Huawei P8 កំពូល​ស្មា​ត​ហ្វូ​ន​ទំនើប កប់​ស៊េរី ដែលមាន​កាមេរ៉ា ថត​ជាប់​ចលនា​ពន្លឺ បង្ហាញខ្លួន​នៅ​អាស៊ីអាគ្នេយ៍
​ដោយ វត្តភ្នំ ម៉ោង 20:17
ថ្ងៃទី31 ខែMay ឆ្នាំ2015
សន្តិសុខ និងសង្គម, សិល្បៈកម្សាន្ត

​រាជធានី​ភ្នំពេញ ៖ ប​ន្ទា​ប់​ពី​​កា​រប​ង្ហាញ វត្ត​មាន​​កំ​ពូល​​ស្មា​ត​​ហ្វូ​ន Huawei P8 ប្រ​កប​ដោយ​​ជោគ​ជ័យ ក​ក្រើក​​ទី​ក្រុង​​ឡុង​​ដ៍ កាល​ពី​​ខែ​មេ​សា ក​ន្លង​មក ក្រុម​ហ៊ុន  Huawei បាន​​បន្ត​ធ្វើ​​ឲ្យ​​ក​ក្រើក ជា​ថ្មី​​ម្ដង​ទៀត តាម​រយៈ​​កា​រប​ង្ហាញ វត្ត​មាន​​កំ​ពូល ​ស្មា​ត​ហ្វូ​ន Huawei P8 និង​ឧ​បក​ណ៍ Wearable (​នាឡិកា​ដែល ដើរតួនាទី ជា​កាស​ស្តាប់​ត្រចៀក  នាឡិកា​ថ្លៃ​កាលី​ប​លើ​) ដែលមាន​ភាព​ច្នៃប្រឌិត​ខ្ពស់ គ្មាន​ដែល​កំណត់ និង បច្ចេកវិទ្យា​លំដាប់​កំពូល នៅក្នុង​ទីផ្សារ​អាស៊ីអាគ្នេយ៍ កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៥ នៅ Centara Grand and Bangkok Convention Centre ទីក្រុង​បាងកក​ប្រទេស​ថៃ​។​

​ភ្ញៀវកិត្តិយស​ប្រមាណ​ជាង ៥០០ នាក់​មកពី ១១ ប្រទេស​រួមមាន កម្ពុជា ថៃ ឡាវ វៀតណាម ភូមា សឹង្ហ​បូរី ម៉ាឡេស៊ី ហ្វីលីពីន នេ​ប៉ាល់ ឥណ្ឌា តៃវ៉ាន ហុងកុង ត្រូវបាន​អញ្ជើញ​ចួ​ល​រួម ដើម្បី​ទស្សនា និង​ស្វែងយល់​ពី​បច្ចេកវិទ្យា និង​សក្ដានុពល​ប្រកបដោយ អានុភាព​នៅ​ពីក្រោយ​កំពូល​ស្មា​ត​ហ្វូ​ន P8 ដែល​កំពូល​ស្មា​ត​ហ្វូ​ន​ទំនើប ចុងក្រោយ​បំផុត របស់​ក្រុមហ៊ុន Huawei ។ ក្នុងនោះ​វត្តមាន ភ្ញៀវកិត្តិយស​តំណាង ប្រទេស​កម្ពុជា​រួមមាន កំពូល​តារាចម្រៀង​ដ៍​ល្បី មាស សុខ​សោភា ឯកអគ្គរាជទូត​សុ​ឆន្ទៈ របស់​ក្រុមហ៊ុន Huawei ប្រចាំ​កម្ពុជា ពិធីការនី​ដ៍​ល្បី ស្អាត ឆ្លាត សម្ផស្ស​ក្មេង​ជាង​វៃ គឺ​ពិធីការនី ខៀវ សាន់​សា​ណា និង​ដៃគូ​ពាណិជ្ជកម្ម​ដូចជា ក្រុមហ៊ុន​ចែកចាយ​ផ្តាច់មុខ ក្រុមហ៊ុន Sayam Interational​ក្រុមហ៊ុន Yako ហាង​លក់​ទូរស័ព្ទ​The One Mobile ស៊ីវ​អេង​ស៊ីវ​អេង​II និង រតនា (​សៀមរាប​) ព្រមទាំង​អ្នកសារព័ត៌មាន ស្ថានីយទូរទស្សន៍​CTN, Hang Meas HDTV សារព័ត៌មាន ភ្នំពេញ​ប៉ុស្តិ៍ កោះសន្តិភាព និង​គេហទំព័រ​ព័ត៌មាន Sabay​។​

Huawei P8 ៖ រួមបញ្ចូល​គ្នា​រវាង​បច្ចេកវិទ្យា និង​ប្រណីតភាព ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួ​ស សម្រាប់​អ្នកប្រើប្រាស់​

