លោក ឯ​ក សឿ​ន ព​ង្រា​យ​​ប៉ូលិ​ស​​សេ​ដ្ឋកិ​ច្ច ក្រ​សួ​ង​ម​ហា​ផ្ទៃ ឲ្យ​​ដា​ក់​​ប៉ុស្តិ៍​​ជ​ជុះ ប្រ​មូ​ល​​លុ​យ ពី​​ឈ្មួញ​​ដឹ​ក​ទំ​និញ ល្បី​ពេ​ញ​​​ខេ​ត្ត​សៀ​ម​រាប ​
​ដោយ វត្តភ្នំ ម៉ោង 14:17
ថ្ងៃទី7 ខែDecember ឆ្នាំ2016
សូមរាយការណ៍

​ខេត្តសៀមរាប ៖ មន្ត្រី​នគ​រ​បាល ប្រ​ឆាំង​​បទ​ល្មើស​​សេដ្ឋ​កិច្ច ក្រសួ​ងម​ហា​ផ្ទៃ ដែល​​ឈរជើ​ង​​ក្នុង​​ទឹ​កដី​ ខេត្ត​សៀមរា​ប មិនបាន​​​បំ​ពេញ​​តួនា​ទី​រប​​ស់ខ្លួន ក្នុង​ការ​បង្ក្រា​ប​​ឈ្មួញ រកស៊ី​​ដឹក​ជ​ញ្ជូន​​ឈើ​​ខុស​ច្បាប់ ដឹក​ជញ្ជូន​​ទំនិញ​គេច​ពន្ធ និង​​បទល្មើស​សេដ្ឋកិច្ច ផ្សេងៗ​ទៀត​នោះទេ ហើយ​គេ​ឃើញ ប៉ូលិស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែល​ឈរជើង តាមផ្លូវ​ជាតិ​លេខ​៦ ក្នុងស្រុក​ជីក្រែង ស្រុក​ប្រាសាទបាគង ស្រុក​សូទ្រនិគម ក្រុង​សៀមរាប ស្រុក​ក្រឡាញ់ និង​ស្រុក​ពួក តែង​ជំរិត​យកលុយ ពី​ម្ចាស់​រថយន្ត​ដឹកទំនិញ តាម​អំពើ​ចិត្ត ដើម្បី​ជា​ថ្នូរ​នឹង​ការមិន​បង្ក្រាប​។​

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដឹកជញ្ជូន​ឈើ​ខុសច្បាប់ និង​ដឹកជញ្ជូន ទំនិញគេចពន្ធ​ឆ្លងកាត់​ខេត្តសៀមរាប គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់ របស់​ក្រុមនគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ស្ថិតនៅក្រោម ការគ្រប់គ្រង​របស់ លោក​អនុសេនីយ៍ឯក ឯក សឿន មន្ត្រីនគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ប្រចាំខេត្ត​សៀមរាប​។ គេ​មិនដឹងថា លោក ឯក សឿន បង់លុយ​ថ្លៃ លិខិត​បេសកកម្ម អោយ​ថ្នាក់លើ ចំនួន​ប៉ុន្មាន​នោះទេ ទើប​ហ៊ាន​បញ្ជា ឲ្យ​កូនចៅ​ក្រោម​ឱវាទ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត និង​មិន​ខ្វល់​ពី​ការ រិះគន់​អ្វី​ទាំងអស់​។ សូម្បីតែ​ឈ្មួញ និង​អាជីវករ ដឹកទំនិញ​ចាប់ហួយ ដែល​បាន​បង់ពន្ធ ជូន​រដ្ឋ​ត្រឹមត្រូវ ក៏​ចៀស​មិន​ផុត ពី​បង់លុយ​ឲ្យ ប៉ូលិស​សេដ្ឋកិច្ច ក្រោម​ការគ្រប់គ្រង របស់លោក ឯក សឿន ដែរ​។​

​នៅក្នុង​ខេត្តសៀមរាប មាន​ផ្លូវ​ចំនួន​៣ ដែល​លោក ឯក សឿន បញ្ជា​ឲ្យ​កូនចៅ ប្រមូល​លុយ​ពី​ឈ្មួញ ដឹកជញ្ជូន​ទំនិញ ក៏ដូចជា​ពី​ឈ្មួញ ដឹកជញ្ជូន​ឈើ​ខុសច្បាប់ គឺ​ផ្លូវជាតិ​លេខ​៦ ពី​ខេត្តបន្ទាយមានជ័យ ចូលមក ក្រុង​សៀមរាប ផ្លូវ​ពី​ខេត្តឧត្ដរមានជ័យ ចូលមក​ក្រុង​សៀមរាប និង​ផ្លូវ​ពី​ខេត្តព្រះវិហារ ចូល​ក្រុង​សៀមរាប ឆ្លងកាត់ ស្រុក​ស្វាយ​លើ​។ មានការ​បង្ហើប​ឲ្យ​ដឹងថា លោក ឯក សឿន ចំណាយ​ដើមទុន​មិនតិច​ទេ ក្នុងការ​ទទួលបាន លិខិត​បេសកកម្ម ឈរជើង​នៅក្នុង ខេត្តសៀមរាប ដូច្នេះហើយ​ទើប​ខំ​ប្រមូល​លុយ ស្រង់ដើម យ៉ាង​ក្រអឺតក្រទម​៕

wat-0712m

Loading...