សូមកុំលូករន្ធ​​ប្រដាប់ភេទលេង​​តាម​ចិត្ត​​ ទោះ​ជា​​តក់​ក្រ​ហល់ ក៏​​មិន​ត្រូវ​​ហែក​​លី​​អូ​របស់នាង
​ដោយ វត្តភ្នំ ម៉ោង 20:27
ថ្ងៃទី27 ខែJune ឆ្នាំ2014
សិល្បៈកម្សាន្ត, សុខភាព និងសម្រស់, អន្តរជាតិ

​រាជធានី​ភ្នំពេញ ៖ រឿង​រ៉ាវ​​លើ​​គ្រែ មាន​​ច្រើន​​បែប​យ៉ាង គ្មាន​អ្វី​​ត្រូវ​​ខ្មាស់​អៀន ក្នុង​ការ​​និ​យាយ​​ពី​​រឿង​នេះ​​ទេ ហើយ​​ដើ​ម្បី​​ដុត​​ភ្លើង​ត​ណ្ហា ឲ្យ​​ឆេះ​​រោល​រាល ក៏​​មិន​ត្រូវ​ចាប់​​ហែក​​ខោ​លី​​អូ​ រ​បស់​​នាង​​ឡើយ ព្រោះ​នេះ​​ពុំ​មែន​​ជា​​ឆាក​​ឈុត ស្នេហ៍​​លើ​​គ្រែ​​ក្នុង​កុន​ទេ​។ អ្នក​ត្រូវ​ដឹងថា ស្ត្រី​ចំណាយ​ប្រាក់​យ៉ាងហោច ១០​ដុល្លារ សម្រាប់​ទិញ​ខោ​លី​អូ ដ៏​សិច​ស៊ី ដើម្បី​ផ្គាប់ចិត្ត​អ្នក​។​

​ជាជាង​ការចាប់​ហែក​ដោយ​កំរាល បុរស​គួរតែ​ធ្វើ​ចលនា បបោសអង្អែល មុននឹង​ស្រាតខោ​លី​អូ នាង​ថ្នមៗ ហើយ​គ្រវែង​ទៅ​កម្រាល​ឥដ្ឋ​យ៉ាង​សិច​ស៊ី ខណៈពេល​កំពុង​បញ្ឆេះ​ភ្លើង​ស្នេហ៍​លើ​គ្រែ​។ ប្រសិនបើ​អ្នក ស្ថិតនៅ​ទី​លួចលាក់ និង​មិនមាន ពេលវេលា​ច្រើន ក្នុង​សមរភូមិ​សិច​ទេ អ្នក​អាច​ទាញ​ផ្នែក​ខាងក្រោម នៃ​ខោស្លីប​របស់​នាង ទៅ​ជ្រុង​ម្ខាង​នៃ​គល់ភ្លៅ មុននឹង​ស៊ក​អាវុធ វាយប្រហារ​។ ធ្វើ​ដូច្នេះ នាង​នឹង​អាច​ទាញ​វា មក​គ្រប​តំបន់ត្រីកោណ​បាន​ភ្លាមៗ ក្នុងករណី​មាន​មនុស្ស មក​រំខាន​ដំណើរ ឡើងឋានសួគ៌​នេះ​។​

​កុំ​និយាយ​ឮៗ​ដូច​នៅក្នុង​រឿង​សិច ៖ ជួនកាល​ពាក្យពេចន៍ ដែល​និយាយ​ចេញមក អាច​រំខាន​អារម្មណ៍​ស្រើបស្រាល នាពេល​ប្រតិបត្តិការ លើ​គ្រែ​របស់​ស្ត្រី​ទៅវិញ​ទេ​។ ស្ត្រី​ភាគច្រើន​មិន​ចូលចិត្ត​ដៃគូ ដែល​ប្រើ​ភាសា​អាសអាភាស ឬ ស្មោកគ្រោក​ឡើយ ជាពិសេស​នោះ ការនិយាយ​ឮៗ​តែម្តង​។ ពួកនាង​ចង់បាន​ត្រឹមតែ ការប្រើ​សញ្ញា បញ្ជាក់​ពី​អារម្មណ៍​របស់​បុរស តាមរយៈ​ខ្សែ​ភ្នែក និង​ការនិយាយស្តី ពីរោះ​បែប​សិច​ស៊ី​ជាង​។​

