​អគ្គ​នា​យ​ក​​គ​យ ទំ​ន​ង​ជា​មា​ន​​ក្រ​សែ​ភ្នែក​​មិន​សូវ​​ល្អ ក្នុ​ង​កា​រ​តែ​ង​តាំ​ង​​លោ​ក ហេ​ង សំ​បូរ ជា​​អ​នុ​ប្រ​​ធា​ន​​ក្តាប់​​រួម នៃ​សា​ខា​គយ​​ខេ​ត្ត​កំ​ពត​
​ដោយ វត្តភ្នំ ម៉ោង 09:18
ថ្ងៃទី6 ខែDecember ឆ្នាំ2016
សូមរាយការណ៍

​ខេត្តកំពត ៖ ក្នុង​ថ្ងៃ​​ដែ​ល​​លោក ហេ​ង សំ​បូរ អតី​ត​​ប្រ​ធាន ការិ​យាល័​យ​​គយ និង​​រដ្ឋា​ករ តន់​​ហន់ ត្រូវបា​ន​តែង​តាំង ជា​អ​នុ​ប្រធា​ន​ក្តា​ប់​រួម នៃ​​សាខា​គ​យ និ​ង​រដ្ឋាករ ខេត្តកំ​ពត ខណៈ​​លោក ស៊ុ​ក គឹម​​ហេន ជា​ប្រ​ធាន​​​សាខា បាន​​ចូលនិវត្តន៍ កាលពី​រសៀល ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៦ គេ​សង្កេតឃើញ មន្ត្រី​គយ​ជាច្រើន មិន​សប្បាយចិត្ត​នោះទេ ដោយសារតែ​លោក ហេង សំបូរ ធ្លាប់មាន​រឿ ង​អាស្រូវ​ពុករលួយ សឹង​រាប់​ភ្លេច បង្កអោយមាន​ការ​ថ្នាំងថ្នាក់ បាត់បង់​សាមគ្គីភាព​ផ្ទៃក្នុង អាច​ប៉ះពាល់​ដល់ ការងារ​ប្រមូល​ពន្ធ​ផងដែរ​។  

​មន្ត្រី​គយ​មួយចំនួន បាន​ធ្លោយ​ឲ្យ​ដឹងថា ការដែល​ពួកគាត់ មិន​សប្បាយចិត្ត ដោយសារតែ លោក ហេង សំបូរ កាល​នៅ​ជា ប្រធានការិយាល័យ គយ​និង​រដ្ឋាករ ច្រក​តន់​ហន់ សំបូរ​រឿងអាស្រូវ ការ ដឹកនាំ មិនមាន តម្លាភាព អសកម្ម និង​មិន​អនុវត្តន៍ តាម​សេចក្តីណែនាំ របស់​ថ្នាក់លើ​។ លោក ហេង សំបូរ កាល​នៅ​ជា​ប្រធាន ច្រក​តន់​ហន់ អនុវត្តន៍​ការងារ តាមរបៀប​ជិះសេះ​លែងដៃ បង្កអោយមាន ភាពមិន​ក្រ​ក្រ​តី ជាច្រើន ក្នុង​ការលួចបន្លំ​ចំណូល​ពន្ធ និង​ឃុបឃិត​អោយ​ឈ្មួញ នាំ​ទំនិញ​ខុសច្បាប់ ឆ្លងកាត់​ព្រំដែន ទាំងយប់​ទាំង​ថ្ងៃ ដោយសារតែ​ឈ្មួញ​ទាំងនោះ មាន​ទំនាក់ទំនង​ល្អ ជាមួយ​លោក ហេង សំបូរ​។​

​ច្រក​តន់​ហន់ ជា​ច្រក​មួយ មានការ​ដឹកជញ្ជូន​ឈើ ទៅ​ប្រទេស​វៀតណាម យ៉ាង​អនាធិបតេយ្យ ហើយ ក៍មាន​ឈ្មួញ ជាច្រើន​ទៀត បាន​ដឹកជញ្ជូន ទំនិញ​ចូល​តាម ច្រក​តន់​ហន់ ទាំងយប់​ទាំង​ថ្ងៃ ដោយ​ទំនិញ​ទាំងនោះ សង្ស័យ​បង់ពន្ធ មិន​ត្រឹមត្រូវ នាំ​ឲ្យ​បាត់បង់ ចំណូល​ថវិការ​ជាតិ យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ដោយសារតែ​លោក ហេង សំបូរ មាន​ទំនាក់ទំនង​ល្អ ជាមួយ​ឈ្មួញ​ទុច្ចរិត  ទើប​គាត់ អាចមាន​សមត្ថភាព ក្លាយជា​អនុប្រធាន ក្ដាប់​រួម​ក្នុង​សាខាគយ ខេត្តកំពត ដោយសារតែ អនុប្រធាន​សាខា ផ្សេងៗ​ទៀត មិនមាន​លទ្ធភាព ជ្រែតំណែង ដូច​លោក ហេង សំបូរ រហូតដល់​មន្ត្រី​ខ្លះ​រិះគន់ថា ថ្នាក់លើ មាន​ក្រសែភ្នែក មិនសូវ​ល្អ ក្នុងការ​តែងតាំង លោក ហេង សំបូរ ជា​អនុប្រធាន​ក្តាប់​រួម នៃ​សាខាគយ ខេត្តកំពត​៕

wat-0612b

Loading...