ចុច​ Like ជួយ​គាំទ្រ << វត្តភ្នំ >>
  • ចំនួនអ្នក​ចូលអាន

    អានថ្ងៃនេះ 35620

    ថ្ងៃម្សិលមិញ63625

    សរុបអ្នកចូលអាន 27512644

  • ន​គរ​បាល​​ស្រុក​​សំ​ពៅ​​លូន ទ​ម្លា​យ​រឿង​​ប្រ​គល់​​ប្រាក់​​និង​​ស​ម្ភារៈ ដែល​​ដក​ហូត​​ពី​​អ្នក​លក់​​ថ្នាំ​ញៀន ទុក​​ឲ្យ​​ជី​ដូន​​ចិ​ញ្ចឹម​​​ចៅ​​តូច​ៗ ៤​​នាក់​
    ដោយ វត្តភ្នំ  ចេញ​ផ្សាយ ថ្ងៃទី 22 ធ្នូ, 2013  ម៉ោង 10:15 | ព័ត៌មានជាតិ, សន្តិសុខ និងសង្គម

    ​ខេត្តបាត់ដំបង ៖ នគរ​បាល​​ស្រុក​​សំ​ពៅ​​លួ​ន បាន​បង្ហា​ញ​​ឯក​សារ ដក​ហូត​​សម្ភារៈ​​ឆែក​ឆេរ​​ផ្ទះ អ្នក​លក់​​ថ្នាំ​ញៀន និង​​បាន​ប្រ​គល់​​ប្រាក់​​និង​​ស​ម្ភារៈ ឆែក​ឆេរ​​ជូន​​ជី​ដូន​ចាស់ ទុក​​ចិ​ញ្ចឹម​​ចៅ​​តូច​ៗ ៤​​នាក់​​ដោយ​​យល់​ថា ឪ​ពុក​ម្តាយ​ជាប់​​ពាក់​ព័ន្ធករណី​គ្រឿងញៀន គ្មាន​អ្នក​ថែ​រទាំ​កាលពី​ល្ងាច​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៣ នៅ​អធិការ​ស្រុក​សំពៅ​លូន មិន​ដូច​សំដី​ស្ត្រី​ឈ្មោះ ម៉ក់ សឿន ជា​ប្រពន្ធ​ជនសង្ស័យ ដែល​បាន​និយាយប្រាប់ អ្នកកាសែត​ពេល​វិលត្រឡប់ មក​ផ្ទះ​វិញ​នោះទេ​។​

    ​សូម​រំលឹកថា កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៣ មាន​ករណី​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់​ប្ដី​ប្រពន្ធ ករណី​លក់​ចែកចាយ​ថ្នាំញៀន និង​ដកហូត​បាន​យ៉ាម៉ា ៩​គ្រាប់ ដោយ​ឆែកឆេរ​ផ្ទះ ដកហូត​សម្ភារៈ​មួយចំនួន នៅ​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ហើយ​បញ្ជូន​ទៅកាន់ ការិយាល័យ​ជំនាញ និង​បាន​បន្ត​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។ ទាក់ទិន​ករណីនេះ ក៏មាន​លេចឮ​ព័ត៌មាន​ថា អធិការរង​ស្រុក​សំពៅ​លូន ស៊ីដាច់​លុយ​ខ្សែ​.​ក ខ្សែដៃ និង​ចិញ្ចៀន ពេល​ចុះបង្ក្រាប​គ្រឿង​ញៀន  ហើយ​អ្នកយកព័ត៌មាន បាន​ទំនាក់ទំនង​ចុច​ទូរស័ព្ទ ទៅ​លោក ឈិ​ត សេង ជា​អធិការ​ង​ស្រុក​សំពៅ​លូន តែ​គ្មាន​អ្នក​លើក ផ្ដល់​ការបំភ្លឺ​បកស្រាយ​។

    ​យ៉ាងណាក៏ដោយ សេនាធិការដ្ឋាន អគ្គស្នងការ​នគរបាល​ជាតិ បានចេញ​ដីការ​បញ្ជូន លេខ ០២៧​ដ​អ ចុះ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៣ ជូន​លោកស្នងការ នគរបាល​ខេត្តបាត់ដំបង ដើម្បី​ចាត់​ឲ្យ​អធិការដ្ឋាន នគរបាល​ស្រុក​សំពៅ​លូន ពិនិត្យ​ស្រាវជ្រាវ​ហើយ​បំភ្លឺ​ជូន បណ្ដាញសារព័ត៌មាន និង​សាធារណមតិ ព្រមទាំង​រាយ​ការ​ណ៍ ជូន​មក​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ តាមរយៈ​សេនាធិការ​វិញ​ក្នុងពេល​ឆាប់​នេះ​។​