​មិនត្រូវ​រួមភេទ ក្រៅពី​រន្ធ​យោនី​ឡើយ ៖ ទោះបី​ជាការ​រួមភេទ តាម​រន្ធ​គូថ មាន​លក្ខណៈ​ប្លែក​ចម្លែក​អារម្មណ៍​ក្តី តែ​ស្ត្រី​ភាគច្រើន មិន​ប្រាថ្នា​វា​ឡើយ​។ ដូច្នេះ​អ្នកជា​ដៃគូ មិនត្រូវ​អត្តនោម័ត​លើ​រឿងនេះ តែឯង​ឡើយ លុះត្រាតែ​មានការ យល់ព្រម​ពី​នាង ជាមុន​ផងដែរ ប្រសិនបើ​ចង់បាន​បែប​នោះ​។ កុំថាឡើយ​អ្នក​ចង់ ប្រើ​អាប្អូន​តូច ទៅ​ដាក់​ក្នុង​រន្ធ​គូថ​នាង នោះ​សូម្បីតែ​ការយក​ម្រាមដៃ ទៅ​ដាក់​ទីនោះ ក៏​ពុំគប្បី​សាកល​មើល​ដែរ ប្រសិនបើ​នាង មិន​អនុញ្ញាត​។ តែ​ប្រសិនបើ នាង​មានបំណង ចង់​សាកល្បង​នោះ អ្នក​ក៏ត្រូវ​ប្រើ​សារធាតុ ដូចជា​ទឹករំអិល​បន្ថែម និង​ប្រតិបត្តិការ ដោយ​ចលនា​យឺតៗ​ផងដែរ ហើយ​បើ​នាង​សុំ​ឲ្យ​ឈប់ គឺ​ត្រូវតែ​ឈប់​ភ្លាម​។​

​កុំ​ព្យាយាម​សួរ សំណួរ​ច្រើនពេក ៖ «​តើ​អូន​ពេញចិត្ត​ទេ​?  តើ​វា​ល្អ​ទេ​?  អូន​យល់ស្រប​ទេ សម្រាប់​រឿងនេះ​? »​ទាំងអស់នេះ​គឺជា​សំណួរ បញ្ជាក់​ដ៏​រំខាន​បំផុត នៅ​អំឡុងពេល​រួមភេទ​។ ការព្យាយាម​ស្វែងយល់ ភាសា​កាយវិការ ឬ ទឹកមុខ​នាង និង​យល់​ពី​តម្រូវការ ជាក់ស្តែង​របស់​នាង នាពេល​ប្រតិបត្តិការ​នោះ គឺជា​វិធីសាស្ត្រ​ល្អ​បំផុត​។ ជាទូទៅ​ស្ត្រី​តែង ប្រើ​ទឹកមុខ​សម្តែង​ពី​អារម្មណ៍​ខ្លួន ឬ ប្រើ​កាយវិការ​នានា​ដូចជា ការ​ច្រាន​ខ្លួន​អ្នកចេញ ស្តែង​ពី​អារម្មណ៍​មិន​ពេញចិត្ត ឬ មិន​ចង់​ឲ្យ​បន្ត តែ​ប្រសិនបើ​នាង មិនបាន​ប្រើស​ញ្ញា​អ្វី ឬ​ទាញ​ស្រវាឱប​អ្នក ផ្អឹប​យ៉ាង​ពេញទំហឹង​នោះ វា​ជាស​ញ្ញាណ​មួយ​បង្ហាញថា នាង​ពេញចិត្ត នឹង​ក្បាច់​នោះ​ហើយ ដូច្នេះ​អ្នក​ត្រូវតែ​បន្តទៀត​។​

​កុំ​យក​លិង្គ មក​កូរ​ក្នុង​រន្ធ​យោនី ៖ មនុស្ស​មួយចំនួន​ជឿថា ការយក​លិង្គ​មក រុក​រុល​ចុះឡើង ដោយ​ធ្វើ​ចលនា ដូចជា​សរសេរ​លេខ ៨​នោះ អាចធ្វើ​ឲ្យ​ស្ត្រី​ស្រើបស្រួល រមួលខ្លួន​។ តែ​ទោះជា​យ៉ាងណា ការប្រតិបត្តិ​នេះ ត្រូវ​ប្រព្រឹត្ត​តែ​ម្តងម្កាល បាន​ហើយ​។ ប្រសិនបើ​នាង​ពិតជា ចូលចិត្ត​ការ​កូរ​លិង្គ​ក្នុង​រន្ធ​យោនី​នោះ អ្នក​អាច​ប្រើ​ក្បាច់​ជិះសេះ ដើម្បី​ទុក​ឱកាស ឲ្យ​នាង​ជា​អ្នកបញ្ជា​ចង្កឹះ​លេខវិញ​។​

​កុំ​ខាំ​ទាញ​ក្បាលដោះ​នាង​ខ្លាំងៗ ៖ ការព្យាយាម​យក​មាត់ ទៅ​បៅដោះ ឬ​ខាំ​ក្បាល​សុដន់​ស្ត្រី​ច្រើនដង​ពេក ខណៈពេល​រួមភេទ នឹងធ្វើ​ឲ្យ​ស្ត្រី មាន​អារម្មណ៍​ថា ខ្លួនឯង​កំពុងតែ​បំបៅ​ដោះ​កូន អ៊ីចឹង​ដែរ​។ ប្រការ​ដែល​ល្អ​នោះ គឺ​គ្រាន់តែ​ប្រើ​អណ្តាត​ទៅ​ត្រដុស លិទ្ធ​លើ​បរិវេណ​នោះ​ដើម្បី​ដាស់​អារម្មណ៍ នាង​បាន​ហើយ​។ មាន​ស្ត្រី​ខ្លះ​ពេញចិត្ត ឲ្យ​គូស្នេហ៍​យកដៃ ច្បិច​ក្បាលដោះ​តិចៗ ឬក៏​ខ្លាំង​ក៏មាន ដើម្បី​ដាស់​អារម្មណ៍​សិច​ពួកគេ ឲ្យ​កើតឡើង​។ ដូច្នេះ​អ្នក​ត្រូវតែ​ធ្វើការ​ស្ទាបស្ទង់ មុននឹង​អនុវត្ត វាយលុក​ចុង​សុដន់​។​

