កង្វល់ទាំង ១០ យ៉ាងរបស់បុរសក្នុងពេលឡើងលើគ្រែ មិន​ដែល​ទម្លាយ​ឲ្យ​ស្រីៗ​ដឹង
​ដោយ វត្តភ្នំ ម៉ោង 20:38
ថ្ងៃទី25 ខែDecember ឆ្នាំ2014
សិល្បៈកម្សាន្ត, សុខភាព និងសម្រស់

រាជធានី​ភ្នំពេញ ៖ បុរស​ក៏មាន​​ការ​បារម្ភ សម្រាប់​​ប្រ​តិ​បត្តិ​ការ ពេល​រួម​ភេទ​​ផង​ដែរ មិន​​ចាញ់​​ស្រី​ៗ​​ប៉ុ​ន្មាន​​នោះ​ទេ ព្រោះ​​រាប់​​សត​វត្សរ៍​​មក​ហើយ គ្មាន​​មនុស្ស​​ប្រុស​ណា​​ម្នាក់ ដែល​​ត្រូវ​ស្លាប់​​នោះ​ទេ នៅ​ពេល​​មាន​ការ​​ បារម្ភ​​អំពី​​ការរួម​ភេទ ហើយ​ក៏​​​​គ្មាន​​បុរស​ណា​ម្នាក់ អាច​ឆ្លង​ផុត​ដំណាក់កាល ស្រី​ស្អាត​បានដែរ​។ ដូច្នេះហើយ​បានជា បុរស​ជាច្រើន​បង្ហាញ​ក្តីបារម្ភ អំពី​រឿងរ៉ាវ នៃ​ការ​រួមភេទ និង​ព្យាយាម​ស្វែងរក​រូបមន្ត​ល្អៗ ដើម្បី​ផ្គាប់ចិត្ត​ដៃគូ​ផងដែរ​។​ ​

អ្នកជំនាញ​ក៏បាន​លើកយក ការព្រួយបារម្ភ​ទាំង ១០ យ៉ាង របស់​បុរស​អំពី​ការរួម​ភេទ និង​ធ្វើ​ឲ្យ​ពួកគេ​មិនអាច​ដេកលក់ នៅពេល​យប់ បាន​ដូច​មនុស្ស​ធម្មតា​។ ការអត្ថាធិប្បាយ ខាងក្រោម​នេះ មិន​ត្រឹមតែ​បំបាត់ ការ​ឆ្ងល់​របស់​បុរស​តែមួយ​មុខ​ទេ ប៉ុន្តែ​យើង​ក៏​នឹង​ប្រាប់​អ្នក អំពី​របៀប ដែល​អាចជួយ​ខ្លួនឯងបាន​កុំ​ឲ្យ​បារម្ភ អំពី​ការរួម​ភេទ​ទៀត​។​

១- បុរស​បរិសុទ្ធ ៖ បុរស​ភាគច្រើន​នឹងមិន​ដែល ប្រាប់​មិត្តភក្តិ ឬ​ដៃគូ​រួមភេទ ខាង​ស្រី​របស់គេ​ថា ពួកគេ​មិនដែល​រួមភេទ ទាល់តែសោះ​នោះទេ​។ ទោះបីជា​យ៉ាងណាក៏ដោយ ការដែល​មាន​ភាព​បរិសុទ្ធ មិនមែនជា​អារម្មណ៍​មួយ ត្រូវ​អៀនខ្មាស​នោះទេ​។ តាម​ការពិត មនុស្ស​ស្រី​ភាគច្រើន នឹង​និយាយ​លើកទឹកចិត្ត​ខ្លួន​ថា ពួកគេ​គឺជា​មនុស្ស​ដំបូង​ហើយ សម្រាប់​អ្នក​។​

២-​ តែងតែ​រួមភេទ​ដោយ​ដៃ ៖ នេះ​គ្រាន់តែ​ជំនឿ មិន​ត្រឹមត្រូវ មួយចំនួន​តូច​ប៉ុណ្ណោះ ដែល​ទាក់ទង​នឹង ការរួម​ភេទ​ដោយ​ដៃ​។ ចំពោះ​ចម្លើយ គឺ​មិនមែន​នោះទេ ការរួម​ភេទ​ដោយ​ដៃ មិនអាច​ធ្វើ​ឲ្យ​អ្នក​លែង​មានកូន​បានទេ ទោះបីជា​អ្នកធ្វើ វា​ច្រើនដង​យ៉ាងណាក៏ដោយ​។ វា​គឺជា​មធ្យោបាយ​ដ៏​ល្អ​ ក្នុងការ​យល់ដឹង អំពី​រាងកាយ​របស់​អ្នក ហើយ​វា​អាចមាន​ទម្លាប់​ ប្រកបដោយ​សុខភាព​ផងដែរ​។​

