សាលា​ខ​ណ្ឌ​​ដូន​ពេ​ញ ជួ​ល​​ទី​តាំ​ង​​​​ត​ម្លៃ ១​​ម៉ឺ​ន​​ដុ​ល្លា ក្នុ​ង​​មួ​យ​ខែ ប​ន្ទា​ប់​ពី​ល​ក់​​ឲ្យ​​ក្រុ​ម​ហ៊ុ​ន ហ្វុ​​ល​អ​​ហ្វ អា​ស៊ី​ស​​អ៊ិន​​វេ​ស​​មិ​ន ប្រ​មា​ណ ២​​/​​៣
​ដោយ វត្តភ្នំ ម៉ោង 12:33
ថ្ងៃទី28 ខែNovember ឆ្នាំ2016
សូមរាយការណ៍

​រាជធានី​ភ្នំពេញ ៖ សាលា​ខណ្ឌ​ដូ​នពេ​ញ និង​ត្រូវ​រុះ​រើ ទៅ​​នៅ​​ទី​តាំង​ថ្មី នៅ​​អតីត​​សាលា​​ន័​រ​តុ​ន ដែល​​ស្ថិត​នៅ កែ​ង​ផ្លូវ​លេ​ខ ១១៨ ​និង​១៩ សង្កា​ត់​ផ្សារ​​ចាស់ ខ​ណ្ឌដូន​ពេញ នៅ​ដើម​ខែ​​ធ្នូ ឆ្នាំ​២០​១៦ ក្រោ​យពី​​មា​នការ​ឯ​កភាព ពី​​សាលា​​រាជធានី​ភ្នំពេញ ប្រគល់​ដី​នោះ ឲ្យ​ទៅ​ក្រុមហ៊ុន ហ្វុ​ល អ​ហ្វ អាស៊ី​ស​អ៊ិន​វេស​មិន ឌឺ​វេឡុ​ប​មិន ដើម្បី​សាងសង់​អគារ​ថ្មី ហើយ​ចំណែក​អគារ​ចាស់ និង​ថ្មីៗ​នៅ​ទីនោះ ត្រូវ​វ៉ៃ​ចោល​ទាំងអស់ ។​

​មន្ត្រី​ថ្នាក់ទាប សាលាខណ្ឌ​ដូនពេញ បាន​លួច​បង្ហើប​ឲ្យ​ដឹងថា សាលា​រាជធានី​ភ្នំពេញ បានសម្រេច​ឲ្យ សាលាខណ្ឌ​ដូនពេញ រុះរើ​ការិយាល័យ​របស់ខ្លួន ទៅ​ធ្វើការ​បណ្តោះអាសន្ន នៅ​ទីតាំង​ផ្សេង ហើយ​សាលាខណ្ឌ​ដូនពេញ និង​រុះ​រើចេញ នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០១៦ ដើម្បី​ប្រគល់​ដី ទៅ​ឲ្យ​ក្រុមហ៊ុន ហ្វុ​ល អ​ហ្វ អាស៊ី​ស អ៊ិន​វេស​មិន ឌឺ​វេឡុ​ប​មិន ធ្វើការ​សាងសង់​អគារ​ថ្មី កម្ពស់ ៦​ជាន់ ជូន​សាលាខណ្ឌ​ដូនពេញ ជា​ថ្នូរ​នឹង​ការ កាត់​យក​ដី​នៅ​ផ្លូវ​កាច់ជ្រុង អស់​ប្រមាណ ២​ភាគ​៣ នៃ​ផ្ទៃដី​ទំហំ​ជាង ២.០០០​ម៉ែត្រការ៉េ របស់​សាលាខណ្ឌ ។​

​ទីតាំង​សាលាខណ្ឌ​ដូនពេញ នាបច្ចុប្បន្ន ស្ថិតនៅ​កែង​ផ្លូវ​លេខ​៦១ និង​ផ្លូវ​លេខ​៩០ មាន​ទំហំ​ជាង ២.០០០​ម៉ែត្រការ៉េ មាន​អគារ​សាលាខណ្ឌ ជា​សំណង់​បុរាណ និង​មាន​សំណង់​ថ្មី សម្រាប់​ការិយាល័យ ច្រកចេញចូល​តែមួយ ជាប់​ជាមួយនឹង អគារ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទើបតែ​សង់​រួច នាពេល​ថ្មីៗ​នេះដែរ ។ គួរ​បញ្ជាក់ថា ទីតាំង​អតីត​សាលា​ន័​រ​តុ​ន ដែល​ស្ថិតនៅ កែង​ផ្លូវ​លេខ​១១៨ និង​១៩ សង្កាត់​ផ្សារ​ចាស់ ហើយ​ត្រូវបាន សាលាខណ្ឌ​ដូនពេញ​ជួល​នោះ គឺ​តម្លៃ​មួយ ១​ម៉ឺន​ដុល្លារ ក្នុង​មួយខែ តែ​មិនដឹងថា ខាង​ណា​ជា​អ្នក ចេញ​លុយ​នោះទេ ។​

​មន្ត្រី​ដដែល​បាន​បញ្ជាក់ថា កាលពី​អំឡុង​ខែមីនា ឆ្នាំ​២០១៦ សាលា​រាជធានី​ភ្នំពេញ ជាមួយនិង​ក្រុមហ៊ុន ពាក់ព័ន្ធ​នឹង​ការទិញ​លក់ ដី​សាលាខណ្ឌ​ដូនពេញ បន្ត​គ្នា​នេះ គឺ​ក្រុមហ៊ុន ហ្វុ​ល អ​ហ្វ អាស៊ី​ស​អ៊ិន​វេស​មិន ឌឺ​វេឡុ​ប​មិន ដែលជា​ក្រុមហ៊ុន ទិញ​ចុងក្រោយ គេ​បាន​សុំ​សិទ្ធិ​គ្រប់គ្រង និង​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ លើដី​សាលាខណ្ឌ​ដូនពេញ ទំហំ ១.៤៨៦​ម៉ែត្រក្រឡា ដោយ​ទុក​ឲ្យ សាលាខណ្ឌ​ដូនពេញ នៅសល់​ផ្ទៃ​ទំហំ​តែ ៦០០​ម៉ែត្រក្រឡា ប៉ុណ្ណោះ​។ យ៉ាង​ណា​ក៏ដោយ លោក គួច ចំរើន អភិ​បាលខណ្ឌដូ​នពេញ បច្ចុ​ប្បន្ន​នេះ ត្រូវ​មន្ត្រី​តូច​តាច​ប​ង្ហើប​ឲ្យដឹ​ង​ថា គ្រាន់​​តែ​ម​កជួយ​ លាង​ចាន ឲ្យគេ​តែ​ប៉ុណ្ណោះ៕

wat-2811i

Loading...