ក្រ​ឡេ​ក​​មើ​ល​​កា​រ​នាំ​​ចូ​ល ប្រេ​ង​សាំ​ង​​គេ​ច​ព​ន្ធ តា​ម​​ច្រ​ក​​ដា​ក់​​ដាំ រប​ស់​លោ​​ក​​ឧ​ក​ញ៉ា អ៊ឹ​ង ស៊ី​​តា​ត​​វ​រះ ក្រោ​ម​ក្រ​សែ​ភ្នែ​ក​​លោ​ក សំ​​ សុ​វ​ណ្ណ​​រិ​ទ្ធ
​ដោយ វត្តភ្នំ ម៉ោង 08:44
ថ្ងៃទី7 ខែDecember ឆ្នាំ2016
សូមរាយការណ៍

​ខេត្តមណ្ឌលគិរី ៖ ដោយ​មាន​​ការ​ បើក​​ភ្លើង​​ខៀវ ពី​​លោក សំ សុវណ្ណ​រិទ្ធ ប្រ​​ធា​ន​​សា​ខា​គយ ខេត្ត​មណ្ឌល​គិរី ក្រុម​ហ៊ុន D.T.C រប​ស់​លោ​ក​​ឧកញ៉ា​ អ៊ឹង ស៊ី​តា​​ត​វ​​រះ ហៅ​​​ឧ​កញ៉ា ល​​ក្ខ័ កំពុ​​ង​​នាំចូល ​​​​ប្រេង​​សាំង​គេ​ច​ពន្ធ ទាំ​ងយប់ទាំង​​ថ្ងៃ ចូល​​តា​ម​​ច្រក​​អន្តរជា​តិ ​ដាក់​ដាំ ស្ថិតក្នុង​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី យកមក​លក់​ចែកចាយ នៅ​ភូមិភាគ​ឥ​សាន្ត យ៉ាង​គគ្រឹកគគ្រេង តាមរបៀប​កាត់​ស្តុក និង​គេចពន្ធ ធ្វើ​ឲ្យ​ខាតបង់ ចំណូល​ថវិកាជាតិ រាប់ពាន់​លាន​រៀល ក្នុង​មួយ​​ខែៗ​។​

​សេចក្តីរាយការណ៍ បានអោយដឹងថា លោក​ឧកញ៉ា អ៊ឹង ស៊ី​តាត​វ​រះ បាន​ប្រើប្រាស់ រថយន្ត​ស៊ីទែ​ន មាន​ស្លាក​យីហោ ស៊ូ​គី​ម៊ិ​ច ហើយ​ពេលខ្លះ ប្រើ​រថយន្ត​ស៊ីទែន របស់​វៀតណាម ដឹក​ប្រេងសាំង ចេញពី​ផែស្ងួត របស់​ក្រុមហ៊ុន D.T.C ដែល​នៅក្បែរ ច្រក​អន្តរជាតិ​ដាក់​ដាំ យកទៅ​ចែកចាយ តាម​ស្ថានីយ៍​ប្រេង ទូទាំងប្រទេស​។ ទាក់ទិន​ករណីនេះ លោក តាន់ ប៊ុន​ហឿន ប្រធាន​រដ្ឋបាល ក្រុមហ៊ុន D.T.C ធ្លាប់បាន​អោយដឹងថា ក្រុមហ៊ុន​របស់លោក មាន​អាជ្ញា​ប​ណ្ណ័ ពី​អគ្គ​នាយក​ដ្ឋា​ន គយ​និង​រដ្ឋាករ នាំចូល​ប្រេងសាំង ចំនួន ២៤០​តោន​ក្នុង ១​ខែ សម្រាប់​យកមក ចែកចាយ ក្នុងប្រទេស​។ 

​មន្ត្រី​តូចតាច បាន​ទម្លាយ​ឲ្យ​ដឹងថា ការ​នាំចូល​ប្រេងសាំង លោក​ឧកញ៉ា អ៊ឹង ស៊ី​តាត​វ​រះ  មានការ​ត្រូវរ៉ូវ ជាមួយ​សមត្ថកិច្ច នៅ​ច្រក​ដាក់​ដាំ ជាពិសេស​ជំនាញ​គយ ខេត្តមណ្ឌលគិរី ទើប​មានការ​នាំចូល​ប្រេង ទាំងយប់ ដោយ​គ្មាន​ការ ត្រួតពិនិត្យ និង​បង់ពន្ធ ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។ កន្លែង​ស្តុក​ប្រេងសាំង ដ៏​ធំ​មហិមា របស់​ឧកញ៉ា ល័​ក្ខ នៅតាម​ផ្លូវ​ចេញពី ទី​រួម​ខេត្តមណ្ឌលគិរី ទៅ​ច្រក​ដាក់​ដាំ អាច​ស្តុក​ប្រេងសាំង បាន​រាប់លាន​លីត្រ សម្រាប់​យកមក លក់​ចែកចាយ ក្រោម​ក្រសែភ្នែក របស់លោក សំ សុវណ្ណ​រិ​ទ្ធ ប្រធាន​សាខាគយ ខេត្តមណ្ឌលគិរី ព្រោះថា លោក​ឧកញ៉ា អ៊ឹង ស៊ី​តាត​វ​រះ អាច​​នាំចូល ប្រេងសាំង លើសពី​ការកំណត់ ដោយសារ​មាន មេ​គយ ជួយ​សម្រួល​រឿង​កាត់​ស្តុក ទើប​អ្វីៗ អាច​ដំណើរការ ដោយ​រលូន​ល្អ​៕

wat-2110e

Loading...