ការ​​ស្រូប​​ក្លិន​ពិ​ដោរ​​ខ្លួន​ប្រាណ និង​​រស​ជាតិ​​ប្រ​ដាប់​ភេទ នាំ​ឲ្យ​គូ​​ស្នេហ៍​​​រឹត​​​តែ​​​ផ្អែម​​​ល្ហែម
​ដោយ វត្តភ្នំ ម៉ោង 19:12
ថ្ងៃទី1 ខែAugust ឆ្នាំ2014
សិល្បៈកម្សាន្ត, សុខភាព និងសម្រស់

​រាជធានី​ភ្នំពេញ ៖ ត​ម្រេក​​ត្រ​អាល​​ផ្លូវ​ភេទ មាន​​ក​ម្រិត​​ខុស​ៗ​​គ្នា រី​ឯ​​វិញ្ញា​ណ​​ទាំង​​ប្រាំ ក៏​​ពាក់​ព័ន្ធ​​ផង​ដែរ ហើយ​​ការ​​ប៉ះ​​ស្ទាប ប​បោស​អ​ង្អែល ដើរ​តួ​នា​ទី​​សំ​ខាន់ ចក្ខុ​វិញ្ញា​ណ​​ដើរ​តួ បង្កាត់​​ភ្លើង​តណ្ហា និង​​បង្ក​​ប្រ​តិ​កម្ម​​តប​ត​។ គូ​ស្នេហ៍​​​​​រឹ​ត​​តែ​​ផ្អែម​​ល្ហែម ពេល​​​បានកៀក​​កើយ​​គ្នា និង​ស្រូប​ក្លិនពិដោរ ពីគ្នា​ទៅវិញទៅមក ជាពិសេស​នៅលើ​ស្បែក ខ្លួនប្រាណ សក់​ក្បាល និង​រសជាតិ ប្រដាប់ភេទ​ជាដើម ហើយ​នៅពេល​ប្រ​ព្រឹ​ត្ដិ​ល្បែង​លើ​គ្រែ​នេះ ផ្នែក​ខ្លះ​នៃ​សព៌ាង្គកាយ មាន​តួនាទី​មិនអាច​ខ្វះ​បាន​។​

មនុស្ស​ភាគច្រើន​គិតថា ជីវភាព​ផ្លូវភេទ​ត្រឹមតែ ផ្ដល់ឱ្យ​គ្នា​ទៅវិញទៅមក នូវ​ការ​ត្រេកត្រអាល​ផ្លូវភេទ  ត្រង់​ប្រដាប់ភេទ របស់​មនុស្ស​ស្រី និង​របស់​មនុស្ស​ប្រុស​តែប៉ុណ្ណោះ​។ ប៉ុន្ដែ​មិនត្រូវ បំភ្លេចចោល​បំណែក​ផ្សេងទៀត នៃ​សព៌ាង្គកាយ​ដែល​ចូលរួម ផ្ដល់​សេចក្ដីសុខ​ផ្លូវភេទ ប្រកបដោយ​ឱជា​រស​ស្នេហ៍ សម្រាប់​ដៃគូ​រួមភេទ​នោះទេ ហើយ​យើង​គួរតែ​ស្វែងយល់​ពី​តំបន់​សម្រើប មួយចំនួន​របស់​មនុស្ស​ស្រី​ផងដែរ​។​

តំបន់​សម្រើប គឺជា​ផ្នែក​ទាំងឡាយ​នៃ​សព៌ាង្គកាយ ដែល​ការ​ភ្ញោ​ច ឬ​បបោសអង្អែល វា​អាច​បង្ក​ជាការ​ស្រើបស្រាល ត្រេកត្រអាល និង​សេចក្ដីសុខ​ផ្លូវភេទ ដល់​កំពូល​បាន​។ តំបន់​ទាំងនេះ មាន​រចនាសម្ព័ន្ធ​ពិសេស​ម្យ៉ាង ដែល​គ្របដណ្ដប់​ទៅដោយ​ស្បែក ប្រជុំ​ទៅដោយ​ចុង​ក​ញ្ចំ​ប្រសាទ​។ នៅ​ស្រទាប់​សើរ​ស្បែក​នេះ មាន​ប្រសាទ​ទទួល​ពិសេស ងាយ​រង​ការរសើប ត្រេកត្រអាល ឬ​ស្រើបស្រាល​ពី មជ្ឈដ្ឋាន​ខាងក្រៅ​។​