៣-​ ការទិញ​ស្រោមអនាម័យ ៖ ការពិត​ដែល​អ្នកដឹង គឺថា​អ្នក​ត្រូវតែ​ទិញ​ស្រោមអនាម័យ នេះ​មានន័យថា អ្នក​កំពុងតែ​គិត​អំពី សុវត្ថិភាព​នៃ​ការ​រួមភេទ ហើយ​នោះ​គឺជា ជំហាន​មួយ​ដ៏​ត្រឹមត្រូវ​។ ការដែល​មិនអាច​ទិញ​អ្វី​បាន ចូរ​ចងចាំ​ថា​ការ​រួមភេទ ដោយ​មិនមាន​សុវត្ថិភាព អាច​នឹង​បង្ក​ទៅជា​ជំងឺ ជាច្រើន​ដូចជា ជំងឺអេដស៍​ដែល​អាច នឹងធ្វើ​ឲ្យ​អ្នកស្លាប់​បាន​។ រឿង​នោះ​គួរតែ​ផ្តល់ ឲ្យ​អ្នក​នូវ​ទំនុកចិត្ត ដែល​អ្នក​ត្រូវតែ​ទិញ ស្រោមអនាម័យ មក​ប្រើ​និង​ថែរក្សា​អ្នក និង​ដៃគូ​អ្នក​កុំ​ឲ្យ​ឆ្លង​ជំងឺ ពី​ការរួម​ភេទ​បាន​។​

៤-​ ខ្លាច​ដៃគូ​ខាង​ស្រី​មិន​ដល់​កំពូល ៖ ខណៈដែល​អ្នក​អាច ឬ​មិនអាច​បំពេញ​បំណង ដល់​នាង​បាន​វា​មិន​អាស្រ័យ ទៅលើ​ថា​អ្នក​ត្រូវ រួមភេទ​ឲ្យ​បាន​ច្រើនដង​នោះទេ​។ ការដែល​អ្នក​ទាំងពី​មាន ទំនាក់ទំនង​ផ្លូវកាយ និង​ផ្លូវចិត្ត​កាន់តែ​យូរ ហើយ​ការសប្បាយ​របស់​នាង គឺជា​រឿង​សំខាន់ សម្រាប់​អ្នក​ផ្ទាល់​ដែរ អ្នក​គួរតែ​មិនចាំបាច់​គិត អំពី​រឿងនេះ​ទៀត​ទេ​។​

៥- មិនទាន់​ត្រៀមខ្លួន ៖ នេះ​គឺជា​រឿង ដែល​មិនគួរ​ឲ្យ​ជឿ​មួយ​ផ្សេងទៀត ប៉ុន្តែ​បុរស​ក៏​អាចមាន​អារម្មណ៍​ថា មាន​សម្ពាធ​ទៅលើ​ការរួម​ភេទ​ដែរ នៅពេល​ពួកគេ​មិនទាន់ ត្រៀមខ្លួន​រួច​។ ប្រសិនបើ​អ្នក​មិនទាន់​ត្រៀមខ្លួន​ទេ ចូរ​ប្រាប់​ឲ្យ​ត្រង់ៗ​ទៅ​។ ជំនួស​ឲ្យ​ការបដិសេធន៍​របស់​អ្នក ដៃគូ​អ្នកនឹង​គោរព​តាម​ភាពស្មោះត្រង់ របស់​អ្នក​ហើយ​នាង នឹង​រងចាំ​រហូតដល់​អ្នក​ត្រៀមខ្លួន​រួច​។​៦-​ ដៃគូ​មិន​ចង់​រួមភេទ​បាន ៖ ប្រសិនបើ​ដៃគូ​ខាង​ស្រី​របស់​អ្នក កំពុង​តែមាន​អារម្មណ៍​ថា មាន​សម្ពាធ ឬ​ត្រូវបាន​បង្ខំ ឲ្យ​រួមភេទ​នៅពេល នាង​មិនទាន់​នឹង​ត្រៀមខ្លួន​ផង​នោះ វា​នឹងមិន​អាចបំពេញ​បំណង ដល់​អ្នក​បានទេ​។ ដូច្នេះ​ចូរ​ផ្តល់​ឲ្យ​នាង នូវ​គម្លាត​មួយ និង​យល់ដឹង​ពី​តម្រូវការ របស់​នាង និង​រង់ចាំ​ឲ្យ​នាង​ត្រៀមខ្លួន​រួច​សិន​ទៅ​។ ការរង់ចាំ​ប្រហែល ជា​រឿង​ល្អ​សម្រាប់​អ្នក​។​