Huawei P8 ជា​សករាជ​ថ្មី នៃ​បច្ចេកវិទ្យា​ទំនើប​ឈានមុខ ផ្នែក​មុខងារ​កាមេរ៉ា សម្រាប់​ថត​ក្នុង​ទី​ងងឹត អាច​ថត​ជាប់​ចលនា​ពន្លឺ​បាន (Light painting) និង​ថតរូប​បាន​ច្បាស់​ក្នុង​កម្រិត DSLR ព្រមទាំង​មានមុខ​ងារ  Director Mode ដែល​អា​ចត​ភា្ជ​ប់​កា​ម៉េ​រា 3 ពី​ទូរស័ព្ទ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android 3 ផ្សេងទៀត​ដើម្បី ចាប់យក​រូបភាព​ពី  ប្លង់ 4 ផ្សេងគ្នា និង​មាន​មុខងារ​ពិសេសៗ ប្លែកៗ ជាច្រើន​ទៀត ក្នុង​ការជួយ​បង្កើត​ភាព​ច្នៃប្រឌិត និង​សម្រួល​ការងារ​ប្រចាំថ្ងៃ​របស់​អ្នកប្រើប្រាស់​។​

​គំនិត​ច្នៃប្រឌិត នៅ​ពីក្រោយ​ការ​រចនា រូបរាង​របស់ P8 គឺ​យកតាម​ស្ទីល បែប​បុរាណ​របស់​បណ្ណាគារ និង​ក្របសៀវភៅ​។ ផ្នែក​ខាងមុខ និង​ខាងក្រោយ​របស់ P8 មាន​លក្ខណៈសាមញ្ញ​រលោង​ស្រិល​មាំ​ធន់ តួរ​ស្រោប​លោហៈធាតុ  និង​មើលទៅ​ថ្លៃថ្នូរ ជាមួយ​កម្រាស់​ដ៏​សែន​ស្ដើង​បំផុត របស់​ស្មា​ត​ហ្វូ​ន​ដែលមាន​គុណភាព ផលិត​លំដាប់​កំពូល​មួយ​នេះ​។ P8 បំពាក់​ដោយ​អេក្រង់ LCD ទំហំ​ត្រឹមតែ 6.4mm ស៊ីម​2 និង​ល្បឿន​លឿន អាច​ប្រើ​ជាមួយ​ប្រព័ន្ធ បណ្ដាញ​ប្រភេទ​4G ។​

​លោក ថូ​មាស់ ល៉ី​វ (Thomas Liu) អគ្គនាយក​ប្រតិបត្តិ ជាន់ខ្ពស់​ផ្នែក Consumer Business ក្រុមហ៊ុន Huawei ប្រចាំ​នៅ​តំបន់ អាស៊ី​ភាគ​អាគ្នេយ៍ បាន​មានប្រសាសន៍ថា ៖ «Huawei P8 នឹង​ក្លាយជា​ស្មា​ត​ហ្វូ​ន ងាយស្រួល​ប្រើ​បំផុត សម្រាប់​អតិថិជន នៅ​ទូទាំង​ពិភពលោក​។ លោក​បាន​បន្ថែមថា ដោយ​ផ្អែកលើ​ការស្រាវជ្រាវ ទីផ្សារ​យ៉ាង​ស៊ីជម្រៅ   ក្រុមហ៊ុន Huawei បាន​ផលិត​ស្មា​ត​ហ្វូ​ន ដើម្បី​ឆ្លើយតប​ទៅនឹង តម្រូវការ​ចាំបាច់ នៃ​ការប្រើប្រាស់​ស្មា​ត​ហ្វូ​ន សម័យ​បច្ចុប្បន្ន​។ ក្រុមហ៊ុន Huawei បានដាក់​បញ្ចូល​គ្នា រវាង​ប្រណីតភាព និង​ភាព​ធន់​បំផុត នៅក្នុង​ឧបករណ៍​របស់ខ្លួន និង​ផ្ដល់​ឲ្យ​អ្នកប្រើប្រាស់ នូវ​បទពិសោធន៍​ពិសេស​ថ្មីៗ ដល់​អ្នកប្រើប្រាស់ ជាពិសេស សមត្ថភាព​របស់​កាមេរ៉ា និង​ប្រព័ន្ធ​ទំនាក់ទំនង​។ ផ្អែកទៅលើ​ដំណើរការ​ផ្នែក​ទីផ្សារ ប្រកបដោយ​ភាព​វិជ្ជមាន​របស់ Huawei ស៊េរី P ក្រុមហ៊ុន Huawei ជឿជាក់ថា កំពូល​ស្មា​ត​ហ្វូ​ន Huawei P8 នឹង​ក្លាយទៅជា​ស្មា​ត​ហ្វូ​ន ដ៏​ពេញនិយម​បំផុត​ប្រចាំឆ្នាំ ២០១៥ នេះ​»​។​

