កំពូល​​តា​រា​ច​ម្រៀ​ង​​និង​​ពិ​ធី​​កា​រិនី ប​ញ្ចេ​ញ​​រូប​​សិច​​ស៊ី ជា​មួយ​​ឈុត​​ប៊ី​​គី​​នី ជា​ច្រើន​​ស​ន្លឹក​
​ដោយ វត្តភ្នំ ម៉ោង 08:36
ថ្ងៃទី19 ខែJanuary ឆ្នាំ2015
សិល្បៈកម្សាន្ត, អន្តរជាតិ

​ប្រទេស​ជប៉ុន ៖ តាម​​ប្រភ​ព​​ព័​ត៌​មាន​ ពី​​គេ​ហ​ទំ​ព័រ​​ក​ម្សាន្ត ដ៏​​ល្បី​​មួយ​​របស់ ប្រ​ទេស​​ជ​ប៉ុន បាន​​បង្ហា​ញ​ថា​​កំ​ពូល​ ​តា​រា​ច​ម្រៀង​​មួយ​រូប គឺ​នាង​ Tomomi Itano ដែល​មាន​​ស​ម្រស់​​ស្រស់​ស្អាត និង​​មាន​​មន្ត​​ស្នេហ៍ ទាក់​ទាញ​​ទ​ស្សនិក​ជន​​រាប់​លាន​នាក់ នៅក្នុង​ប្រទេស​ជប៉ុន ឲ្យ​ឈ្លក់​វង្វេង​នឹង សម្រស់​ដងខ្លួន​ដ៏​សិច​ស៊ី និង​ទឹកដម​សំឡេង ដ៏​ពិ​រោះ​របស់​នាង ថ្មីៗ​នេះ​នាង​បាន បញ្ចេញ​រូបថត​សិច​ស៊ី ជាមួយ​ឈុត​ប៊ី​គី​នី ជាច្រើន​សន្លឹក ដាក់​បង្ហោះ​តាម​ប្រព័ន្ធ​អន​ឡាញ​។​

​នាង Tomomi Itano តារាចម្រៀង ដែលមាន​ដើមកំណើត មកពី​ខេត្ត Kanagawa បាន​បញ្ចេញ​រូបថត​សិច​ស៊ី ជាមួយ​ឈុត​ប៊ី​គី​នី ជាច្រើន​សន្លឹក​ដាក់​បង្ហោះ តាម​ប្រព័ន្ធ​អន​ឡាញ បន្ទាប់ពី​នាង​បាន​ចាកចេញ ពី​ក្រុម AKB48 ដែលជា​ក្រុម​ចម្រៀង​ស្រី​ប៉ុប ដ៏​ល្បីល្បាញ និង​កំពុង​ទទួលបាន ការគាំទ្រ​យ៉ាងខ្លាំង ពី​សំណាក់​ប្រិយមិត្ត នៅក្នុង​ប្រទេស​ជប៉ុន​រួចមក ។ បន្ទាប់ពី​ការដាក់​បង្ហោះ រូបភាព​សិច​ស៊ី​ទាំងអស់នេះ បានធ្វើ​ឲ្យ​ប្រជាប្រិយភាព របស់​នាង​កាន់តែ​កើនឡើង បន្ថែមទៀត​។​

​នាង Tomomi Itano គឺជា​អតីត​សមាជិក ក្រុម​ស្ត្រី​តារាចម្រៀង សិច​ស៊ី​វ័យក្មេង​ប៉ុប AKB48 ។ នាង មិន​ត្រឹម​តែមាន​ទេពកោសល្យ ខាង​តន្ត្រី​ដ៏​ល្បីល្បាញ​ទេ ថែមទាំង​មាន​សម្រស់​ស្រស់ស្អាត និង​មាន​មន្ត​ស្នេហ៍ ជាពិសេស​រូបរាង ដ៏​សិច​ស៊ី​ទៀតផង​។ ក្រៅពី​អាជីព​ជា តារាចម្រៀង​នាង Tomomi Itano ក៏​ជា​កំពូល​តារា​ម៉ូ​ដែល​មួយ​ដួង ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ នៅក្នុង​ប្រទេស​ជប៉ុន និង​ជា​តារា​សម្តែង ទូរទស្សន៍ ដ៏​មាន​ប្រជាប្រិយភាព​ផងដែរ​៕

Wat tomoni Wat Tomomi Itano Wat tomomi-itano-red-dress Wat Tomomi Itano 12


Loading...