នៅពេល​ស្ត្រី​ឱប​បុរស​ជាទី​ស្រឡាញ់ ពេល​បញ្ចប់​ការរួមរ័ក ផ្តល់​ថាមពល​យ៉ាងខ្លាំង​ក្លា​
​ដោយ វត្តភ្នំ ម៉ោង 08:04
ថ្ងៃទី14 ខែOctober ឆ្នាំ2014
សិល្បៈកម្សាន្ត, សុខភាព និងសម្រស់

​រាជធានី​ភ្នំពេញ ៖ ការ​បាត់​បង់​​មនុ​ស្ស​​ជា​ទី​​ស្រ​ឡាញ់ ឬ​​នៅ​ក្នុង​​អា​រម្មណ៍ មាន​​ភាព​​សោក​សៅ ក​ម្លាំង​​ប្រា​ថ្នា​​នៃ​​ផ្លូវ​​សិច និង​​កើន​​ទ្វេ​ដង ព្រោះ​​តាម​​ការ​សិ​ក្សា​​ផ្នែក​​ចិត្ត​វិទ្យា បាន​​បង្ហាញ​ថា ក្រោយ​ពេល​​ម​នុស្ស​​យើង មាន​​អារ​ម្មណ៍​​សោក​សៅ គិត​​ទៅលើ​រឿង​ណាមួយ ខ្លាំងជាងគេ​នោះ នឹងធ្វើ​ឲ្យ​នឹកឃើញ​ដល់​សិច ដែល​អាចជួយ​ទាញអារម្មណ៍ ចេញពី​រឿង​ទាំងអស់នោះ​។ ទោះបី​អ្នក​កំពុងមាន​ស្ថានភាព សោក​សង្រេង​យ៉ាងណាក៏ដោយ សិច​ពិតជា​អាចជួយ​ទាញ​ស្មារតី របស់​អ្នក​មកវិញ តាមរយៈ​ការ​បបោសអង្អែល ពី​ភាគី​ម្ខាង​ទៀត​។​

​ទាំងអស់នេះ វា​ជា​អារម្មណ៍​ក្លៀវក្លា ពោរពេញ​ទៅដោយ​ថាមពល ទោះបី​ជីវិត​របស់​អ្នក កំពុងមាន​សភាព ច្របូកច្របល់​ក៏ដោយ វា​ពិតជា​អាចធ្វើ​ឲ្យ​អ្នក មាន​អារម្ម​ណ៍​​ថា ខ្លួនឯង​នៅតែ​អាច​ដកដង្ហើម​បាន និង​មាន​មនុស្ស នៅក្បែរ​ជានិច្ច​នោះឯង​។ យោងតាម​លទ្ធផល​សិក្សា ស្រាវជ្រាវ ហើយ​បាន​ត្រូវគេ​យក ទៅ​បោះពុម្ពផ្សាយ នៅក្នុង Biological Psyhology បាន​រកឃើញថា នៅពេល​ស្ត្រី ឱប​បុរស​ជាទី​ស្រឡាញ់ និង​ក្រោយ​បញ្ចប់​ការងារ​សិច គឺជា​ទង្វើ​មួយ ជួយ​ភ្ញោ​ច​កម្រិត អុក​ស៊ី​តូ​ស៊ីន ដែលជា​អ័រម៉ូន នៃ​ក្តី​ស្រឡាញ់ ជួយ​ស្រូប​ទាញ​អ្នក​ទាំងពីរ ឲ្យ​រ​មួ​ត​ចូលគ្នា​។

​ដូច្នេះ​ពេល​មាន​សិច គួរ​ស្រូបខ្យល់​ដង្ហើម​ឲ្យ​បាន​វែងៗ ដើម្បី​ឲ្យ​រាងកាយ​បាន​ធូរស្បើយ បើកឱកាស​ឲ្យ​ថាមពល ហូរ​ឆ្លងកាត់​គ្នា​ទៅវិញទៅមក ប្រៀបដូចជា​ការ​ចម្ល​ង ថាមពល​ឲ្យ​គ្នា ជាពិសេស​ផ្លាស់ប្តូរ​គំនិត និង​ទីបំផុត បោះបង់ចោល​នូវ ភាព​សោកសៅ អស់​គ្មាន​សល់​។ នៅពេល​អ្នក កំពុង​ទប់ទល់​ភាព​សោកសង្រេង ការទ​ទួល​បាន ការ​បបោសអង្អែល ពី​មនុស្ស​ជា​ដៃគូ គួបផ្សំ​នឹង​ការ​មាន ទំនុកចិត្ត​ជឿជាក់ វា​ជា​កម្លាំងចិត្ត មួយ​យ៉ាងសំខាន់ ជួយ​រុញច្រាន​ឲ្យ​អ្នក​ទាំងពីរ បោះជំហាន​ឆ្លង​ផុត រឿងរ៉ាវ​អាក្រក់​ទាំង​ប៉ុន្មាន ទៅបាន​យ៉ាង​រលូន ហួស​ពី​ការ​ស្មាន​ទុក​។

​មានន័យថា សិច​ក្នុងស្ថានភាព​អារម្មណ៍​ស្រឡះ​ល្អ ឯ​វិធី​នៃ​ការងារ​សិច​របស់​អ្នក គ្មាន​ឧបសគ្គ​មករា​រាំង​ដែរ​។ ផ្ទុយទៅវិញ ប្រសិនបើ​ពេលនោះ អ្នក​មិនអាច​ទប់ទល់ ជាមួយ​អារម្មណ៍​កំពុង​សោកសៅ ប្រកប​ដោយហេតុ និង​ផល​នោះទេ ផល​ដែល​នឹង​ទទួលបាន តាម​ក្រោយ អាចមាន​ផល​ផ្ទុយស្រឡះ ពីគ្នា​ដូច​មេឃ​និង​ដី​។ ដូច្នេះ​អ្នក​គួរ​សួរ​ខ្លួនឯង ឲ្យ​បាន​ច្បាស់ មុនពេល​ចាប់​ផ្តើមធ្វើ កុំ​អន្ទះសារ​ប្រញាប់ប្រញាល់ ក្នុងការ​សម្រេចចិត្ត ព្រោះ​បើ​ពុំ​ដូច្នោះ​ទេ បញ្ហា​ដែល​អ្នក​ប្រាថ្នា នឹង​ចៀស​ចេញ​ឲ្យ​ផុតពី​វា​នោះ នឹង​បាន​ជួប​កាន់តែ​ធ្ងន់ លើស​ដើម​ជាមិនខាន​៕

Wat 09034 Wat 09035

 

Loading...