តំណម​ក្នុងការ​រួមភេទ​ពេល​ធ្លាក់​រដូវ ដែលជា​សញ្ញា​ភ្លើង​ក្រហម បន្ត​អនុវត្តន៍​ក្នុងសង្គម​ខ្មែរ​
​ដោយ វត្តភ្នំ ម៉ោង 21:55
ថ្ងៃទី20 ខែMarch ឆ្នាំ2014
ព័ត៌មានជាតិ, សុខភាព និងសម្រស់

​រាជធានី​ភ្នំពេញ ៖ មនុស្ស​​ស​ម័យ​បុរា​ណ មិន​​ថា ជន​ជាតិ​​ណា​ក៏​ដោយ សុទ្ធ​​តែ​មាន​​ជំ​នឿ ជា​មួយ​នឹង​​ស្ត្រី ពេល​ដែល​​ធ្លាក់​​រដូវ​​ប្រ​ចាំ​ខែ ពិ​សេស​​ការ​ប្រតិ​បត្តិ អំឡុង​ពេល​​ធ្លាក់​​មក​​រដូវ​តែ​ម្តង ហើយ​​ក្នុង​​ប្រ​ការ​ហាម​នី​មួយ​ៗ បាន​ធ្វើ​ឱ្យ​​ស្ត្រី​​ស​ម័យ​មុន បាន​ប្រតិបត្តិ​អស់កាល ជា​យូរលង់​មកហើយ មាន​ទៅតាម​ប្រទេស​នីមួយៗ ដោយមាន​លក្ខណៈ ខុសប្លែក​ពីគ្នា​ដូចជា ៖

១-​តាម​ជំនឿ​ជនជាតិ​ហិណ្ឌូ សម័យបុរាណ បាន​ត្រូវគេ​ត្រណម​ថា បើ​ស្ត្រី​ណា​មានការ​ធ្លាក់​រដូវ ក្នុងពេល​ណាមួយ នឹងត្រូវ​គេ​ឱ្យ​ចាកចេញ ទៅ​នៅក្រៅ​ផ្ទះ​ប្រហែ​ល ៣​ថ្ងៃ​។ ប៉ុន្តែ​សម្រាប់​នាពេល​បច្ចុប្បន្ន ត្រណម​នេះ ត្រូវបាន​សាបរលាប​ខ្លះៗ​ហើយ និង​កន្លែង​ខ្លះ​លែង​អនុវត្ត ទាំងស្រុង​តែម្តង​។ ក្រៅពីនេះ​ជនជាតិ​ហិណ្ឌូ នៅ​ក្នុង​គ្រួសារ​ដែល​ប្រកាន់ ភាព​តឹងរឹង​ខ្លាំង នៅមាន​ការហាម ស្ត្រី​ដែល​ធ្លាក់​មក​រដូវ ចូល​ផ្ទះបាយ ហាម​ចាប់​កាន់​អំបិល ហាម​ទៅ​វត្ត ហាម​ចូលរួម ក្នុង​ពិធី​សាស​នា ទាំងនេះ​ដោយសារ គេ​យល់ឃើញថា ពេល​ធ្លាក់​មក​រដូវ ជា​អំឡុង​ពេលដែល​កខ្វក់ ឬ​កើត​មកពី​នាង ប៉ា​ប៉ា ជា​តួអង្គ​ក្នុង​រឿងព្រេង​និទាន បាន​ចូល​ស្ថិតនៅក្នុង​ខ្លួន​ស្ត្រី​នោះ​។​

២-​ជនជាតិ​ក្រិច​បុរាណ មានជំនឿថា បើ​ស្ត្រី​ណា​ធ្លាក់​មក​រដូវ ត្រូវគេ​បណ្តេញ​ចេញពី​ភូមិ ព្រោះ​ចាត់ទុកថា ជាការ​មិនល្អ​។ នៅពេល​គេ​បណ្តេញ ចេញពី​ភូមិ គេ​បាន​សង់​ខ្ទម ទុកឱ្យ​ស្ត្រី​ទាំងនេះ​រស់នៅ​។ ជនជាតិ​ក្រិច បានដាក់​ឈ្មោះ ឱ្យ​ខ្ទម​នេះ​ថា ”​ខ្ទម​រដូវ​” ទុកឱ្យ​សម្រាក រហូត​ទាល់តែ​អស់​រដូវ ទើប​អនុញ្ញាតិ​ឱ្យ​វិល ទៅ​រស់នៅក្នុង​ផ្ទះសម្បែង​វិញ​។ ទម្លាប់​នេះ​គេ អនុវត្ត​រហូត​ទាល់តែ ស្ត្រី​ឈានចូល​ដល់​វ័យ​អស់​រដូវ ទើប​អាច​រស់នៅ​ផ្ទះសម្បែង លែង​វិល​ចូល​ខ្ទម​រដូវ ដូច​ស្ត្រី​ដទៃ​ទៀត​។​

៣-​ចំណែក​ជំនឿ​ជនជាតិខ្មែរ​បុរាណ ត្រូវបាន​គេ​ជឿជាក់ថា ការ​រូ​ម​ភេទ អំឡុងពេល​ធ្លាក់​រដូវ បង្ក​គ្រោះថ្នាក់ ដូចនេះ​ក្នុងអំឡុងពេល​ធ្លាក់​រដូវ ដែលជា​សញ្ញា​ភ្លើង​ក្រហម​នេះ គេ​មិន​ហ៊ាន​រួមដំណេក ជាមួយ​បុរស​ឡើយ​។ រហូត​ដល់ពេល​ពេលបច្ចុប្បន្ន ជំនឿ​បែបនេះ នៅ​បង្កប់​ជ្រៅ​ក្នុង ផ្នត់គំនិត ស្ត្រី​នៅឡើយ​ទេ​។​

៤-​តាម​ជំនឿ​ជនជាតិ​អ៊ីស្លាម មានការ​ហាម​ដល់​ស្ត្រី ដែល​ធ្លាក់​រដូវ ច្រើន​យ៉ា ង​ដូចជា​ហាម​ប៉ះពាល់ ដល់គ​ម្ពឺ​រ​អាល់កុល​អាន ឬ​កុំឱ្យ​ដើរកាត់​ព្រះវិហារ ឬ​ម៉ាស់​យ៊ី​ស ព្រោះ​គេ​មានជំនឿថា នឹង​បង្ក​ឱ្យ​ឈឺពោះ​ខ្លាំងក្លា ណាមួយ​កើតឡើង​។​

៥-​តាម​ជំនឿ​របស់​មនុស្ស​ជាច្រើន បាន​ជឿជាក់​ដល់​ស្ត្រី​ពេល​ធ្លាក់​រដូវ ដោយ​ហាម​ចូលក្នុង​ព្រះ​បរម​សិរី​រិ​ក​ធាតុ ទាំងឡាយ​។ ក្រៅពីនេះ​គេ​ហាម​បេះ​បន្លែ ផ្លែឈើ ក្នុងពេល​ធ្លាក់​រដូវ ដោយ​គេ​ជឿថា ស្ត្រី​កំពុងមាន​រដូវ បើកាលណា​បេះ បន្លែ​ផ្លែឈើ នាំឱ្យ​បន្លែ​ស្ងួត និង​ស្វិត​ងាប់ ខាត​ជា​អសារ​បង់​៕

Wat 200332

Loading...