កំពូល​តារា​ចិន​ ដ៏​មាន​ឥទ្ធិពល​នៅ​ឆ្នាំ​២០១៤ ត្រូវ​បង្ហាញមុខ ដោយ​ទស្សនា​វ​ដ្តី Forbes
​ដោយ វត្តភ្នំ ម៉ោង 08:00
ថ្ងៃទី2 ខែJanuary ឆ្នាំ2015
សិល្បៈកម្សាន្ត, អន្តរជាតិ

​ប្រទេស​ចិន ៖ តាម​​ប្រ​ភព​ព័ត៌​មាន ក​ម្សាន្ត​​របស់​​បរ​ទេស បាន​​ប្រាប់​​ឲ្យ​​ដឹង​ថា កំ​ពូ​ល​​តា​រា​​ចិន​​ល្បី​ល្បាញ​​ទាំង ១០០ នាក់ ដ៏​​មាន​​ឥ​ទ្ធិ​ពល​​បំ​ផុត ត្រូវ​បាន​​បោះ​​ពុ​ម្ភ​​ផ្សាយ ដោយ​​ទ​ស្ស​នា​​វ​ដ្តី Forbes ហើយ​​កំ​ពូល​​តា​រា​​ស្រី​​ប្រុស​​ទាំង​នេះ សុទ្ធ​សឹង​​ជា​តា​រា​សម្តែង ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ លំដាប់​ពិភពលោក​។

​កាលពី​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ ២០១៤ កន្លងទៅ​ទស្សនា​វ​ដ្តី Forbes បាន​ដ៏​មាន​កិត្យានុភាព បានបង្ហាញ​វត្តមាន កំពូល​តារា​ទាំង​១០០ ដ៏​មាន​ឥទ្ធិពល​បំផុត របស់​ប្រទេស​ចិន ក្នុង​ឆ្នាំ​២០១៤ ជា​សាធារណៈ នៅក្នុង​ទស្សនា​វ​ដ្តី ដើម្បី​បង្ហាញ​ឲ្យ​អ្នកគាំទ្រ និង​ទស្សនិកជន នៅលើ​ពិភពលោក​បាន​ស្គាល់ កាន់តែច្បាស់​ឡើង​។ គំនូសតាង​នេះ ត្រូវបាន​ប្រារព្ធ​ឡើង ជា​រៀងរាល់ឆ្នាំ ដោយ​ផ្អែកលើ​ប្រាក់ចំណូល សរុប​របស់​វិចិត្រករ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ពី​ខ្សែភាពយន្ត ឬ​នៅក្នុង​អាល់​ប៊ុ​ម​។

​លោក Huang Xiaoming គឺជា​តារា​សម្តែង​ចិនដីគោក ដ៏​អស្ចារ្យ​បំផុត ដែល​បច្ចុប្បន្ន កំពុង​ឈរ​នៅ​លេខ​៤ ហើយ​នាង Fan Bingbing ក៏បាន​ក្លាយជា​សិល្បការិនី ដ៏​មាន​ឥទ្ធិពល​បំផុត នៅលើ​គេ ជាច្រើន​នៃ​ឈ្មោះ តារា​ល្បី​ផ្សេងទៀត នៅក្នុង​វិស័យ​សិល្បៈ របស់​ចិន​នេះ​។ នៅក្នុង​១៥ កន្លែង​ដំបូង គឺជា​សិល្បករ​ហុងកុង សិល្បករ ៥ នាក់ កោះ​តៃវ៉ាន់ ១ នាក់ និង ៩​នាក់ ដែល​មកពី​ដីគោក​។ បើ​យោងតាម Forbes បាន​ឲ្យ​ដឹងថា ការចាត់​ថ្នាក់​សិល្បករ សិល្បការិនី​ទាំងនេះ គឺ​មិនមែនជា​ប្រភព​ដ៏​សំខាន់ នៃ​ប្រាក់ចំណូល​ទេ​៕

Wat img_201 Wat img_202 Wat img_21 ^

Loading...