យល់​ដឹង​ពី​ពេល​​វេ​លា​​ដែល​​នាំ​​ឲ្យ​​ការ​​រួម​​រ័ក មាន​​ភាព​​​ស្រៀវ​​​ស្រើប និង​​​រំជើប​​រំជួល​​​បំ​​ផុត​
​ដោយ វត្តភ្នំ ម៉ោង 20:29
ថ្ងៃទី29 ខែMay ឆ្នាំ2014
សិល្បៈកម្សាន្ត, សុខភាព និងសម្រស់

​រាជធានី​ភ្នំពេញ ៖ សិច​​ជា​​រឿង​​ធម្ម​ជាតិ ដែល​​គេ​​ប្រើ​ប្រាស់ ក្នុង​ការ​​បន្ត​​ពូជ  ដូ​ច្នេះ​​ស​កម្ម​ភាព និង​​ពេល​វេ​លា នៃ​​ការ​​មាន​​សិច​​ក៏​មាន សារៈ​សំ​ខាន់​​មិន​តិច​​នោះ​ដែរ ព្រោះ​​ក្នុង​​រយៈ​ពេល​​នី​មួយៗ ក៏​វា​​មាន​​រួម​ទាំង​​ចំណុច​​ល្អ និង​ចំណុច​អាក្រក់ ​នៃ​ភាពស័​កិ្ត​សម ​ដែល​ខុសប្លែកគ្នា​។ នៅពេលនេះ យើង​ក្រឡេក​មក​មើល​ទាំងអស់គ្នា​ថា តើ​សិច​នៅពេលណា ដែល​បង្កើតបាន​នូវ​ភាព​ស្រៀវ​ស្រើប​និង​រំជើបរំជួល សម្រាប់​អ្នក​បំផុត​នោះ​។​

១-​ពេលព្រឹក ៖ ចាត់ទុកថា ជា​ពេលវេលា​ដែល​ស័ក្តិសម យ៉ាង​ក្រៃលែង​សម្រាប់​មនុស្ស ដែលមាន​អារម្មណ៍ តប់ប្រមល់​។ ក៏​ប៉ុ​នែ្ត​ថា វា​ស័​កិ្ត​សមជា​មួយ​អ្នក ដែល​ត្រូវការ​ដាស់​សិច ឲ្យ​មាន​ភាព​វៀស​វៃ​ទាក់ទាញ​ចិត្ត ដោយ​ភាព​ស្រស់បស់​។ ការ​មាន​សិច ក្នុងខណៈដែល ពាក់កណ្តាល​ដេកលក់ ពាក់កណ្តាល​ភ្ញាក់ ក៏​មិនអា ក្រក់ តែ​ត្រូវ​សន្សឹមៗ​ឲ្យ​ដំណើរ​ទៅមួយៗ​។ កុំ​ដាស់​អូសទាញ​គេ ឲ្យ​ប្រញាប់ប្រញាល់ តោង​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់ៗ ព្រោះ​រាងកាយ​គេ​នៅ​រឹង​នៅឡើយ​។ អ្នក​តោង​តែង​កំដៅ​ម៉ាស៊ីន ឲ្យ​យឺតៗ​សន្សឹមៗ​ឲ្យ​ក្តៅ​ឡើង​ម្តង​បន្តិចៗ ដើម្បី​ភ្ញោ​ច​អារម្មណ៍​ទាក់ទាញ​ចិត្ត​ឲ្យ​ល្អ​នោះ មិនយូរប៉ុន្មាន​ទាំង ចៅហ្វាយ​និង​កូនចៅ ក៏​ចាប់ផ្តើម​បំពេញ ការងារ បានល្អ​ឥតខ្ចោះ​។​

២-​ពេល​ថ្ងៃ ៖ ពេល​ថ្ងៃ​ដែលជា​ថ្ងៃ​ឈប់សម្រាក​បែបនេះ ដោយ​អ្នក​និង​ដៃគូ បាន​ទទួលទានដំណេក​ឆ្អែត នៅពេល​ថ្ងៃនោះ​ហើយ ដែល​អ្នកនឹង​គេ អាច​នឹង​បន្ថែម​ឱរស​នៅលើ​គ្រែ ដំណេក​ជំនួស​អាហារ​ពេលព្រឹក ព្រោះ​ការ​មាន​សិច នៅក្នុង​រយៈពេល​នេះ វា​នឹង​ជួយ​ឲ្យ​ចរន្តឈាម​ហូរ​បានល្អ​។​

៣-​ពេល​រសៀល ៖ បន្ទាប់ពី​អ្នក​ទាំងពីរ ទើបនឹង​បាន ទទួលទាន​អាហារ​ពេល​ថ្ងៃ មិនយូរប៉ុន្មាន​នោះ កំឡុង​ពេលនេះ​រាងកាយ​របស់​អ្នក កំពុងតែ​ត្រាំត្រែង ទៅនឹង​ការ​លម្អិត​អាហារ ដូច្នេះ វា​មិនមែន​ស័​កិ្ត​សម នឹង​ការ​មាន​សិច​នោះទេ​។​

៤-​ពេល​ល្ងាច​ក្រោយពី​ចប់​ម៉ោង​ការងារ ៖ បើ​យោងតាម​ការពិសោធន៍ របស់​ក្រុម​ជំនាញ គេ​បាន​រកឃើញថា ក្នុង​ពេលវេលា​ខាងលើនេះ រាងកាយ​របស់​បុរស មានការ​ផលិត​ស្ពែ​ម ចេញមក​យ៉ាងច្រើន​បំផុត ទើប​វា​ក្លាយទៅជា​រយៈពេល ដែល​បុរស​មាន​ប្រសិទ្ធភាព ខ្លាំង​បំផុត​ក៏​អាច​ថា​បាន​។ ដូច្នេះ​ប្រសិនបើ​អ្នក ចង់បាន​កូន អ្នក​អាច​នឹង​បញ្ជូន​សញ្ញា​គ្នា ក្នុងពេល​វេលា​នេះ ស័​កិ្ត​សមជា​ទីបំផុត​។​

៥-​ពេល​ក្បាល​ព្រលប់ ៖ ក្នុង​រយៈពេល​នេះ រាងកាយ​ក៏​ផលិត​អ័រម៉ូន នៃ​ភាព​សុខ​ស្រួល​ចេញមក​ច្រើន​ដូចគ្នា ទើប​វា​ស័​កិ្ត​សម​ទៅនឹង​អារម្មណ៍ ក្នុងការ​ប្រលោម​លួងលោម បបោសអង្អែល​ឲ្យ បាន​ច្រើន​បំផុត​។ អ្នក​គួរតែ​ចាប់ផ្តើម ដោយ​បរិយាកាស រ៉ូ​មែន​ទិ​ក តន្ត្រី​ដែលមាន​សំឡេង​ស្រា​ល្អៗ​និង​ស្ទាបអង្អែល ដើម្បី​ពន្យុះ​អារម្មណ៍​របស់គេ ឲ្យ​ពុះកញ្ជ្រោល​ឡើង ព្រោះ​វា​ជា​ចន្លោះពេល​ដ៏​ល្អជា​ទីបំផុត ក្នុងការ​មាន​សិច ដែល​ស្រើបស្រាល មិនអាច​បំភ្លេច​មិនបាន​៕

Wat 171020

Loading...