តំបន់​សម្រើប​ប្រភេទ​ទី ១ របស់​ស្ដ្រី មាន​ពី​រក​កន្លែង គឺ​គ្លី​តូ​រី​ស (​ធ្ដេ​ញ​) និង​ទ្វារមាស​(​យោនី​)​។ គ្លី​តូ​រី​ស មានការ​ស្រើបស្រាល ដោយ​ការ​បបោសអង្អែល ការ​ត្រដុស ឬ​ឈ្លី​។ ចំណែកឯ​យោនី​វិញ មិនមាន​ប្រព័ន្ធ​ប្រសាទ​សម្រើប កើតមាន​ដោយ​ការប៉ះពាល់ ឬ​ស្ទាបអង្អែល​នោះទេ​។ ប៉ុន្ដែ​យោនី​ងាយ​ទទួល សម្រើប​ស្រើបស្រាល ដោយសារ​ការរីក​ប៉ោង នៃ​ជញ្ជាំង​ទ្វារមាស ទៅដោយ​ឈាម និង​ការ​កន្ដ្រាក់​សាច់ដុំ​ទ្វារមាស​ផងដែរ បូក​រួមទាំង​ប្រតិកម្ម​សាច់ដុំ ដែល​រុំ​ផ្អោប​ផ្នែក​ជម្រៅ នៃ​ទ្វារមាស ឬ​សរសៃពួរ សាច់ដុំ​ដែល​ប្រ​យោង​យោនី ទៅនឹង​ប្រអប់​ពោះ​ផងដែរ​។ បណ្ដុំ​ដ៏​ស៊ាំ​ញ៉ាំ​នេះហើយ ជម្រុញ​ដល់​ការទទួល​សេចក្ដីសុខ​កំពូល ពេល​ស៊ក​ប្រដាប់ភេទ ឬ​លិង្គ​បុរស​ចូល​។ សេចក្ដីសុខ​កំពូល​នេះ មិន​ជាប់​ពាក់ព័ន្ធ ទៅនឹង​គ្លី​តូ​រី​ស​នោះទេ​។​

​តំបន់​សម្រើប​ទី ២ របស់​ស្ដ្រី​ស្ថិតនៅលើ​ស្បែក និង​ភ្នាស​មុយ​កឺ ដែល​លាតសន្ធឹង ពី​ថ្ងាស​ក្រោម​ក្បាលពោះ ឆ្ពោះទៅ​ជ្រលង​ច្រវែប​កំប៉េះគូទ ដោយ​រាប់​ចេញពី​មាត់ទ្វារ​មាសធំ មាត់ទ្វារ​តូច ច្រកចូល​យោនី ម្ដុំ​សាច់ដុំ​ក្បែរ​រន្ធ​គូទ និង​ច្រកទ្វារ​លាមក​។ សុដន់ និង​ក្បាលដោះ ក៏​ជា​តំបន់​សម្រើប​ប្រភេទ​ទី ២ ដែរ​។ តំបន់​សម្រើប​ទាំងនេះ ងាយ​ស្រើបស្រាល ដោយ​ការ​បបោសអង្អែល ឬ​ការ​ត្រដុស​។​

សព៌ាង្គកាយ​យើង​ទាំងមូល ពេល​ទទួល​ការ​បបោសអង្អែល បែប​ដាស់​អារម្មណ៍​ត្រេកត្រអាល ដោយ​ទ្វារមាស​សើម​។ មនុស្សពេញវ័យ​គ្រប់រូប មិនមាន​ស្ថានភាព ត្រេកត្រអាល​ដូចគ្នា​ឡើយ​។ អ្វីៗ​ទាំងអស់​អាស្រ័យ ទៅលើ​អំណោយផល​ពី​កំណើត និង​ការ​ហាត់រៀន​។ អ្នកខ្លះ​ងាយ​មាន​សម្រើប ជាង​អ្នក​ខ្លះទៀត ដូចជា​ករណី​អ្នកខ្លះ​រសើប អ្នកខ្លះ​ទៀត​មិន​រសើប​ជាដើម​។ ស្បែក​លើ​រាងកាយ​ទាំងមូល អាច​ចាត់ទុកជា​តំបន់​សម្រើប​ប្រភេទ​ទី ៣ ដូចជា​កំប៉េះគូទ ស្លឹកត្រចៀក កញ្ចឹងក ក្បាលពោះ ដៃ​ជាដើម ហើយ​ស្ដ្រី​មាន​តំបន់​សម្រើប ច្រើនជាង​បុរស​។​

ជីវភាព​ផ្លូវភេទ សុខ​ស្រួល​ដល់​កំពូល អាស្រ័យទៅលើ សព៌ាង្គកាយ​ផងដែរ​។ ការ​ដាស់​សម្រើប ត្រូវការ​ពេលវេលា ប្រៀបដូចជា​ម្ដាយ​ត្រូវការ ពេល​ព្រ​លួង​កូន​។ ចំពោះ​គូស្នេហ៍​ថ្មីថ្មោង ល្អូកល្អិន​នឹង​គ្នា ច្រើនតែ​ចំណាយពេល​សាសង និង​បបោសអង្អែល​គ្នា ទៅវិញទៅមក​។ បើ​យើង​ចង់បាន​សុភមង្គល​ផ្លូវភេទ  ត្រូវ​ចំណាយពេល​រៀន អំពី​សព៌ាង្គកាយ ជាពិសេស​កាយវិការ ពីគ្នា​ទៅវិញទៅមក តើ​ម្នាក់ៗ​ចង់បាន​អ្វី ចូល​ចិ​ត្ដ​កាយវិការ​បែបណា​៕

Wat 14112

Loading...