក្ស និង​ស​ម្រុ​ក​ទិញ​​ឈើ​ខុស​ច្បាប់ ពី​ប្រជា​ពល​រដ្ឋ មិន​ទាន់​​ត្រូវ​បាន សម​ត្ថកិច្ច​​បង្ក្រាប ហើយ​​ប្រជាព​ល​រដ្ឋទូទាំង​ខេត្តព្រះវិហារ នៅតែ​បន្ត​រិះគន់ និង​ចោទប្រកាន់ អាជ្ញាធរ មន្ត្រី​ជំនាញ រួមទាំង​មន្ត្រី សហគមន៍​ព្រៃឈើ ថា​បាននិងកំពុង ឃុបឃិត​ជា​ប្រព័ន្ធ ដើម្បី​បិទបាំង​ព័ត៌មាន បំផ្លាញ​ព្រៃឈើ យ៉ាង​អានាធិបតេយ្យ​។​

​ប្រភព​បាន​ឲ្យ​ដឹងថា ច្រើន​ខែ​មកហើយ​ដែល លោក​ឧកញ៉ា ឌី ឌុ​ក ក្រោមរូបភាព ក្រុមហ៊ុន សំអឿន សុវណ្ណ បាន​សាងសង់ រោងចក្រ​អារឈើ និង​ប្រមូល​ទិញ ឈើ​ខុសច្បាប់ ក្រោមលេស​ដី សម្បទាន​សង្គមកិច្ច មួយ​ដែលមាន​ទីតាំង ស្ថិតនៅ ចំណុច​អូរ​ស្នៀត ស្ថិតក្នុង​ភូមិ​អូរ​ស្នៀត ឃុំ​តស៊ូ ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ ដោយ​ប្រកាស​ឲ្យ អ្នកភូមិ​ស្ម័គ្រចិត្ត លក់​ឈើ​ឲ្យ​ក្រុមហ៊ុន លោក​ឧកញ៉ា ថែមទៀត ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឧកញ៉ា ឌី ឌុ​ក និង ក្រុមហ៊ុន សំអឿន សុវណ្ណ បាន​កាប់បំផ្លាញ​ឈើ នៅក្នុង​ព្រៃ​សហគមន៍  ដែល​រាជរដ្ឋាភិបាល កាត់​ទុក​ឲ្យ​ប្រជាពលរដ្ឋ រស់​អាស្រ័យ​ផល លើ​អនុផល​ព្រៃឈើ​។ 

​ប៉ុន្តែ​លោក សំអឿន សុវណ្ណ ជា​នាយក​ក្រុមហ៊ុន និង លោក​ឧកញ៉ា ឌី ឌុ​ក បាន​ប្រាប់ អ្នកសារព័ត៌មាន​ថា រោងចក្រ​អារឈើ​របស់គាត់ គឺ​បានទទួល សិទ្ធិ​ប្រមូល អនុផល​ព្រៃឈើ ពី​រដ្ឋាភិបាល ដោយមាន​ចំណារ​យល់ព្រម ពី​នាយករដ្ឋមន្ត្រី និង​អាជ្ញាប័ណ្ណ ពី​ក្រសួង​ពាក់​ព័​ន្ឋ គ្រប់គ្រាន់​។ ដោយ​សំអាង​លើ លិខិត​អនុញ្ញាតិ របស់​ក្រសួងកសិកម្ម លោក​ឧកញ៉ា ឌី ឌុ​ក និង​ក្រុមហ៊ុន សំអឿន សុវណ្ណ បាននិងកំពុង​កាប់​ឈើ​ក្នុង​ដី ដែល​រាជរដ្ឋាភិបាល បាន​កាត់ចេញ សម្រាប់ធ្វើ​ប្រទានកម្ម ឲ្យ​ប្រជាពលរដ្ឋ ចំនួន​ជាង ៧០០​គ្រួសារ ដែល​ភាគច្រើន ជា​ជនជាតិភាគតិច​កួយ ដោយ​គ្មាន​ការ ត្រួតពិនិត្យ​អ្វី​ឡើយ​។​

​ករណីនេះ គេ​ដឹងថា អង្គភាព​ជំនាញ និង​អាជ្ញាធរ​ដែនដី ដែល​ក្រៅតែពី ចាំ​ទទួល​លាភសក្ការៈ ដោយ​សំអាងថា ក្រុមហ៊ុន​មានច្បាប់ ទោះជា​ច្បាប់​នោះ មាន​ភាពមិនប្រក្រតី ក៏ដោយ​។ ប្រជាពលរដ្ឋ បាន​អំពាវនាវ ដល់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ចាត់វិធានការ បង្ក្រាប​សកម្មភាព កាប់បំផ្លាញ​ព្រៃឈើ របស់​ក្រុមហ៊ុន សំអឿន សុវណ្ណ រួមទាំង​លោក​ឧកញ៉ា ឌី ឌុ​ក ជាបន្ទាន់ បើ​ពុំ​នោះទេ ព្រៃឈើ​តំបន់​នោះ នឹងត្រូវ​រលំរលាយ ដោយសារ​ស្នាដៃ លោក​ឧកញ៉ា ឌី ឌុ​ក ក្រោម​ស្លាក​ក្រុមហ៊ុន សំអឿន សុវណ្ណ មិន​ខាន ៕

ksnews_24092016_01

Loading...