​កុំ​ប្រើ​ស្នៀត​ផ្លុំ​ខ្យល់ ចូល​រន្ធ​យោនី ៖ ការធ្វើ​បែបនេះ​មិន​ត្រឹមតែ ធ្វើ​ឲ្យ​នាង​អស់​អារម្មណ៍​ទេ ថែមទាំង​ផ្ដល់នូវ​ភាព​រមាស់ ឬ​ក្រហល់ក្រហាយ លើ​ទ្វារមាស និង​ឈានទៅដល់ មាន​គ្រោះថ្នាក់​កម្រិតណា មួយ​ជាមិនខាន​។ សុំ​សាកល្បង​ប្រើ​អណ្តាត​លិទ្ធ លើ​បរិវេណ មាត់​ទ្វារមាស វិញ ប្រសើរ​ជាង​។​

​កុំ​វាយលុក​យូរពេក ឬ​ឆាប់​ពេក ៖ សកម្មភាព​លើ​គ្រែ ដែល​ល្អ​នោះ គឺមាន​រយៈពេល​ចន្លោះ​ពី ១០​នាទី​ទៅ ៣០ នាទី​។ តែ​ប្រសិនជា វា​មាន​រយៈពេល​តិចជាង ១០​នាទី​នោះ​មិនល្អ​ឡើយ​។ ចំណែក​សកម្មភាព ដែល​ប្រើ​រយៈពេល​យូរ លើសពី​កន្លះ​ម៉ោង​ទៅនោះ វា​នឹង​បង្កើត​ឲ្យ​មាន​ភាព​ធុញទ្រាន់ និង​មានការ​ឈឺចាប់ ជាមិនខាន​ឡើយ​។​

​កុំ​ប្រើ​ម្រាមដៃ​ច្រើន​ញ៉ុ​ក​ទ្វារមាស ៖ យោនី​ស្ត្រី​ពុំមែន​ជា​រន្ធ សម្រាប់​លូក​លេង តាមចិត្ត​ឡើយ​។ ការព្យាយាម យក​ម្រាមដៃ​ច្រើន ទៅ​ញ៉ុ​ក​ទ្វារមាស​ស្ត្រី វា​មិន​សមរម្យ​ឡើយ​។ គួរ​ប្រើតែ​ម្រាម​១ ឬ ២​ដើម្បី​រុករក​ចំណុច​សម្រើប G-spot ឬ ដើម្បី​បញ្ឆេះ​ភ្លើងតណ្ហា របស់​ស្ត្រី​តាមរយៈ ការធ្វើ​ឲ្យ​ចេញ​ទឹករំអិល មុននឹង​ស៊ក​លិង្គ​។ តែ​អ្នក​ក៏ត្រូវ​ប្រាកដ​ដែរ​ថា ប្រើ​វា​រុក​ក្នុង​ជម្រៅ​ប៉ុនណា ទើប សមរម្យ​ផងដែរ​។​

​កុំ​ភ្លេច​បបោសអង្អែល​មុន​វាយលុក ៖ មនុស្ស​ស្ត្រី​មិនមែន ជា​ឧបករណ៍​ឬ យានយន្ត ដែល​អ្នក​ត្រូវ​ចាក់សោ បញ្ជា​តាមចិត្ត​ចង់​នោះឡើយ​។ ដូច្នេះ​បុរស ត្រូវ​ព្យាយាម​ប្រើ​ស្នៀត លួងលោម​បបោសអង្អែល​នាង នាគ្រា​ដំបូង​ជាមុនសិន មុននឹង​វាយលុក​។ ប្រសិនបើ​អ្នក​ប្រញាប់ប្រញាល់ សម្រុក​ពេក​នោះ អ្នក​ពិតជា​មិនអាច ដល់​ត្រើយ​​ដូច​ប្រាថ្នា​នោះទេ​។ អ្នក​ត្រូវ​ប្រើ​វិធីសាស្ត្រ​សន្សឹមៗ កុំ​បំបោល​ក្រែង​ពុំ​ដល់ ដូច​ប្រាថ្នា​ទើប​ល្អ​។ បុរស​ជា​ដៃគូ គប្បី​រិះរក​វិធីសាស្ត្រ​យ៉ាងណា ពន្យារពេល​ឲ្យ​នាង បាន​ស្រួល​រមួលខ្លួន​សិន មុននឹង​ឡើងឋានសួគ៌​ខ្លួនឯង​៕

Wat 120110 Young woman looking at man in bedroom, rear view of man, low section

Loading...