ទំ​និ​ញ​​ខុ​ស​ច្បា​ប់​​និ​ង​​គេ​​ចព​ន្ធ ដែ​ល​​ឈ្មួ​ញ​​នាំ​ចូ​ល​​តា​ម​​ច្រ​ក​​ចាំ​​យា​ម ជា​​ប្រ​ភ​ព​​ឆ្នាំ​ង​បា​យ មិ​ន​ចេះ​​រី​ង​ស្ងួត រ​ប​ស់​លោ​ក​​មេ​​គ​យ ថេ​​ង ម៉ុង​​ហួ​ន​
​ដោយ វត្តភ្នំ ម៉ោង 12:23
ថ្ងៃទី20 ខែDecember ឆ្នាំ2016
សូមរាយការណ៍

​ខេត្តកោះកុង ៖ លោក ថេ​​ង ម៉ុង​​ហួន មេ​គយ​​ច្រ​ក អន្ត​រជាតិ​​ចាំ​​យាម កំពុ​ង​បំ​ពេញ​កា​រ​ងារ តាមរបៀប​ ជិះ​សេះ​លែ​ងដៃ តាម​រយះ​​ការ បើក​ដៃ​ឲ្យ​​ឈ្មួញ នាំ​ចូល​​ទំ​និញ​ខុស​ច្បាប់ និង​​បង់​ពន្ធ​​មិន​​គ្រប់ ជា​ពិសេ​ស ម៉ូតូ​​ទំនើប​ៗ​​អត់​​ពន្ធ រាប់​សិប​គ្រឿង ត្រូវបាន​ឈ្មួញ ដឹកជញ្ជូន​តាម​រថយន្ត និង​តាម​ទូក​ធំៗ ពី​ប្រទេស​ថៃ ឆ្លងកាត់​ច្រក​ចាំ​យាម ចូល​ទឹកដី​ខ្មែរ ទាំងយប់​ទាំង​ថ្ងៃ ហើយ​គ្មាន​សមត្ថកិច្ច​ណា ទប់ស្កាត់​ឡើយ​។ 

​ក្រុមមន្ត្រី​តូចតាច បាននាំគ្នា​ធ្វើការ​រិះគន់ ការដឹកនាំ របស់លោក ថេ​ង ម៉ុង​ហួន ទាក់ទិន​ការឃុបឃិត បណ្តា​យ​ឲ្យ​ឈ្មួញ នាំ​ទំនិញ​ខុសច្បាប់ និង​គេចពន្ធ​ចេញចូល ដោយ​មិនមាន ការត្រួតពិនិត្យ នាំអោយមាន​ការបាត់បង់ ចំណូល​ពន្ធ យ៉ាងច្រើន​សន្ធឹក ក្នុង​មួយខែៗ​។ ជាក់ស្តែង កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៦ មាន​ករណី ដឹក​គ្រឿងញៀន តាម​ច្រក​អន្តរជាតិ​ចាំ​យាម រហូតដល់​ទឹកដី​ថៃ ទើប​សមត្ថកិច្ច​គយ នៅ​ស្រុកថៃ ចាប់បាន នាំ​ឲ្យ​មានការ​អាម៉ាស យ៉ាងខ្លាំង​។ ហើយ​កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៦ ក៏មាន​ករណី​គយ​ចល័ត ស្ទាក់​ចាប់បាន ទូរស័ព្ទ​រាប់ពាន់​គ្រឿង ថែមទៀត ដែល​គេ​ដឹងថា ទូរស័ព្ទ​គ្មាន​ពន្ធ​ទាំងនេះ បាន​នាំចូល​ពី​ប្រទេស​ថៃ ឆ្លងកាត់​តាម​ច្រក​ចាំ​យាម ដោយ​រលូន​។​

​មន្ត្រី​តូចតាច បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ឈ្មួញ​ខិលខូច អាច​នាំចូល​ម៉ូតូ​អត់​ពន្ធ តាម​ច្រក​ចាំ​យាម យ៉ាង​ពេញបន្ទុក គឺ​ឈ្មួញ​ទាំងនោះ បាន​បង់លុយ​ឲ្យ សមត្ថ​កិច្ច​​ពាក់ព័ន្ធ គ្រប់​ស្ថាប័ន ជាពិសេស​គឺ សមត្ថកិច្ច​គយ ក្រោម​ការគ្រប់គ្រង របស់លោក ថេ​ង ម៉ុង​ហួន តែម្តង​។ មន្ត្រី​គយ​តូចតាច បាន​ឲ្យ​ដឹងថា លោក ថេ​ង ម៉ុង​ហួន បានដឹង​យ៉ាងច្បាស់ ពី​ករណី​ឈ្មួញ​នាំចូល ម៉ូតូ​ទំនើបៗ​អត់​ពន្ធ ដូចជា PCX MSX និង ZOOMER-X តាម​ច្រក​អន្តរជាតិ ចាំ​យាម ប៉ុន្តែ​ដោយសារ បញ្ហា​ផលប្រយោជន៍ ទើប​លោក ថេ​ង ម៉ុង​ហួន ធ្វើ​មិនដឹងមិនឮ អ្វី​ទាំងអស់ ដោយ​គ្រាន់តែ​ជួល​មនុស្ស ឲ្យ​រាប់​ចំនួន​ម៉ូតូ​អត់​ពន្ធ ដែល​ឈ្មួញ​នាំចូល តាម​ច្រក​ចាំ​យាម ដើម្បី​ទូទាត់​លុយ ជាមួយ​ឈ្មួញ យ៉ាង​សុខ​ស្រួល​៕

wat-2012l4 wat-2012l wat-2012l1 wat-2012l2 wat-2012l3 wat-2012l5

 

Loading...