សុ​ដន់​​មូល​ក្លំ​​របស់​​ស្ត្រី មាន​​រំញោច​​ដាស់​​អារម្មណ៍​​ស្រៀវ​​ស្រើប ឲ្យ​​នឹក​ឃើញ​​ការ​រួម​​ភេទ​
​ដោយ វត្តភ្នំ ម៉ោង 20:06
ថ្ងៃទី28 ខែMay ឆ្នាំ2014
សិល្បៈកម្សាន្ត, សុខភាព និងសម្រស់

​រាជធានី​ភ្នំពេញ ៖ ហេតុ​អ្វី​​បាន​ជា​​បុរសៗ ចូល​ចិត្ត​​សម្លក់​សម្លឹង មើល​​ដើម​ទ្រូង​​ស្ត្រី ឲ្យ​​តែ​មាន​​ឱ​កាស​ ? ជា​ការ​​ពិត​ណាស់ មនុ​ស្ស​​ភាគ​ច្រើន​​បាន​គិត​​ថា នេះ​​គឺ​ជា​ធម្ម​ជាតិ​​ដែល​ជា សារ​ជាតិ​​ធម្ម​តា​​របស់​​មនុស្ស​​ប្រុស​​ទៅ​ហើយ ប៉ុ​ន្តែ​​អ្វី​ដែល​​ជា​ការ​​ពិត​​នោះ យើង​ទាំង​អស់គ្នា នៅតែមាន​មន្ទិលសង្ស័យ​ដដែល​។ មិន​តែ​ប៉ុ​ណ្ណោះ សូ​ម្បី​តែ​​អ្នក​វិទ្យា​សាស្ត្រ ក៏​​មិន​​ហ៊ាន​​អះ​អាង មួយ​រយ​​ភាគ​រយ អំពី​ការ​យល់​ឃើញ​​បែប​នេះ​​ដែរ​។

​ជា​ញឹកញយ​ក្រុមអ្នកតាមដាន បញ្ហា​សង្គម​បានត្រឹមតែ​បង្ហាញ ពី​កត្តា​មួយចំនួន ដែល​ពួកគេ​ជឿថា ជា​មូល​ហេតុដែល​បណ្តាល​ឲ្យ​បុរស ចូលចិត្ត​ដើមទ្រូង​ស្ត្រី​។ លោកស្រី Larry Young សាស្ត្រាចារ្យ​ផ្នែក​ព្យាបាល​ជំងឺផ្លូវចិត្ត នៅ​សាកលវិទ្យាល័យ​អ៊ី​មូ​រី បាន​ឲ្យ​ដឹងថា ការវិវឌ្ឍ​ន៍​របស់​ម​នុស្ស មានការ​ផ្សាភ្ជាប់​ទៅ​ខួរក្បាល តាំងពី​ពេល​ចាប់កំណើត​មកម្ល៉េះ​។ នៅពេលដែល​ម្តាយ​បំបៅ​ដោះ​កូន ចរន្ត​ខួរក្បាល​របស់​ទារក បាន​នឹង​កំពុង​វិ​វ​ឌ្ឍ ហើយក៏​ពង្រឹង​នូវ ភាពស្អិតល្មួត​រវាង​ម្តាយ​និង​កូន​។

​មិនតែប៉ុណ្ណោះ វា​ក៏បាន​បង្កើន​នូវ​ចំណូលចិត្ត របស់​ទារក​ចំពោះ ការ​បំបៅ​ដោះ របស់​ម្តាយ​ផងដែរ​។ ក្រៅពី​ការលើកឡើង​នេះ ការសិក្សា​ជាច្រើន​ទៀត បាន​រកឃើញថា នៅ​ផ្នែក​ខាងចុង​សុដន់ របស់​ស្ត្រី​មាន​រំញោច​ម្យ៉ាង ដែល​ផ្សាភ្ជាប់​នឹង​អារម្មណ៍​ផ្លូវភេទ ហើយ​រំញោច​នោះ គឺអាច​រត់​ទៅដល់​ប្រព័ន្ធ​កោសិកា​ខួរក្បាល ដែល​បញ្ជា​លើ​អារម្មណ៍​ផ្លូវភេទ​ស្រី្ត ។ នៅពេលដែល​មានការ​ប៉ះពាល់ ឬ​មានការ​ស្ទាបអង្អែល​ជាដើម​។ មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ នៅពេល​បំបៅ​ដោះ​កូន វា​ក៏​អាច​ជំរុញ​ឲ្យ​មាន រំញោច​បែបនេះ កើតឡើង​ផងដែរ​។

ចំណែក​បុរសៗ​វិញ ពួកគាត់​ក៏មាន​រំញោច​ផ្លូវភេទ ស្រដៀង​នឹង​ស្ត្រី​នេះដែរ ពេលដែល​គាត់​ប៉ះ ទៅលើ​នៅ​បរិវេណ​ចុង​សុដន់​របស់​ស្ត្រី​។ ហេតុ​ដូចនេះហើយ ទើបបានជា​វា​ធ្វើ​ឲ្យ បុរស​មាន​ចំណាប់អារម្មណ៍​ខ្ពស់ ចំពោះ​ដើមទ្រូង​នារី ។ ជាមួយគ្នានេះដែរ លោកស្រី Larry Young ក៏បាន​ពន្យល់​អំពី​ពាក្យ ចំណាប់អារម្មណ៍ លើ​ដើមទ្រូង នេះ​ផងដែរ​ថា  គឺជា​ការ​រំញោច​របស់ កោសិការ​ខួរក្បាល ដែល​កើតឡើង​នៅពេលដែល​បុរស ឈានដល់​វ័យ​ពេញកំលោះ ឬ​ពេញវ័យ​ក្នុងការ​រួមភេទ ហើយ​ការ​វិវឌ្ឍន៍​នៃ​វ័យ​នេះ ទាក់ទាញ​ឲ្យ​បុរស មាន​អារម្មណ៍​ផ្លូវភេទ បន្ទាប់​ឃើញ​ដើមទ្រូង​របស់​ស្ត្រី​៕

Wat breast Wat breast11 

 

Loading...