ប៉េ​អឹ​ម​និង​ព្រះរា​ជ​អា​ជ្ញា ​​ឆែ​​ក​​ឆេ​រ ឃ្លាំ​ង​​ស្តុក​​ឈើ​​ដ៏​​ធំ នៅ​ស្រុក​ឱ​រ៉ា​ល រប​ស់​​​​​ឈ្មួ​ញ​ជា​​​ម​ន្ត្រី​​យោ​​ធា ដ៏​​មា​ន​អំណា​ច គ្មា​ន​នរ​ណា​ហ៊ា​ន​ប៉ះ​ពា​ល់
​ដោយ វត្តភ្នំ ម៉ោង 16:59
ថ្ងៃទី20 ខែDecember ឆ្នាំ2016
សូមរាយការណ៍

​ខេត្តកំពង់ស្ពឺ ៖ យ៉ា​ងតិច​​មាន​​ឈើ ចំនួ​ន ៨​ក​ន្លែង ស្ថិត​នៅក្នុ​ង ដីឡូ​ត៍​​ដ៏​​ធំ​​មួយ ត្រូវ​បា​ន​ក​ម្លាំង កងរា​ជអាវុ​ធហត្ថ ខេ​ត្ត​កំព​ង់ស្ពឺ សហ​ការ​​ជាមួ​យ ក​ម្លាំ​ង​ក្រុម​ស្រាវ​ជ្រាវ​ព័ត៌មា​ន និង​​បង្ក្រា​ប បទ​ល្មើស​​ព្រៃឈើ របស់​​កង​រាជ​អាវុធ​ហត្ថ លើ​ផ្ទៃ​ប្រទេស ដោយមាន​ការ សម្របសម្រួល ពី​តំណាង​អយ្យការ ធ្វើ​ការចុះ​ឆែកឆេរ នៅ​ចំណុច​ភូមិ​គោក ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង ៤​រសៀល ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៦ ។​

​ក្នុងនោះ សមត្ថកិច្ច​បាន​រកឃើញ ជាបឋម មាន​គំនរ​ឈើ ចំនួន ៨​កន្លែង ឈើ​ខ្លះ ដាក់​នៅក្នុង​ឃ្លាំង ដាក់​នៅក្នុង​រោង លាក់ទុក​នៅក្នុង​ស្រះ​ទឹក និង​ទីវាល កន្លែង​សិប្បកម្ម នៅក្នុង​រថយន្ត​កូរ៉េ និង​នៅក្នុង រថយន្ត​ឃ្លប់ បិទ​ផ្លាក យីហោ​ភេសជ្ជៈ របស់​ចិន ហើយ​ទីតាំង មួយកន្លែងៗ នៅក្នុង​ឃ្លាំង​ដដែល​នោះ ក៏បាន​រកឃើញ នូវ​ប្រភេទ​ឈើរា​ជ​កុល ដែលមាន​មុខកាត់​ធំៗ ដែល​ឈ្មួញ បាន​យក​អុស​ទៅ​គ្រប ពីលើ​ជាការ​បិទបាំង​។​

​ប្រភព​បាន​ឲ្យ​ដឹងថា  ឈើ​ទាំងនេះ ជា​របស់​មន្ត្រី​យោធា និង​ជា​ឈ្មួញ រកស៊ី​ឈើ​ប្រណីត ដ៏​ធំ ប្រចាំ​នៅ​ខេត្តកំពង់ស្ពឺ  ដែល​ត្រូវបាន​សមត្ថកិច្ច អាវុធហត្ថ ចាប់ខ្លួន កាលពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ ២០១៦ កន្លងទៅនេះ ដោយសារតែ​រថយន្ត​ធុន​ធ្ងន់ ដឹកឈើ​ប្រណីត​ខុសច្បាប់ របស់គាត់ ធ្វើអោយ​បាក់​ស្ពាន នៅ​ខេត្តកំពត ហើយ​ប៉ុន្មាន​ខែ ក្រោយមក ត្រូវបាន​ដោះលែង​វិញ​។  ក្រោយពី​ដោះលែង  ឲ្យ​ទៅផ្ទះ​វិញ ឈ្មួញ​រកស៊ី​ឈើ​ប្រណីត ដែលមាន​ឈ្មោះ ជឿ​ង ថេ​ង ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ឋានន្តរសក្ដិ វរ​សេនី​យ៏​ត្រី មាន​តួនាទី​ជា​ជំនួយការ ការិយាល័យ​ទី​២ នៃ​បញ្ជាការដ្ឋាន យោធភូមិភាគ​ទី​៣ បានធ្វើ​ពិធីជប់លៀង អបអរសាទរ យ៉ាង​គគ្រឹកគគ្រេង ឌឺ​ប្រជាពលរដ្ឋ និង​ប៉េអឹម​ដែល​ចាប់ ហើយ​ប្រក​បរបរ  ដឹកឈើ​​ដដែល​៕

wat-2012bb wat-2012cc wat-2012dd wat-2012aa

Loading...