    ​ទាក់ទិន​ករណីនេះ​លោក ពេជ្រ សា​រ៉ែ​ន អធិការ​ស្រុក​សំពៅ​លូន បានអោយដឹងថា ស្ត្រី​ឈ្មោះ ម៉ក់ សឿន អាយុ ២៦​ឆ្នាំ​ជា​ប្រពន្ធ​ជនសង្ស័យ ករណី​ចែកចាយ​ថ្នាំ​ញៀន ដែល​តុលាការ​សម្រេច ឲ្យ​វិល​ត្រឡប់មកផ្ទះ​វិញ បាន​និយាយ​នៅមុខ​នគរបាល​ថា នាង​បានផ្ដល់​ព័ត៌មាន ដល់​ក្រុមអ្នកកាសែត កាលពី​នៅជាប់​ក្នុងការ​សាក​សួរ នៅឯ​ខេត្តបាត់ដំបង​ថា មិនដឹង​ម្ដាយបង្កើត និង​ប្អូនប្រុស​នៅផ្ទះ បានទទួល​សម្ភារៈ​វត្ថុតាង ពី​នគរបាល​ស្រុក​សំពៅ​លូន វិញ​ហើយ​ឬ​នៅទេ​។​

    ​លោក ពេជ្រ សា​រ៉ែ​ន បាន​បញ្ជាក់ថា វត្ថុតាង​ដែល​ដកហូត កាលពី​ឆែកឆេរ​ផ្ទះ ករណី​ថ្នាំញៀន នៅ​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព​នោះ មាន​ប្រាក់​ថៃ​ចំនួន ៣០០០​បាត ប្រាក់​ដុល្លារ​ចំនួន ៦០៦​ដុល្លារ ប្រាក់​ខ្មែរ ៤​សែន​រៀល ខ្សែក​ពណ៌​ទង់ដែង មួយ​ខ្សែ រថយន្ត​ម៉ាក​នីសា​ន់​ពណ៌​ស មួយគ្រឿង និង​ម៉ូតូ​មួយគ្រឿង ទូរស័ព្ទដៃ​មួយ​គ្រឿង នគរបាល​សំពៅ​លូន បានប្រគល់​ទៅ​ឲ្យ​ឈ្មោះ ប្រាក់ មឿ​ន ភេទ​ស្រី អាយុ ៦០​ឆ្នាំ​ជា​ម្ដាយបង្កើត និង​ឈ្មោះ ឃី មករា ភេទ​ប្រុស អាយុ ២០​ឆ្នាំ​ត្រូវជា​ប្អូន​ប្រុស របស់​ប្ដី​ប្រពន្ធ​សង្ស័យ ដែល​នគរបាល​ឃាត់ខ្លួន កសាង​សំណុំរឿង​បញ្ជូនទៅ តុលាការ​តាំងពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៣​។​

    ​មួល​ហេតុដែល​នាំ​ឲ្យ​មានការ​ប្រគល់​នេះ គឺ​សមត្ថកិច្ច​ស្រុក​សំពៅ​លូន មើលឃើញថា ជនសង្ស័យ ២​នាក់​ប្ដី​ប្រពន្ធ ត្រូវ​បញ្ជូនទៅ​តុលាការ ហើយ​ឈ្មោះ ប្រាក់ មឿ​ន ជា​ម្ដាយ​និង​ប្អូនប្រុស ជនសង្ស័យ​បានមក​សុំ និង​រៀបរាប់​ប្រាប់ថា ជនសង្ស័យ​នៅមាន​កូនតូចៗ ៤​នាក់​រស់នៅ ជាមួយ​ម្ដាយ​ចាស់ គ្មានអ្វី​ចិញ្ចឹម​ក្មេង​ទាំង​នោះ​ទេ​។ ក្រោយពី​ពិចារណា សមត្ថកិច្ច​បាន​ឯកភាព ហើយ​ប្រគល់​វត្ថុតាង​ទាំងនោះ  ទុក​ចិញ្ចឹម​ក្មេងៗ ៤​នាក់​ដែលជា​កូនតូចៗ របស់​ជនសង្ស័យ​តាំងពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៣​។ ការប្រគល់​ទទួល ដោយមាន​លិខិត​ត្រឹមត្រូវ​តាមច្បាប់ មានភ្ជាប់​ជួន​ជា​ឯកសារ​ស្រាប់ ទាំង​ពាក្យ​ស្នើរ​សុំ​សម្ភារៈ វត្ថុតាង​របស់ ក្រុមគ្រួសារ​ផងដែរ​៕

    Wat 211212 Wat 211211