​សក្តានុពល​ខ្ពស់ ក្នុង​តំបន់ អាស៊ីអាគ្នេយ៍​
​លោក Kevin Ho អគ្គនាយក​ប្រតិបត្តិ ជាន់ខ្ពស់​ផ្នែក Handset Product ប្រចាំ​នៅ​ស្នាក់ការ​ធំ​របស់​ក្រុមហ៊ុន Huawei បាន​ឲ្យ​ដឹងថា ៖ «​អាស៊ីអាគ្នេយ៍​គឺជា​ផ្នែក​មួយ នៃ​តំបន់​សេដ្ឋកិច្ច​ដ៏​ជោគជ័យ និង​មាន​សក្តានុពល​បំផុត នៅលើ​ពិភពលោក ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​អនាគត​។ វា​ត្រូវបាន​គេ​ចាត់ទុកថា ជាទី​ផ្សារ​យុទ្ធសាស្ត្រ និង​ជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​មួយ ដែល​ជំរុញ​ដល់​កំណើន ដ៏​ឆាប់រហ័ស របស់​ក្រុមហ៊ុន Huawei ។ នៅក្នុង​ឆ្នាំ 2014 ក្រុមហ៊ុន Huawei បាន​នាំចេញ​ទូរស័ព្ទ សរុប​ជាង 10 លាន​គ្រឿង នៅក្នុង​តំបន់​បានធ្វើ​ឲ្យ​ការចេញ លក់​ស្មា​ត​ហ្វូ​ន​របស់​យើង កើនឡើង​ដល់ 3 លាន​គ្រឿង​បន្ថែមទៀត​។ ជាមួយនឹង​ការចេញលក់ ស្មា​ត​ហ្វូ​ន P8, P8 Max, និង P8 Lite ក្នុងឆ្នាំនេះ​យើង​រំពឹងថា ការនាំចេញ​សរុប​របស់​យើង នឹង​កើន​ឡើងដល់  8 លាន​គ្រឿង​បន្ថែមទៀត ពោលគឺ​កើនឡើង 160%»​។​

​បណ្តា​អ្នកចូលរួម និង​ភ្ញៀវកិត្តិយស​ទាំងអស់ មាន​ភាព​ក្តី​រីករាយ និង​រំភើប​យ៉ាងខ្លាំង ដោយបាន​សាកល្បង ប្រើប្រាស់​ដោយផ្ទាល់ ជាមួយនឹង​កំពូល​ស្មា​ត​ហ្វូ​ន ទំនើប​ស៊េរី​ចុងក្រោយ P8,  P8 max, P8 lite នាឡិកា ថតរូប​អនុស្សាវរីយ៍ ជាមួយនឹង​មុខងារ​ចលនា​ពន្លឺ ព្រមទាំង​កម្មវិធី​សម្ដែង​ពិសេស​របាំ​ពន្លឺ ការចាប់​រង្វាន់​ដោយ​ប្រើ រូបថត​អ្នកចូលរួម ចម្រៀង​ពិ​រោះៗ​ល្បីៗ ច្រៀង​ដោយ កំពូល​តារាចំរៀង មាស សុខ​សោភា អគ្គរាជទូត​សុ​ឆន្ទៈ​នៃ​ទូរស័ព្ទ Huawei ប្រចាំ​ប្រទេស​កម្ពុជា លោក Alex Thiradeth តារា​សម្ដែង​ដែល​កំពុង​ល្បី និង​លេចធ្លោ និង​ជា​អគ្គរាជទូត​សុ​ឆន្ទៈ​នៃ​ទូរស័ព្ទ Huawei ប្រចាំ​ប្រទេស​ថៃ កញ្ញា Wutt Hmone Shwe Yi កំពូល​តារា​សម្ដែង​និង​ជា អគ្គរាជទូត​សុ​ឆន្ទៈ​នៃ ទូរស័ព្ទ​Huawei​ប្រចាំ​ប្រទេស​ភូមា ។

ជាពិសេស​ជាងនេះទៅទៀត អ្នកចូលរួម​ទាំងអស់​សរសើរ កំពូល​តារាចំរៀង មាស សុខ​សោភា ដែល​លេខ​ធ្លោរ​ជាងគេ ដូច​ទេពអប្សរ និង​កក្រើក ពេញទី​ក្រុង​បាងកក ទាំង​សម្លៀកបំពាក់ សម្ផស្ស សំឡេង និង​សម្ដែង ល្អឥតខ្ចោះ​ដូចជា គូរ​ស្នេហ៍​ជាមួយ​លោក Alex Thiradeth បាន​ញ៉ាំង​ឲ្យ​កម្មវិធី សម្ពោធ​នេះ កាន់តែ​មាន​ភាព សប្បាយរីករាយ និង​អស្ចារ្យ​តែមួយគត់ មិនដែល​ធ្លាប់មាន​ពីមុន  ប្រចាំ​នៅ​តំបន់ អាស៊ីអាគ្នេយ៍ ។ ដោយឡែក អ្នកចូលរួម និង​ភ្ញៀវកិត្តិយស មកពី​ប្រទេស​កម្ពុជា ដែល​បានឈ្នះរ​ង្វាន់ ​Huawei P8 មួយគ្រឿង​ម្នាក់ គឺ លោក Sayam Ramasot នាយក​ប្រតិបត្តិ​ក្រុមហ៊ុន សា​យ៉ា​ម  អ្នកសារព័ត៌មាន​មក​ពី Sabay និង ភ្នំពេញ​ប៉ុស្តិ៍ ៕​

W@t 310527 W@t 310523 W@t 310524 W@t 310525 W@t 310526

Loading...