៧- ​គិតគូរ​ពី​ទំហំ​ប្រដាប់ភេទ ៖ ការដែល​អ្នក​ធ្លាប់​ឮ​នេះ គឺជា​រឿង​ត្រឹមត្រូវ​។ ទំហំ​មិនមែនជា​ដំណោះស្រាយ ដ៏​ធំ​មួយ​ដែល​អ្នក​ត្រូវតែ​ដឹងថា នឹងធ្វើ អ្វី​នោះទេ​។ ការ​ដែលមាន​រូបសម្បត្តិ​ដ៏​ល្អ នឹងមិន​អាចធ្វើ​ឲ្យ​អ្នក​ក្លាយទៅជា​ដៃគូ រួមភេទ​ដ៏​ល្អ​បានទេ ប្រសិនបើ​អ្នក មិនដឹង​ពី​របៀប ធ្វើ​ឲ្យ​ដៃគូ​អ្នក សប្បាយចិត្ត​ផង​នោះ​។ សរសៃប្រសាទ​ដែលមាន រំញោច​ខ្លាំង​បំផុត គឺ​ស្ថិតនៅ​ខាងក្រៅ​ទ្វារមាស ដូច្នេះ​អ្នក​អាច​ផ្តល់​ការសប្បាយ ដល់​ដៃគូ​ខាង​ស្រី​របស់​អ្នក​បាន ទោះបីជា​លិង្គ​របស់​អ្នកតូច​ក៏ដោយ​ហើយ​អ្វីដែល​អ្នក មាន​មិន​គ្រប់គ្រាន់ ហេតុអ្វី​បានជា​អ្នក មិន​ព្រម​គួបផ្សំ ជាមួយនឹង​ជំនាញ របស់​អ្នក​ទៅ​!!!

៨-​ រួមភេទ​ពេល​មក​រដូវ ៖ កាលណា​អ្នក​ទាំងពី​រួមភេទ ជាមួយគ្នា​កាន់តែ​មាន​ផាសុខភាព កាន់តែ​យូរ ក្នុងពេល​នាង​មក​រដូវ វា​គ្មាន​ហេតុផល​អ្វីដែល​អ្នក មិនអាច​រួមភេទ​បាន​នោះទេ​។ ចំពោះ​ចម្លើយ​គឺ​មិនមាន​អ្វី​ទាស់ខុស​នោះទេ វា​ប្រហែល​ជាមាន​បញ្ហា រញ៉េរញ៉ៃ​បន្តិចបន្តួច ប៉ុន្តែ​នោះ​គឺជា​ជម្រើស ផ្ទាល់ខ្លួន​របស់​អ្នក​។ ចូរ​ប្រាកដថា អ្នក​បាន​រួមភេទ​ដោយមាន ការការពារ​រួចហើយ ដូច្នេះ​អ្នក​មិនអាច ឆ្លង​ជំងឺ​តាម​ការ​រួមភេទ​បានទេ​។​

៩-​ ខ្លាច​ដៃគូ​កុហក ៖ ប្រសិនបើ​ដៃគូ​ខាង​ស្រី របស់​អ្នក​ពិតជា​មិនទាន់ ទទួលបាន​ចំនុចកំពូល​មួយ​ទេ ប៉ុន្តែ​នាង​កំពុងតែ​កុហក វា​មានឱកាស​តិចតួច​ណាស់ ដែល​អ្នកនឹង​អាច​ដឹង​អំពី​រឿងនេះ​។ ទោះបីជា​យ៉ាងណាក៏ដោយ ជំនួស​ឲ្យ​ការ​ថប់​អារម្មណ៍​ថា នាង​កំពុងតែ​កុហក ឬ​មិនមែន​នោះ អ្នក​គួរតែ​បារម្ភ​ឲ្យ​បាន​ច្រើន អំពី​ការ​ប្រាកដថា នាង​រីករាយ​ចំពោះ ខ្លួនឯង​ដែរ​ឬក៏​អត់​។ ចូរ​និយាយប្រាប់​នាង​អំពី​អ្វីដែល ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍ល្អ និង​អ្វីដែល​អ្នក ត្រូវតែ​ធ្វើ​ដើម្បី​ជួយ​ឲ្យ​នាង ទទួលបាន​ចំនុចកំពូល​។ កាលបើ​អ្នកធ្វើ​អ្វីៗ ឲ្យ​នាង​សប្បាយចិត្ត​កាន់តែច្រើន អ្នកនឹង​មិនចាំបាច់​បា​រ​ម្ភ​ថា នាង​កុហក​នោះទេ​។​

១០-​ ខ្លាច​អា​អូន​តូច​អត់​កម្លាំង ៖ ការគិត​អំពី​ការបរាជ័យ គឺជា​មធ្យោបាយ​មួយ គង់តែ​កើតមាន​ទេ​។ ចូរ​ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់ បន្ធូរ​អារម្មណ៍ និង​រីករាយ​ជាមួយ នឹង​ការ​រួមភេទ របស់​អ្នក​ដោយ​មិនបាច់ បារ​ម្មណ៍​អំពី អាកប្បកិរិយា​របស់​អ្នក​ឡើយ​។ ជាមួយគ្នានេះដែរ ចូរ​ចៀសវាង​ការទទួល​ទាន ស្រា​ច្រើនពេក មុនពេល​រួមភេទ ព្រោះ​វា​អាច​នឹង ធ្វើ​ឲ្យ​លិង្គ​អ្នក​មិនអាច​ងើបឡើង បានជា​បណ្តោះអាសន្ន​៕

Wat-051018

Loading...