ការ​​បូ​ម​​ខ្សា​ច់ រប​ស់​​ក្រុម​​ហ៊ុន ឡេ​ង ជ្រិ​​ញ មិ​ន​​គោ​រព​​តា​ម​គោ​ល​កា​រណ៍ ប​ង្ក​​ឲ្យ​​បា​ក់​​ច្រាំ​ង ហើ​យ​​ផ្ទះ​អ្ន​ក​ភូ​មិ ៣០​​ខ្ន​ង អា​ច​​រអិល​​ធ្លា​ក់​ចូល​​ទ​ន្លេ​
​ដោយ វត្តភ្នំ ម៉ោង 14:27
ថ្ងៃទី9 ខែDecember ឆ្នាំ2016
សូមរាយការណ៍

​ខេត្តកណ្តាល ៖ ក្នុងពេ​លដែ​​ល​ស្ថាន​ភាព បា​ក់​ច្រាំ​ងទ​ន្លេ ដែ​ល​ធ្វើ​ឲ្យ​​ខូ​ច​ខាត ដល់​ដី​ធ្លី និង​​ផ្ទះ​ស​ម្បែង របស់​​ប្រជាព​លរដ្ឋ ​រស់​នៅ​​ស្រុក​​ស្អាង ខេត្តក​ណ្តា​ល កាន់​តែ​ធ្ងន់ធ្ងរ​​នោះ បាន​ធ្វើ​ឲ្យ​​ពល​រដ្ឋ រិះគ​ន់​​ករណី​បូ​ម​​ខ្សាច់ កាន់​តែខ្លាំ​ង​​ឡើងៗ​ផងដែរ​។ ប្រជាពលរដ្ឋ​រស់នៅ ច្រាំងទន្លេ ស្ថិតនៅក្នុង ភូមិ​កោះគ  ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល បាន​ថ្លែងប្រាប់ អ្នកសារព័ត៌មាន​ថា ផ្ទះសម្បែង និង​ដីធ្លី​របស់​ពួកគាត់ កំពុងតែ​ប្រឈម​នឹង​ការបាក់​ស្រុត ចូល​ទន្លេ ហើយ​អាច​នាំយក ផ្ទះ​ប្រជាពលរដ្ឋ​ជាង ៣០​ខ្នង ទៅជា​មួយ​ផងដែរ​។​

​ប្រជាពលរដ្ឋ​រាយការណ៍​ថា គ្រោះ​បាក់​ច្រាំង​នេះ កើតឡើង​ដោយសារតែ សា​ឡង់​បូម​ខ្សាច់ របស់​ក្រុមហ៊ុន ឡេង ជ្រិញ ធ្វើ​សកម្មភាព​បូម​ខ្សាច់ មិន​គោរព​តាម​ការ ផ្សព្វផ្សាយ របស់​ក្រសួង​រ៉ែ និង​ថាមពល ឬ​អាជ្ញាធរ​នោះទេ​។ ប្រភព​ដដែល បាន​បញ្ជាក់ថា ជាគោលការណ៍​ច្បាប់ ការពិតទៅ ក្រុមហ៊ុន​ឯកជន មិនអាច​មានអំណាច ធំ​ជាង​ច្បាប់ ឬ​សមត្ថកិច្ច ជំនាញ​នោះទេ តែ​បញ្ហា​នៅត្រង់ថា សមត្ថកិច្ច​ជំនាញ មិន​ហ៊ាន​បង្ក្រាប​ក្រុមហ៊ុន ហើយ​បញ្ហា​នេះ ក៏​ដោយសារតែ មន្ត្រី​ជំនាញ​មួយចំនួន អាច​នឹង ទទួល​ប្រាក់​សូកប៉ាន់ ពី​ក្រុមហ៊ុន ជា​ថ្នូរ​នឹង​ការមិន​បង្ក្រាប បទល្មើស​ដែល​បង្កឡើង ដោយ​ក្រុមហ៊ុន តែ​ក៏មាន​ករណី​ក្រុមហ៊ុន​ខ្លះ មាន​ខ្នង​ជា​មន្ត្រី​ធំ​មានអំណាច ទើប​ធ្វើ​ឲ្យ សមត្ថកិច្ច​ជំនាញ នៅ​មូលដ្ឋាន មិន​ហ៊ាន​ប៉ះពាល់ ដែល​ករណី​ទាំងនេះ ជា​វប្បធម៌​អាក្រក់ នៅ​ប្រទេស​កម្ពុជា​។​

​ចំពោះមុខ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​បាន​បន្តថា ដោយ​ពិនិត្យ​ទៅ​ឃើញ ក្រុមហ៊ុន​ធ្វើ​សកម្មភាព មិន​គោរព​ច្បាប់​នោះ ទើប​ពួកគាត់ បាន​ប្តឹងទៅ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​ផងដែរ ប៉ុន្តែ​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ នៅ​មិនទាន់ យកចិត្តទុកដាក់ ឬ​ទៅ​អើត មើល​នោះទេ​។ ប្រជាពលរដ្ឋ ស្រុក​ស្អាង បាន​ត្អូញត្អែរថា ច្រាំងទន្លេ​នៅក្នុង មូលដ្ឋាន​របស់​ពួកគាត់ មានការ​បាក់ស្រុត ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​ផ្ទះ​នៅ​មាត់ទន្លេ បាន​បាក់ស្រុត ចូលទៅក្នុង​ទន្លេ ដែល​បញ្ហា​នេះ វា​កំពុង​បន្ត​គំរាមកំហែង ដល់ផ្ទះ​ពលរដ្ឋ ជាង ៣០​ខ្នង​ទៀត ដែល​អាច​បាក់ស្រុត ចូលទៅក្នុង​ទន្លេ​ផងដែរ ដូចនេះ​អាជ្ញាធរ គប្បី​ជួយ​ដោះស្រាយ​ផង​៕

wat-0912aa wat-0912bb wat-0912cc wat-0912dd

Loading...