នាង ហ្ស៊ូ ជូ​​ជូ ស្លៀក​​រ៉ូ​ប​​ស្បៃ​​ប៉ាក់​​ក្បាច់​​ផ្កា បិទ​បាំង​​កេរ្តិ៍​ខ្មាស់​​ផើ​យៗ គួរ​​ឲ្យ​​​ស្រើប​ស្រាល
​ដោយ វត្តភ្នំ ម៉ោង 08:49
ថ្ងៃទី1 ខែJanuary ឆ្នាំ2015
សិល្បៈកម្សាន្ត, អន្តរជាតិ

​ប្រទេស​ចិន ៖ នៅ​ឯ​​មជ្ឈ​ម​ណ្ឌល​​ស​ន្និ​បាត និង​​ពិ​ព័រណ៍​​ហុង​កុង ក្នុង​​ទី​ក្រុង​​ហុង​កុង ភាគ​ខាង​ត្បូង​​នៃ​​ប្រ​ទេស​​ចិន មាន​​ប្រារព្ធ​​ពិ​ធី​បុណ្យ​​ភាព​យន្ត អន្តរ​ជាតិ​​ហុង​កុង លើក​ទី​​៣៧ យ៉ាង​​អ​ធិក​​អ​​ធ័​ម​​ក្រៃ​លែង​​បំ​ផុត ដោយ​មាន​​ការ​ចូល​រួម​​ពី​​លោក​ Miriam Yeung ឯកអគ្គរាជទូត នៃ​ពិធីបុណ្យ HKIFF នេះ ព្រមទាំង​សិល្បករ សិល្បការិនី មាន​ជាង ៣០០ ផលិតកម្ម​ភាពយន្ត មកពី ៦៨ ប្រទេស  និង​បណ្តា​តំបន់​ជាច្រើន​ទៀត ដែល​បានមក​បង្ហាញ នៅក្នុង​ពិធីបុណ្យ​នេះ​។

​អ្វីដែល​ធ្វើ​ឲ្យ​ទស្សនិកជន ស្រឡាំងកាំង និង​នៅ​ដិតដាម​ជាប់ ក្នុង​ក្រសែភ្នែក​បំផុត​នោះ គឺ​នៅពេលដែល តារាភាពយន្ត នាង ហ្ស៊ូ ជូ​ជូ ជា​តួឯក​សម្តែង ក្នុង​ខ្សែភាព​យន្ត​សិល្បៈ ប្រយុទ្ធ​រឿង "Ip Man: the Final Fight" បានបង្ហាញ​ខ្លួន នៅលើ​កម្រាលព្រំ​ក្រហម ស្ថិតក្នុង​សម្លៀកបំពាក់ រ៉ូ​ប​ស្បៃ​ប៉ាក់​ក្បាច់​ផ្កា រចនា​ដ៏​ស្រស់ស្អាត ឆ្លុះ​បញ្ចេញ​ត្រង់ ៣ ចំណុច​ស្រើបស្រាល បិទបាំង​ផើយៗ គួរ​ឲ្យ​ត្រេកត្រអាល​បំផុត ហើយ​រូបភាព​របស់​នាង ក៏បាន​ក្លាយជា​ព័ត៌មាន ក្តៅគគុក​នៅលើ​ទំព័រសារព័ត៌មាន​ចិន នា​ថ្ងៃនោះ​ផងដែរ​។

​មាន​ប្រិយមិត្ត​អ្នក​និយម ប្រើប្រាស់​អ៊ី​ន​ធើរ​ណែ​ត ជាច្រើន​បាន អត្ថាធិប្បាយ​ថា  "​វា​ពិតជា​មិន​ទំនង​ទាល់តែសោះ ដែល​នាង​ធ្វើបែបនេះ​? តើ​អ្វី​ទៅជា​សេចក្តីថ្លៃថ្នូរ និង​​ភាព​ខ្មាសអៀន របស់​ស្ត្រីជន​ជាតិចិន​? ព្រឹត្តិការណ៍​កម្រាលព្រំ​ក្រហម​នេះ កំពុង​ក្លាយជា​គ្រោះថ្នាក់ ខណៈដែល​ពួកគេ​យក​អ្វី ដែល​ជាការ​លាក់បាំង​ខ្លួនឯង មក​បង្ហាញ​ជា​សាធារណៈ​បែបនេះ ! តើ​គណៈកម្មការ​ត្រួតពិនិត្យ​វប្បធម៌ សិល្បៈ​ទៅ​ឯណា អស់ហើយ​? "៕

Wat tu 2 Wat yu 1 Wat yu 3 Wat yu 4 Wat yu Wat yu 5

Loading...